25/09/2026
[English Below]
នេះជាការរំលឹកមួយសម្រាប់យើងទាំងអស់គ្នា៖ កុំឱ្យមិត្តភក្តិខ្ចីលុយ បើយើងមិនអាចទទួលយកបាននៅពេលដែលលុយនោះមិនត្រឡប់មកវិញ ព្រោះរឿងលុយអាចធ្វើឱ្យខូចមិត្តភាពបាន។ អេដមីនយល់ថា ការជួយមិត្តភក្តិផ្នែកហិរញ្ញវត្ថុអាចកើតចេញពីចេតនាល្អ ប៉ុន្តែមុននឹងឱ្យនរណាម្នាក់ខ្ចីលុយ សាកសួរខ្លួនឯងសំណួរងាយៗមួយថា៖ «បើលុយនេះមិនត្រឡប់មកវិញទេ តើយើងនៅតែអាចរស់នៅបានស្រួលដែរឬទេ?»
អេដមីនចង់បានន័យថា បើការឱ្យមិត្តខ្ចី 500 ដុល្លារ តម្រូវឱ្យយើងត្រូវដកលុយពីមូលនិធិសង្គ្រោះបន្ទាន់ (emergency fund) ឬធ្វើឱ្យយើងពិបាកបង់ថ្លៃផ្ទះខែក្រោយ ឬយើងត្រូវពន្យារពេលសងបំណុលរបស់ខ្លួន ឬត្រូវទៅខ្ចីពីអ្នកផ្សេងទៀត នោះប្រហែលជាយើងមិនទាន់មានលទ្ធភាពឱ្យគេខ្ចី 500 ដុល្លារនោះទេ។ នៅពេលដែលថ្ងៃណាមួយយើងផ្ទាល់ជួបរឿងបន្ទាន់ លុយសន្សំរបស់យើងមានតួនាទីការពារយើង មិនមែនអ្នកដទៃនោះទេ។
មួយទៀត រឿងលុយក៏អាចធ្វើឱ្យមិត្តភាពកាន់តែស្មុគស្មាញដែរ។ អេដមីនជឿថា យើងអាចពិបាកចិត្តក្នុងការទារលុយវិញ ហើយកាន់តែអន់ចិត្តនៅពេលឃើញមិត្តរបស់យើងចំណាយលុយលើរឿងផ្សេងៗ ខណៈដែលលុយយើងមិនទាន់សង។ អ្វីដែលចាប់ផ្តើមពីចិត្តចង់ជួយគេ អាចបន្តិចម្តងៗក្លាយជាការអន់ចិត្តចំពោះគ្នា។
យើងអាចខ្វល់ពីមិត្តភក្តិ ដោយមិនចាំបាច់ធ្វើឱ្យខ្លួនឯងមានបញ្ហាហិរញ្ញវត្ថុនោះទេ។ ជួយត្រឹមកម្រិតដែលយើងមានលទ្ធភាព ហើយឱ្យខ្ចីតែចំនួនដែលយើងអាចទទួលយកបាន ទាំងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត ប្រសិនបើលុយនោះមិនត្រឡប់មកវិញ។
ការធ្វើជាមិត្តល្អ មិនមានន័យថាយើងត្រូវក្លាយជា «មូលនិធិសង្គ្រោះបន្ទាន់» របស់អ្នកដទៃនោះទេ។
—
This is a reminder for everyone: don’t lend your friends money or it’ll ruin your friendship. I understand that helping a friend financially can come from a good place. But before lending someone money, ask yourself one simple question: “If this money never comes back, will I still be okay?”
If lending $500 means touching your emergency fund, struggling with next month’s rent, delaying your own debt payment, or borrowing from someone else, then you probably cannot afford to lend that $500. Your savings are there to protect you when your own emergency happens.
Money can also complicate friendships. You may feel uncomfortable asking for repayment, then become frustrated when you see your friend spending money elsewhere. What started as an act of kindness can slowly turn into resentment.
You can care about someone without putting yourself in financial trouble for them. Help within your means, and only lend what you can financially and emotionally afford to lose.
Being a good friend doesn’t mean becoming someone else’s emergency fund.
Follow Kit Luy on other platforms:
Facebook: https://web.facebook.com/KitKuLuy
TikTok https://www.tiktok.com/.ku.luy
Follow me on other platforms: https://linkbio.co/Kjelniyey