24/10/2026
គោលការណ៍របស់ Cam Accounting Services
វិជ្ជាជីវៈ • តម្លាភាព • ការយកចិត្តទុកដាក់ដោយស្មោះ
នៅ Cam Accounting Services NZ សេវាកម្មគណនេយ្យ (CAS) យើងខ្ញុំជឿថា ការងារគណនេយ្យមិនមែនគ្រាន់តែជាការគណនាតួលេខ រៀបចំឯកសារពន្ធដារ ឬបំពេញកាតព្វកិច្ចតាមច្បាប់ប៉ុណ្ណោះទេ។
អ្វីដែលសំខាន់ជាងនេះ គឺមនុស្សដែលនៅពីក្រោយតួលេខទាំងនោះ ជីវភាពរស់នៅ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគាត់។
យើងខ្ញុំ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ តម្លាភាព និងការយកចិត្តទុកដាក់ដោយស្មោះ ចំពោះសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនម្នាក់ៗ។
គោលបំណងរបស់យើងខ្ញុំ មិនមែនត្រឹមតែផ្ដល់សេវាកម្មគណនេយ្យ និងពន្ធដារដែលអាចទុកចិត្តបានប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជួយឱ្យអតិថិជនយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងមានទំនុកចិត្តក្នុងការសម្រេចចិត្តលើការគ្រប់គ្រងលុយកាក់ និងអាជីវកម្មផងដែរ។
យើងខ្ញុំជឿថា មនុស្សគ្រប់រូបគួរតែមានឱកាសរៀនសូត្រ និងយល់ដឹងអំពីហិរញ្ញវត្ថុ មិនថាពួកគាត់មានប្រវត្តិការសិក្សា ចំណេះដឹង ឬបទពិសោធន៍អាជីវកម្មកម្រិតណានោះទេ។
តាមរយៈការណែនាំដែលងាយយល់ ការជួយគាំទ្រទៅតាមតម្រូវការរបស់អតិថិជនម្នាក់ៗ និងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ យើងខ្ញុំសង្ឃឹមថាអាចជួយបងប្អូន និងម្ចាស់អាជីវកម្មខ្នាតតូច ឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុបានកាន់តែល្អ និងកសាងមូលដ្ឋានហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ។
ព្រោះសម្រាប់ CAS យើងមិនមែនយកចិត្តទុកដាក់តែលើតួលេខរបស់អ្នកទេ ប៉ុន្តែយើងក៏យកចិត្តទុកដាក់ចំពោះមនុស្សដែលនៅពីក្រោយតួលេខទាំងនោះផងដែរ។ 💛