Athika Portfolio

Athika Portfolio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Athika Portfolio, Financial planner, Phnom Penh.

15/01/2026

តើ​មាស​ និង​ ប្រាក់​ ពិត​ជា​ឡើង​ថ្លៃ​ ហើយរូបិយប័ណ្ណបាត់បង់​តម្លៃ​ក្នុង​ឆ្នាំ​2026?

* កំណត់ត្រា មាស និង ប្រាក់ ឡើងខ្ពស់បំផុត

• $4600+ មាស (ក្នុង1អោន)
• $92+ ប្រាក់ (ក្នុង1អោន)
• កើនឡើង 100% នៅឆ្នាំ 2025

* បញ្ហារូបិយប័ណ្ណសកល

•ប្រាក់ដុល្លារធ្លាក់ចុះ
• អតិផរណាកើនឡើង
• ការបង្កើនបំណុល

* អ្វីដែលកំពុងកើតឡើង?

• ភាពមិនប្រាកដប្រជាជាសកល
• ការផ្លាស់ប្តូរគោលនយោបាយទម្លាក់អត្រាការប្រាក់
• ការកើនឡើងនូវតម្រូវការសាច់ប្រាក់
• ការតំកល់នៃតម្លៃរូបិយប័ណ្ណ ( Store of Value )

*យើងគួរទិញទ្រព្យដែលកើនតម្លៃ ឬ ទុកឲ្យរូបិយប័ណ្ណអ្នកធ្លាក់តម្លៃ?

My telegram channel:
https://t.me/AthikaPortfolios

Free Forex Education Lessons:

https://youtube.com/?si=arKDDB2NxKwO-01P




11/01/2026

វគ្គសិក្សា ICT Trading Mastery
Gen. 1 (2026)

📚ចាប់ផ្តើមបើកទទួលសិស្សហើយ ទទួលសិស្សតែ25នាក់ប៉ុន្មាន សម្រាប់ជំនាន់ទី1

🔓ពួកយើងផ្តោតសំខាន់ពីកម្រិតដំបូង-កម្រិតខ្ពស់ លើមេរៀន ICT Concepts + OrderFlow

🏅ល្អសម្រាប់អ្នកចង់ចាប់អាជីព និងទាញរកប្រាក់ចំនេញក្នុងវិស័យ Forex , Crypto រយះពេលវែង។

💰ជាបទពិសោធន៍របស់ពួកយើង បងប្អូនដែលខាតបង់ក្នុងវិស័យ Forex, Crypto ដោយសារមិនបានសិក្សាឲ្យបានស៊ីជម្រៅ មុនចូលជួញដូរក្នុងទីផ្សាពិតប្រាកដ។

✈️Lifetime Support
✈️Daily Live Trading
✈️បង្រៀនដោយ 2 Mentors
✈️ ផ្តោតលើការសិក្សាលំអិត និងការអនុវត្ត
✈️សិក្សាតាមOnline ( Telegram VIP, Discord )

🎓តម្លៃសិក្សា: 333 USD
Discount 50% សម្រាប់ Gen 1 នៅត្រឹមតែ 168 USD ប៉ុណ្ណោះ

ចំណាំ: រៀនហើយមិនពេញចិត្តយកលុយវិញបាន (គោលដៅរបស់ពួករៀន ចង់ឲ្យបងប្អូនខ្មែរ ទទួលបានចំណេះដឹងពិតប្រាកដ ក្នុងវិស័យ Forex , Crypto តែប៉ុណ្ណោះ)។

ចុះឈ្មោះចូលរៀនតាមរយះ Telegram :


Phone Number: 096 70 50 555

My telegram channel:
https://t.me/AthikaPortfolios

09/01/2026

ហេតុអ្វីថ្ងៃចេញរបាយការណ៍ទីផ្សារការងារប្រចាំខែ (NFP)សំខាន់សម្រាប់ អ្នកជួញដូររូបិយប័ណ្ណអន្តរជាតិ?

ការចេញផ្សាយទិន្នន័យការងារ ដែលមិនរាប់បញ្ចូលវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក។ នេះប្រហែលជាការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច ដែលអ្នកជួញដូរ Forex ច្រើនបំផុតធ្វើតាម។ ហើយនេះគឺ ដោយសារតែវាបង្ហាញពីឱកាសមួយ ដើម្បីទទួលបានផលចំណេញជាច្រើន pips យ៉ាងរហ័ស។

តើទិន្នន័យការងារដែលមិនរាប់បញ្ចូលវិស័យកសិកម្មជាអ្វី?

មុនពេលខ្ញុំស្វែងយល់ពីរបៀបជួញដូរ នៅថ្ងៃចេញរបាយការណ៍ការងារ ដែលមិនរាប់បញ្ចូលវិស័យកសិកម្មប្រចាំខែ វាសំខាន់ណាស់ ដែលអ្នកពិតជាយល់ពីអត្ថន័យនៃទិន្នន័យនេះ។ អ្នកក៏ត្រូវដឹងថា តើវាប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និង តម្លៃប្រាក់ដុល្លារយ៉ាងដូចម្តេចដែរ។

ដូចដែលអ្នកដឹងហើយ សមត្ថភាពរបស់សេដ្ឋកិច្ច ក្នុងការរក្សាអត្រាអ្នកគ្មានការងារធ្វើឲ្យនៅទាប គឺជាកត្តាចម្បងនៃកំណើនសេដ្ឋកិច្ច។ សម្រាប់ហេតុផលនេះ ប្រទេសអភិវឌ្ឍន៍កំពុងព្យាយាមវាស់វែងការបង្កើតការងារថ្មីៗ រួមជាមួយអត្រាគ្មានការងារធ្វើ សម្រាប់ប្រជាជនរបស់ខ្លួន។ ស្ថាប័នដែលទទួលខុសត្រូវ ក្នុងការធ្វើរឿងនេះ នៅសហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថា ជាការិយាល័យស្ថិតិការងារ។ ដែលបានចាប់ផ្តើមរាល់ខែនៅក្នុងប្រតិទិន – ជាថ្ងៃសុក្រសប្តាហ៍ទី 1 ដែលស្ថាប័ននេះបានចេញផ្សាយរបាយការណ៍ការងារ។ នៅក្នុងរបាយការណ៍នេះ មានរបាយការណ៍ជាច្រើនផ្សេងទៀត អំពីការងារនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ខែមុន បានចេញក្នុងពេលតែមួយ។

របាយការណ៍មួយ ក្នុងចំណោមរបាយការណ៍ទាំងនេះ គឺរបាយការណ៍ការងារដែលមិនរាប់បញ្ចូលវិស័យកសិកម្ម។ វាជាចំនួនសរុប នៃការងារ ដែលបានបង្កើត របស់សហរដ្ឋអាមេរិក សម្រាប់ខែមុន ដោយមិនរាប់បញ្ចូលការងារមួយចំនួន ដូចជាកសិកម្ម និង ការងារគ្មានប្រាក់កម្រៃ។ តួរលេខនេះត្រូវបានប្រើ ដើម្បីកំណត់ពីចំនួនការងារថ្មី ដែលត្រូវបានបង្កើត ឬ បាត់បង់ពីខែមុន។

ចំនួនសរុបនៃការងារថ្មីដែលត្រូវបានបង្កើតឡើងត្រូវបានគេមើលឃើញថា ជាសូចនាករនៃដំណើរការសេដ្ឋកិច្ចអាមេរិក។ វាជាមូលហេតុដែលអ្នកជួញដូរ និង វិនិយោគិនចាត់ទុកថា មានសារៈសំខាន់ខ្លាំងចំពោះតួលេខនេះ។

របៀបជួញដូរតាមរបាយការណ៍ការងារប្រចាំខែ: ការយកចិត្តទុកដាក់លើការព្យាករណ៍

មុនពេលបោះពុម្ភផ្សាយរបាយការណ៍ការងារប្រចាំខែ អ្នកជួញដូរអាចពិនិត្យមើលការព្យាករណ៍។ នេះគឺជាអត្ថប្រយោជន៍ដ៏ធំមួយ។ ហេតុអ្វី? ដោយសារតែវាព្យាករ​ណ៍ ពីចំនួននៃការបង្កើតការងារថ្មី សម្រាប់ខែជាក់លាក់មួយ។

តួលេខដែលខ្ពស់ជាងការព្យាកររបស់ខ្លួន គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចអាមេរិកហើយជាធម្មតាធ្វើឱ្យតម្លៃប្រាក់ដុល្លារកើនឡើង។ តួលេខដែលទាបជាងការព្យាករណ៍របស់ខ្លួន ជាទូទៅជាលទ្ធផលនៃការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ។ អ្នកអាចពិចារណារឿងនេះ នៅពេលរៀនពីរបៀបជួញដូរតាមរបាយការណ៍ការងារប្រចាំខែ។

Athika EA Trader FX

07/01/2026

ដំណើររបស់ ប្រាក់ (Silver) ងើបខ្លាំងឡើងវិញ បន្ទាប់ពីមានការធ្លាក់ថ្លៃជាង10% កាលពីសប្តាហ៍មុន។ វាគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយឥឡូវនេះវាស្ថិតនៅសន្ទះចាប់ផ្តើមកំរើក ដើម្បីឡើងដល់តម្លៃ 100 ដុល្លារក្នុង1អោនក្នុងពេលឆាប់ៗខាងមុខ។

My telegram channel:
https://t.me/AthikaPortfolios

Free Forex Education Lessons:

https://youtube.com/?si=arKDDB2NxKwO-01P

06/01/2026

តម្លៃមាស និងប្រេង បានងើបឡើងវិញយ៉ាងខ្លាំងនៅសប្ដាហ៍នេះ ខណៈដែលទីផ្សារហិរញ្ញវត្ថុ បានវិលត្រឡប់ធម្មតាវិញ ក្រោយស្ថាប័នធំៗត្រឡប់មកពីវិស្សមកាល។ ហើយទំហំអ្នកជួញដូរបានចាប់ផ្តើមមានលក្ខណៈធម្មតាវិញ។ ដែលជាដំណាក់កាលសម្រាប់ការបន្តឡើងវិញនៃទំនោរទីផ្សារ។

My telegram channel:
https://t.me/AthikaPortfolios





05/01/2026

ដើមឆមាសទី1 ឆ្នាំថ្មី មាសអាចនឹងដល់រដូវកាលឡើងតាមជន្តើរជើង ចុះតាមជន្តើរយន្ត បានមកដល់ហើយ ត្រៀម DCA Gold។ សម្រាប់អ្នកចង់ទិញមាស សម្រាប់រយះពេលវែង។ គួរត្រៀមទិញជាដំណាក់កាលទី១ នៅតម្លៃ 4180-4190 ក្នុងមួយអោន។

My telegram channel:
https://t.me/AthikaPortfolios




Photos from Athika Portfolio's post 05/01/2026

អរុណសួស្ដីអ្នកទិញមាស ប្រាក់ និងBTC !
ថ្ងៃច័ន្ទដើមទ្រព្យ បើកភ្នែកឡើងជាមួយថាមពល និងទ្រព្យហូរចូល។

My telegram channel:
https://t.me/AthikaPortfolios





04/01/2026

ក្រៅពីមាស & Bitcoin តើអ្វីជាទ្រព្យបន្ទាប់ដែលយើងមិនគួរមើលរំលង???

នោះគី ប្រាក់ (Silver)

កុំបារម្ភអំពីការប្រែប្រួលរយៈពេលខ្លី ឬការប្រែប្រួលនៃតម្លៃប្រាក់។ វាទើបតែផ្ទុះចេញពី Cup និង Handle តម្លៃដែលយើងអាចព្យាករណ៍បាន វាអាចនឹងកើនឡើងដល់តម្លៃលើស៣០០ ដុល្លារក្នុង១អោន រយៈពេលប្រាំទៅដប់ឆ្នាំខាងមុខ។

My telegram channel:
https://t.me/AthikaPortfolios





04/01/2026

ក្បួនសិកនៅក្នុងអាជីវកម្មបុរាណមួយបានលើកឡើងថា៖
~ស៊ូពិបាក10ឆ្នាំ ដើម្បីសេចក្ដីសុខ100ឆ្នាំ~។

គ្រប់ការងារទាំងអស់ជំហ៊ានដែលពិបាកបំផុតគឺ ការចាប់ផ្ដើម។ មនុស្សភាគច្រើនបោះបង់ការងាររបស់ខ្លួនត្រឹមឆ្នាំទី1 ហេតុអ្វី!? នៅពេលដែលយើងមិនដឹងពីហេតុផលនៃការលំបាក ឬការខាតបង់ ទើបជាកំហុសធំបំផុតក្នុងជីវិត។ បើអ្នកនៅតែធ្វើការផ្លាស់ប្ដូរពីមួយទៅមួយ ដោយមិនបានរកឃើញការងារមួយណា ដែលខ្លួនគិតថាជាអាជីពពិតប្រាកដ។ មានន័យថាអ្នកកំពុងបណ្ដោយខ្លួនឲ្យរសាត់អណ្ដែតគ្មានកោះ គ្មានត្រើយហើយ។ ពេលដែលអ្នកសម្រេចចិត្តចេញប្រឡូកក្នុងវិស័យអាជីវកម្ម ឬជាភ្នាក់ងារលក់ចំណុចសំខាន់បំផុតគឺ ត្រូវមានភាពអត់ធ្មត់ខ្ពស់បំផុត។ អ្នកនឹងជួបបញ្ហាច្រើន ការបដិសេដច្រើន ការខាតបង់មួយចំនួន ជាពិសេសអារម្មណ៍អូសទាញពីមជ្ឍដ្ឋានជុំវិញរហូតមានមនុស្សភាគច្រើនសម្រេចចិត្តបញ្ឍប់សកម្មភាពរបស់ខ្លួន វាជារឿងសាមញ្ញបំផុត។ តែជាការពិតអ្នកដែលបោះបង់ ព្រោះពួកគេមិនបានចាត់ទុកការងារទាំងនោះថា ជាអាជីពសម្រាប់ជីវិតពិតប្រាកដ ទើបនាំឲ្យពួកគេមានតែក្ដីស្រម៉ៃសម្រាប់យល់សុបិន្ត ជាងកម្លាំងធ្វើសកម្មភាព ដើម្បីសម្រេចការងារ។

គ្រប់ការងារទាំងអស់គឺដូចជា ការជួញដូរភាគហ៊ុន ឬ ត្រេតអញ្ចឹង។ មនុស្សភាគច្រើនគិតថាជាល្បែងផ្សងសំណាង។ អ្នកត្រូវទ្រាំលេងវាជាច្រើនដង ទោះជាចាញ់ ហើយចាញ់ទៀត។ តែនៅពេលអ្នក ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានជាក់លាក់ ហើយរកឃើញវិធីឈ្នះ ឬយុទ្ធសាស្រ្តជួញដូរដែលមានប្រសិទ្ធភាពខ្ពស់។ វានឹងក្លាយទៅរបរ (អាជីព) របស់អ្នកវិញ ព្រោះអ្នកអាចទាញផលចំនេញពីវាបាន។ មិនខ្វល់ថាអ្នកធ្វើអ្វីក៏ដោយមិនត្រូវងាយទទួលស្គាល់ការចាញ់ជាដាច់ខាត ព្រោះការឈ្នះធំមួយរបស់អ្នក នឹងពិពណ៌នាគ្រប់ការចាញ់ និងការលំបាកដែលអ្នកជួបប្រទះ ហើយវាផ្ដល់នូវការតបស្នងរាប់មិនអស់។

My telegram channel:
https://t.me/AthikaPortfolios





03/01/2026

"New year, new energy, new goals. May this be the year we stop waiting for 'someday' and start making it happen today."

My telegram channel:
https://t.me/AthikaPortfolios





02/01/2026

នៅពេលអ្នកលឺនរណាម្នាក់និយាយថា ធ្វើជា Trader គឺងាយស្រួល។ សូមក្រលេកមើលសក់របស់ខ្ញុំជាមុន។ គ្មានអ្វីមួយបានមកដោយងាយទេ បើអ្នកប្រើវិធីងាយបាន នោះប្រាកដជាងាយបាត់ដូចគ្នាមិនខាន។ គ្មានភាពជោគជ័យលើអាជីបអ្វីមួយដោយមិនឆ្លងកាត់ការសិក្សារៀនសូត្រឲ្យគ្រប់ជ្រុងជ្រោយឡើយ។ ដំណើរទៅរកភាពជោគជ័យលើវិស័យហិរញ្ញវត្ថុ ត្រូវការជាចាំបាច់នូវ ចំណេះដឹង និង ពេលវេលា។

My telegram channel:
https://t.me/AthikaPortfolios





Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Phnom Penh
12000