FXBEGINS

FXBEGINS

Share

ផ្ដល់ការប្រឹក្សាលើការជួញដូរហាងឆេងមាស និងរូបិយបណ្ណបរទេស យើងក៏មានបង្រៀនក្នុងការជួញដូរផងដែរ

27/08/2026

Exchange Rates - ធនាគារ Bank of America (BofA) បានព្យាករណ៍ថា តម្លៃមាសនឹងហក់ឡើងដល់ 5000 ដុល្លារក្នុងមួយអោន (ounce) នៅត្រីមាសទី២ នៃឆ្នាំ២០២៧។ ដោយសារតែរងកម្លាំងរុញច្រានពីភាពមិនច្បាស់លាស់នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការសម្រុកទិញស្តុកទុកយ៉ាងខ្លាំងពីសំណាក់ធនាគារកណ្តាលនានា និងកំណើនតម្រូវការខ្ពស់ពីវិនិយោគិន មាសបានបង្ហាញសន្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លា ដោយបានហក់ឡើងប្រហែល ១៦% នៅក្នុងខែសីហា ឆ្នាំ២០២៦ នេះ ដែលធ្វើឱ្យតម្លៃខិតជិតដល់កម្រិត 4700 ដុល្លារក្នុងមួយអោន។
************************************
បើកគណនីកក់ហាងឆេងមាស៖ 011 699 802 / 081 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ព័ត៌មានថ្មីៗ

27/08/2026

Investing.com - តម្លៃមាសបានធ្លាក់ចុះជាង 1% មកនៅត្រឹមប្រហាក់ប្រហែល 4595 ដុល្លារក្នុងមួយអោន នៅព្រឹកថ្ងៃពុធ ទី26 ខែសីហា ឆ្នាំ2026 បន្ទាប់ពីការចេញផ្សាយទិន្នន័យអតិផរណា (PCE) និងទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក បានធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ និងបង្កជាភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ដល់គន្លងនៃការផ្លាស់ប្តូរអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
************************************
សាកសួរព័ត៌មានតាមតេលេក្រាម៖ https://t.me/Intereactive_Team
YouTube Channel៖ https://www.youtube.com//featured
TikTok៖ https://www.tiktok.com/
បើកគណនីកក់ហាងឆេងមាស៖ 011 699 802 / 081 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ព័ត៌មានថ្មីៗ

27/08/2026

Interesting.com - ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) លោក Kevin Warsh ត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថាគន្លឹះដ៏សំខាន់មួយ នៅក្នុងសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ Jackson Hole របស់ធនាគារកណ្តាលប្រចាំតំបន់ Kansas City នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ វិនិយោគិនកំពុងទន្ទឹងរង់ចាំមើលដោយក្តីបារម្ភ ដើម្បីស្វែងរកភាពច្បាស់លាស់លើរាល់យុទ្ធសាស្ត្រគោលនយោបាយរូបិយវត្ថុរបស់លោក ខណៈពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមនឹងបញ្ហាអតិផរណាដ៏រឹងរូស និងការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងទីផ្សារសញ្ញាប័ណ្ណរដ្ឋាភិបាល។
--------------------------------------
- ប្រឹក្សាយោបល់ទិញ-លក់មាស និង លុយ : 011 699 802 / 081 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ហាងឆេងមាស

27/08/2026

Reuters - អនុទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) លោក Ryozo Himino បានជំរុញយ៉ាងច្បាស់ៗឱ្យមានការបន្តដំឡើងអត្រាការប្រាក់ក្នុងពេល «សមស្រប និងទាន់វេលា» ដើម្បីបង្ការកុំឱ្យមានការកើនឡើងខ្លាំងនៃអត្រាអតិផរណាដែលមិនអាចគ្រប់គ្រងបាន។

27/08/2026

វិភាគហាងឆេងមាស ប្រចាំថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ2026
--------------------------------------
- ប្រឹក្សាយោបល់ទិញ-លក់មាស និង លុយ : 011 699 802 / 081 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ហាងឆេងមាស

27/08/2026

ហាងឆេងមាសព្រឹកថ្ងៃព្រហស្បតិ៍ ☕
-----------------------------------------------
- ប្រឹក្សាយោបល់ទិញ-លក់មាស : 011 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ហាងឆេងមាស

26/08/2026

មាសឡើងវិញ ឬយ៉ាងណាក្នុងយប់នេះ?
ថ្ងៃពុធ ទី26 ខែសីហា ឆ្នាំ2026
--------------------------------------
- ប្រឹក្សាយោបល់ទិញ-លក់មាស និង លុយ : 011 699 802 / 081 699 802
- Telegram: https://t.me/FXBEGINS

26/08/2026

Investing.com - ប្រធានធនាគារកណ្តាលអាមេរិកប្រចាំតំបន់ Boston លោកស្រី Susan Collins បានព្រមានថា ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលជាត្រូវបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើទិន្នន័យសេដ្ឋកិច្ចនាពេលខាងមុខមិនបង្ហាញពីការធ្លាក់ចុះអតិផរណាច្បាស់លាស់ និងប្រកបដោយនិរន្តរភាពនោះទេ។
-----------------------------------------------
- ប្រឹក្សាយោបល់ទិញ-លក់មាស និង លុយ : 011 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ហាងឆេងមាស

26/08/2026

Interesting.com - កំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយនាពេលថ្មីៗនេះរបស់ធនាគារកណ្តាលអាមេរិក (Fed) បានបង្ហាញថា ក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលតំបន់ចំនួន ៤ ក្នុងចំណោម ១២ បានបោះឆ្នោតគាំទ្រឱ្យមានការដំឡើងអត្រាការប្រាក់ផ្តល់កម្ចីបន្ទាន់ (Discount Rate) មុនពេលដែលធនាគារកណ្តាលសម្រេចចិត្តរក្សាអត្រាការប្រាក់គោលឱ្យនៅថេរ។

Interesting.com - អត្រាផលទុននៃសញ្ញាបណ្ណរតនាគារអាមេរិក (Treasury Yields) កំពុងធ្លាក់ចុះ ខណៈពេលដែលតម្លៃប្រេងឆៅបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយសប្តាហ៍ ហើយវិនិយោគិនកំពុងដេញដោលគ្នាយ៉ាងក្តៅគគុកជុំវិញកម្មវិធីពង្រីកការទិញសញ្ញាបណ្ណត្រឡប់មកវិញរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent។
-----------------------------------------------
- ប្រឹក្សាយោបល់ទិញ-លក់មាស និង លុយ : 011 699 802
#សេដ្ឋកិច្ចនិងវិនិយោគ #មាសគីឡូ #ហាងឆេងមាស

Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address

Phnom Penh
12355