06/07/2026
ទាយគ្រាប់បាល់ ឈ្នះ 99$
🇵🇹Portugal Vs Spain 🇪🇸
របៀបចូលរួម៖
✅Comment ទស្សន៍ទាយគ្រាប់បាល់ការប្រកួត
✅ Mention មិត្តភក្ដិ 3 នាក់
✅Share ផុសនេះជា Public និងដាក់ Hashtag
បិទទទួលការទស្សន៍ទាយមុនចប់តង់ទី 1 នៃការប្រកួត
អ្នកទស្សន៍ទាយត្រូវនឹងមានឱកាសឈ្នះ $99 ចំនួន 3 រង្វាន់
ពិសាដោយការទទួលខុសត្រូវ
*Drink Responsibly
02/07/2026
កុំខ្លាចគេលែងស្រលាញ់រហូតដល់ភ្លេចស្រលាញ់ខ្លួនឯង ព្រោះស្នេហាដែលកក់ក្ដៅបំផុតមិនមែនស្ថិតនៅក្នុងចិត្តអ្នកដទៃទេ តែស្ថិតនៅក្នុងការព្រមទទួលយកខ្លួនឯងទាំងស្រុង! 'sOkayToBeNotOkay🥰
02/07/2026
សិល្បៈនៃការរស់នៅ...😇
🌤️ ឈរលើគោលការណ៍របស់ខ្លួន ទោះបីពេលខ្លះគ្មានអ្នកណាយល់ក៏ដោយ
🌤️ កុំបោះបង់តម្លៃរបស់ខ្លួន ព្រោះតែចង់ផ្គាប់ចិត្តអ្នកដទៃ
🌤️ កុំបោះបង់ការពិត ព្រោះតែខ្លាចការឈរតែម្នាក់ឯង
🌤️ ធ្វើអ្វីដែលត្រឹមត្រូវ ទោះបីគ្មានអ្នកណាសរសើរក៏ដោយ
🌤️ កុំឱ្យពាក្យសម្ដី ធំជាងទង្វើ
🌤️ ពេលជួបឧបសគ្គ កុំប្រញាប់ចុះចាញ់។ រឿងលំបាកៗ ច្រើនតែបង្រៀនយើងបានច្រើនជាងរឿងងាយៗ
🌤️ កុំស្ទាក់ស្ទើរក្នុងការជួយ ឬការពារអ្នកដែលខ្សោយជាងខ្លួន
🌤️ និយាយអ្វី ធ្វើឱ្យបានដូច្នោះ។ ទំនុកចិត្ត មិនកើតពីពាក្យសន្យាទេ តែកើតពីទង្វើដែលស្មើដើមស្មើចុង
🌤️ រឹងមាំបាន តែកុំបាត់បង់ភាពទន់ភ្លន់
🌤️ កុំចូលរួមជាមួយអ្វីដែលអ្នកដឹងថាមិនត្រឹមត្រូវ ទោះបីអ្នកដទៃធ្វើតាមគ្នាក៏ដោយ
🌤️ ជ្រើសរើសសន្តិភាព នៅពេលដែលការឈ្នះលែងមានន័យ
🌤️ យុត្តិធម៌ គួរតែដើរទន្ទឹមនឹងមេត្តាករុណា
🌤️ កុំបោះបង់សុបិនរបស់ខ្លួន ព្រោះតែអ្នកដទៃមើលមិនឃើញវា
🌤️ ជឿជាក់លើខ្លួនឯង ប៉ុន្តែកុំឈប់រៀន
🌤️ រក្សាវិន័យលើខ្លួនឯង ទោះបីគ្មានអ្នកណាកំពុងមើលក៏ដោយ
🌤️ កុំរវល់តែនឹងការកសាងជីវិត រហូតភ្លេចមនុស្សដែលធ្លាប់ជួយកសាងអ្នក
🌤️ កុំមើលស្រាលអំពើល្អតូចតាច។ ពេលខ្លះ ស្នាមញញឹមមួយ ឬពាក្យល្អមួយម៉ាត់ អាចបំភ្លឺថ្ងៃដ៏ងងឹតរបស់នរណាម្នាក់
🌤️ ភាពក្លាហាន មិនមែនជាការមិនចេះខ្លាចទេ តែជាការបន្តដើរទៅមុខ ទោះបេះដូងនៅតែមានការភ័យខ្លាចក៏ដោយ
🌤️ កុំខំកសាងតែរូបភាព..ចូរកសាងគុណលក្ខណៈ។ កេរ្តិ៍ឈ្មោះ នឹងតាមមកដោយខ្លួនឯង
🌤️ កុំព្យាយាមធ្វើជាមនុស្សដែលគ្រប់គ្នាចូលចិត្ត។ ចូរធ្វើជាមនុស្សដែលខ្លួនឯងអាចគោរពបាន ❤️🙏
01/07/2026
ពេលវេលានឹងប្រាប់ពីមនុស្សដែលមានវត្តមានក្នុងជីវិតរបស់អ្នក
១. មនុស្សខ្លះហ៊ានកាត់ដៃអ្នកដើម្បីអាចឱ្យគេសរសេរបាន
២. មនុស្សខ្លះហ៊ានកាត់ជើងរបស់អ្នកដើម្បីអាចឱ្យគេដើរបាន
៣. មនុស្សខ្លះហ៊ានដេរមាត់របស់អ្នកដើម្បីអាចឱ្យគេនិយាយបាន
៥. ចំណែកមនុស្សខ្លះទៀតហ៊ានយកអ្នកធ្វើជាខែលដើម្បីពាំងអាវុធពីខាងក្រៅ
ពេលខ្លះអ្នកត្រូវដើរតួជាឆ័ត្រដើម្បីបាំងភ្លៀងឱ្យពួកគេ
ពេលខ្លះអ្នកត្រូវដើរតួជ្រុញទ្រាំនឹងមុខកាំបិតរាប់ពាន់ដងដើម្បីកាត់កញ្ច្រាំសាច់
ពេលខ្លះអ្នកត្រូវដើរតួជាឆ្នាំងដែលត្រូវស៊ូជាមួយកម្តៅរាប់ពាន់អង្សារដើម្បីម្ហូបមួយពេល
ហើយពេលខ្លះទៀតអ្នកត្រូវដើរតួជាបង្គន់ឱ្យគេបន្ទោបង់ដើម្បីបន្ធូលាមកក្នុងពោះវៀន
ពួកយើងសុទ្ធតែធ្លាប់ដើរតួទាំងនេះក្នុងជីវិត ហើយវាបង្រៀនឱ្យយើងក្លាយជានរណាម្នាក់យ៉ាងពិតប្រាកដនៅថ្ងៃនេះ ។
យើងអាចក្លាយជាមនុស្សដែលពោរពេញដោយកំហឹង និង ទាមទារការគ្រប់គ្រងគ្រប់ពេល
យើងអាចក្លាយជាមនុស្សដែលលោភលន់ចង់បានមិនចេះចប់ជាមួយហេតុផលដ៏ត្រឹមត្រូវជានិច្ច
យើងអាចក្លាយជាមនុស្សដែលពោរពេញដោយការសងសឹក និង មិនអាចចាញ់សូម្បីតែម្តង
យើងអាចក្លាយជាមនុស្សដែលអាចលេងល្បិចបានយ៉ាងត្រជាក់ស្រេបគ្រប់ពេលជាមួយអ្នកដទៃ ឬសូម្បីមនុស្សជិតដិតបំផុត
ពួកយើងឆ្លងកាត់រឿងរ៉ាវដូចគ្នា គ្រាន់តែខុសពេលវេលាប៉ុណ្ណោះ ។
តើអ្នកបានឃើញច្បាស់ទេថា អ្នកជាមនុស្សយ៉ាងម៉េចនៅថ្ងៃនេះ?
បើអ្នកពិតជាបានរៀនគ្រប់យ៉ាងដោយបញ្ញា និង ស្មារតី វារមែងមកបណ្តុះគុណធម៌ គុណតម្លៃក្នុងខ្លួនអ្នក ។
អ្នកតែងតែផ្តល់តម្លៃអ្នកដទៃ ដោយមិនយកទង្វើទាំងនោះទៅធ្វើដាក់នរណាម្នាក់ ព្រោះអ្នកគ្រាន់តែមិនចង់ឱ្យនរណាម្នាក់នោះទទួលអារម្មណ៍គ្រោតគ្រៀតដូចជាអ្វីដែលអ្នកធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ ។
#មានសង្ឃឹម
01/07/2026
សេចក្តីណែនាំ ស្តីពី ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ
-----------------------------------------
សូម Join Telegram ដើម្បីតាមដានព័ត៌មានអំពីពន្ធដារ: https://t.me/gdtcambodianews