12/02/2026
អាជីវកម្មដែលមានមេគណនេយ្យហិរញ្ញវត្ថុខ្លាំង កាត់បន្ថយការងារថៅកែកំប៉ិចកំប៉ុកប្រចាំថ្ងៃបានច្រើន!
ចង់ស្តង់ដារដោយគ្មានបញ្ជីគណនេយ្យហិរញ្ញវត្ថុ ពិតជារឿងពិបាកទៅរួចណាស់!
Advisory on your business accounting and taxation for stable growth
12/02/2026
អាជីវកម្មដែលមានមេគណនេយ្យហិរញ្ញវត្ថុខ្លាំង កាត់បន្ថយការងារថៅកែកំប៉ិចកំប៉ុកប្រចាំថ្ងៃបានច្រើន!
ចង់ស្តង់ដារដោយគ្មានបញ្ជីគណនេយ្យហិរញ្ញវត្ថុ ពិតជារឿងពិបាកទៅរួចណាស់!
28/12/2025
✨ រិះគន់ស្ថាបនា — ពាក្យពិរោះ ប៉ុន្តែត្រូវប្រើឲ្យត្រឹមត្រូវ ✨
ពាក្យ «រិះគន់ស្ថាបនា» ស្ដាប់ទៅមានន័យល្អ និងចង់ឲ្យអ្នកដទៃប្រសើរឡើង។
ប៉ុន្តែជាក់ស្ដែង វាអាចក្លាយជា អាវុធមុខពីរ ប្រសិនបើប្រើដោយខ្វះការយល់ដឹង និងការយកចិត្តទុកដាក់...
👉 ក្នុងសង្គម យើងជួបមនុស្ស ៣ ប្រភេទ ក្នុងការរិះគន់ 👇
🔴 ១️⃣ មនុស្សប្រើការរិះគន់ជាឧបករណ៍វាយប្រហារ
យកពាក្យ «រិះគន់ស្ថាបនា» មកលាក់បាំងការបំផ្លាញ និងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ការរិះគន់បែបនេះ 👉 មិនបង្កើតអ្វីល្អសម្រាប់សង្គមឡើយ។
🟠 ២️⃣ មនុស្សមានចេតនាល្អ ប៉ុន្តែខ្វះការយល់ចិត្ត
ស្រឡាញ់ និងចង់ឲ្យគេល្អ ដូចខ្លួនឯងបានខិតខំ។
ប៉ុន្តែការរិះគន់ដោយ មិនគិតពីអារម្មណ៍ ស្ថានភាព និងដំណាក់កាល
👉 អាចធ្វើឲ្យពាក្យល្អ ក្លាយជាពាក្យឈឺចាប់។
🔵 ៣️⃣ មនុស្សដឹងតិច តែគិតថាខ្លួនដឹងច្រើន
ដឹងតែផ្នែកតូចមួយ ប៉ុន្តែធ្វើដូចខ្លួនយល់គ្រប់យ៉ាង។
ប្រញាប់រិះគន់ ដោយ មិនស្វែងយល់ជ្រាលជ្រៅ...
ចេតនាអាចថា «ចង់ឲ្យគេល្អ»
👉 ប៉ុន្តែការពិត គឺ មិនយល់ពីអ្វីដែលគេកំពុងធ្វើសោះ។
✅ ការរិះគន់ដែលមានការស្ថាបនា គួរតែ៖
✔️ រិះគន់លើ បញ្ហា មិនមែនលើ មនុស្ស
✔️ ស្វែងយល់ព័ត៌មានឲ្យច្បាស់ មុននឹងនិយាយ
✔️ គិតពីអារម្មណ៍ និងស្ថានភាពរបស់អ្នកដទៃ
✔️ និយាយដោយការគោរព និង សុភាពរាបសារ
✔️ រិះគន់ជាមួយ ដំណោះស្រាយ មិនមែនតែចង្អុលបង្ហាញកំហុស
❓ សួរខ្លួនឯងជាមុន៖
👉 «ពាក្យរបស់យើង កំពុងជួយគេ ឬកំពុងបំផ្លាញគេ?»
🌱 ការរិះគន់ពិតប្រាកដ
មិនមែនធ្វើឲ្យគេអៀន ឬបាក់ស្មារតី
ប៉ុន្តែជួយឲ្យគេ យល់ខ្លួនឯង កែខ្លួនឯង និងរីកចម្រើន
ហើយនោះហើយជាគ្រឹះសម្រាប់ សង្គមដែលមានគុណភាព
03/12/2025
🌟 ជីវិតការងារគឺជាជម្រើសរបស់ អ្នក! 🌟
ថ្ងៃនេះ អារម្មណ៍ចង់ប្រាប់ទៅកាន់បងប្អូនបុគ្គលិកទាំងអស់ថា៖
ពេលយើងជ្រើសរើសកន្លែងធ្វើការដំបូងៗ យើងមិនគួរមើលត្រឹមតែ ប្រាក់ខែ ទេ។ ប្រាក់ខែគឺសំខាន់—ប៉ុន្តែវាមិនមែនសំខាន់តែប្រាក់ខែមួយរឿងហ្នឹងទេ។
មនុស្សពូកែជាច្រើន មិនបានលូតលាស់ពីទីកន្លែងដែលផ្ដល់ប្រាក់ខែឲ្យច្រើននោះទេ
ប៉ុន្តែពួកគេបានលូតលាស់ពី កន្លែងដែលផ្ដល់តម្លៃនិងឱកាសសម្រាប់គោលដៅអនាគត ដូចជា:
✔️ កន្លែងដែលបងប្អូនអាចរៀនបានច្រើន
✔️ កន្លែងដែលអាចអភិវឌ្ឍខ្លួនត្រូវគោលដៅ
✔️ កន្លែងមានវប្បធម៌ការងារល្អ ចេះគោរពគ្នានិងស្រឡាញ់គ្នាទៅវិញទៅមក
✔️ កន្លែងដែលមើលឃើញយើងខ្សោយហើយ ទុកឱកាសឲ្យយើងអភិវឌ្ឍន៍ខ្លួន
✔️កន្លែងដែលយើងអាចជួយក្រុមហ៊ុនឲ្យរីកចម្រើននិងសម្រេចគោលដៅផ្ទាល់ខ្លួនតំណាលគ្នា។
ប្រាក់ខែជាតម្រូវការដើម្បីដោះស្រាយជីវភាពបច្ចុប្បន្ន តែសមត្ថភាពច្បាស់លាស់គឺជាទ្រព្យសម្រាប់អនាគត
ថៅកែបានជ្រើសរើសអ្នក
—តែអ្នកក៏ត្រូវជ្រើសរើសថៅកែដែរ!
ជ្រើសក្រុមហ៊ុនដែលអាចនាំអ្នកទៅមុខ ដើម្បីក្លាយជាអ្នកដឹកនាំ មិនមែនដោះដូរយកតែប្រាក់ខែដើម្បីដោះស្រាយជីវភាពប៉ុណ្ណោះទេ។
👉 កុំធ្វើការ ដើម្បី “គ្រាន់តែរកចំណូល”
👉 ត្រូវធ្វើការ ដើម្បី “ក្លាយជាបុគ្គលិកមានតម្លៃ លើកទឹកចិត្តអ្នកដទៃ និងមានអនាគតធំៗ”
ថ្ងៃនេះ ចាប់ផ្តើមសួរខ្លួនឯង៖
តម្លៃខ្ញុំជាអ្វី? ខ្ញុំចង់ក្លាយជានរណា ៥ ឆ្នាំខាងមុខ?
..ហើយកន្លែងដែលខ្ញុំធ្វើការនាំខ្ញុំទៅគោលដៅនោះដែរឬទេ?
បើចម្លើយគឺ “បាទ/ចាស”…
កុំខកខានឱកាសអភិវឌ្ឍខ្លួន!
បើចម្លើយគឺ “ទេ”…
បងប្អូនដឹងហើយថា ត្រូវជ្រើសរើសអ្វី !
💪 កុំរង់ចាំគេឲ្យតម្លៃយើង ...
✨ ធ្វើឱ្យខ្លួនយើងមានតម្លៃ ហើយស្វែងរកកន្លែងដែលឃើញតម្លៃនោះ!
28/06/2025
09/05/2025
សេចក្តីជូនដំណឹងស្តីពី
ការរំលឹកកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ មកនិយ័តករគណនេយ្យនិងសវនកម្ម សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមិនរងសវនកម្មឯករាជ្យ
02/03/2025
Congratulations to Localize Launches new product "Simplify Tax Preparation System" Happening on Saturday, March 1, 2025
✅ Simplify is a new Localize product that lets users connect their Simplify account with LocalizeBook, making it easy to Sync data and Generate tax Preparation Report.
time money , Not replacement
17/07/2024
សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤
-----------------------------------------
សូម Join Telegram ដើម្បីតាមដានព័ត៌មានអំពីពន្ធដារ :
https://t.me/gdtcambodianews
07/07/2024
តែងតែមានមោទនភាព ចំពោះបង រាល់ផ្នត់គំនិតរបស់បង មិនមែនធ្វើការដើម្បីតែប្រយោជន៌ផ្ទាល់ខ្លួន តែដើម្បីទាំងអស់គ្នា😘
ឆ្លងបទពិសោធន៍ប្រឡូកនៅក្នុងពិភពអាជីវកម្មជាង 10 ឆ្នាំមកនេះ ខ្ញុំកាន់តែយល់ពាក្យពីរឃ្លាខាងក្រោម
១ អ្នកដឹកនាំត្រូវតែជា "មនុស្សល្អ" ហើយត្រូវរក "អំពើល្អ" របស់ខ្លួនឲ្យឃើញ។ អំពើល្អគឺទង្វើទាំងឡាយណាដែលធ្វើឲ្យមនុស្សជុំវិញខ្លួនរីកចម្រើននិងសង្គមរុងរឿង។
២ អ្នកដឹកនាំត្រូវតែចេះថ្លឹងថ្លែងអំពីគុណធម៌ហើយនិងគោលការណ៍ ។
គុណធម៌ធ្វើឲ្យមានមនុស្សគោរពស្រឡាញ់ដើរតាម គោលការណ៍ធ្វើឲ្យមនុស្សទាំងអស់នោះធ្វើការងារសម្រេចលទ្ធផលខ្ពស់
សរុបទៅ ត្រឹមជា "បុគ្គលល្អ" ម្នាក់មិនទាន់គ្រប់គ្រាន់ទេ ត្រូវតែរក"អំពើល្អ" របស់ខ្លួនឲ្យឃើញ ហើយនាំមនុស្សជុំវិញខ្លួនឲ្យធ្វើរឿងអំពើល្អទាំងនោះឲ្យបានច្រើន ទើបសង្គមមួយមានឱកាសរីកចម្រើនបានយូរអង្វែង។
02/07/2024
ជាលោកគ្រូបង្រៀនម្នាក់ មិនមែនសប្បាយចិត្តនៅពេលឃើញគេហៅ អាយដល ស្អីនុះទេ
តែសប្បាយចិត្តនៅពេលដែលឃើញពួកគេលូតលាស់និងអាចយកទៅអនុវត្តបាន!