Rithipul

Rithipul

Share

ក្រុមហ៊ុនអប់រំចំណេះដឹងហិរញ្ញវត្ថុមុនគេនៅកម្ពុជា!

បេសកកម្មរបស់យើង ៖
- អប់រំ និងផ្តល់នូវព័ត៌មាន និងធនធានប្រកបដោយគុណភាពដែលអនុញ្ញាតឱ្យបុគ្គលរួមទាំងសហគមន៍អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព

- ជួយបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់យុវជន និងជួយឱ្យពួកគេសម្រេចបាននូវទំនួលខុសត្រូវ និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ

- ផ្តល់នូវប្រភពធនធានដែលគួរឱ្យទុកចិត្តបំផុតសម្រាប់បម្រើឲ្យការប្រឹក្សាផ្នែកចំណេះដឹងហិរញ្ញវត្ថុ សេវាកម្មអប់រំចំណេះដឹងហិរញ

12/08/2026

🎓 បានរៀន បានអនុវត្ត និងបានផ្លាស់ប្ដូរគំនិតថ្មីៗ សម្រាប់យកទៅប្រើក្នុងអាជីវកម្ម!

សិក្សា និងអនុវត្តជាក់ស្តែងក្នុងថ្នាក់ សម្រាប់វគ្គ៖ «អក្ខរកម្មឌីជីថល និងទីផ្សារឌីជីថល» និងវគ្គ៖ «តិចនិច Boost Facebook & TikTok» ដែលអាចយកទៅប្រើប្រាស់ដើម្បីជំរុញការផ្សព្វផ្សាយ ការលក់ និងការពង្រីកអាជីវកម្មតាមអនឡាញ។

នៅក្នុងវគ្គសិក្សានេះ សិក្ខាកាមជាម្ចាស់អាជីវកម្មប្រមាណ ៣០ នាក់ ក៏បានជួបជុំគ្នាចែករំលែកបទពិសោធរកស៊ី រៀនពីគ្នាទៅវិញទៅមក និងបង្កើតទំនាក់ទំនងជាមួយដៃគូអាជីវកម្មថ្មីៗផងដែរ។

🎁 សិក្សាដោយឥតគិតថ្លៃ ១០០% ក្រោមការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF)

📚 ថ្នាក់បើកថ្មី៖

📱 វគ្គ៖ «អក្ខរកម្មឌីជីថល និងទីផ្សារឌីជីថល»
📅 ថ្ងៃទី ២៨–២៩ ខែសីហា ឆ្នាំ២០២៦

🚀 វគ្គ៖ «តិចនិច Boost Facebook & TikTok»
📅 ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦

===============
📌 ព័ត៌មានបន្ថែមសម្រាប់ការចុះឈ្មោះវគ្គសិក្សា៖
📞 ទូរសព្ទ៖ 089 289 459
📲 Telegram៖ https://t.me/rithipul

Photos from FECA's post 10/08/2026

📸 សកម្មភាពបណ្តុះបណ្តាលនៃកម្មវិធី FECA 2026

កម្មវិធី ពានរង្វាន់ប្រកួតប្រជែងស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ - FECA 2026 បានផ្តល់ឱកាសដល់សិក្ខាកាមចំនួន ៥០នាក់ ចូលរួមក្នុង វគ្គតម្រង់ទិសអំពីកម្មវិធី និងវគ្គបណ្តុះបណ្តាលអំពីការផលិតមាតិកា កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NTTI)។

ក្នុងឱកាសនេះ លោក ទិត្យ កំរង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឬទ្ធិពល និងជាស្ថាបនិកនៃកម្មវិធី FECA បានធ្វើបទបង្ហាញអំពី គោលគំនិតប្រធានបទកម្មវិធី FECA 2026 ក្រោមចំណងជើង៖ «ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសម័យទំនើប»។

ជាមួយគ្នានេះ លោក សក្តិ សេរីវុឌ្ឍ អ្នកផលិតមាតិកាលើបណ្តាញសង្គម និងជាម្ចាស់ទំព័រ ដុំហ្វីល - FILM REEL បានចែករំលែកចំណេះដឹង និងបទពិសោធលើប្រធានបទ «ជំនាញផលិតមាតិកាសម្រាប់អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជួយបង្កើនការយល់ដឹង និងជំនាញរបស់សិក្ខាកាមក្នុងការផលិតមាតិកា ក្នុងកម្មវិធីប្រកួតប្រជែង FECA 2026។

កម្មវិធី FECA ថ្លែងអំណរអរគុណដល់ វាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានចូលរួម និងរួមចំណែកធ្វើឱ្យសកម្មភាពបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕

#ជំនាញផលិតមាតិកា

04/08/2026

🎬✨ FECA 2026 | វគ្គបណ្តុះបណ្តាលស្តីអំពី៖«ការផលិតមាតិកាវីដេអូសម្រាប់ម្ចាស់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសម័យទំនើប»

កម្មវិធី FECA 2026 បើកវគ្គបណ្តុះបណ្តាលពិសេស ដល់ក្រុមបេក្ខជនចូលរួមប្រកួត ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិតក្នុងការផលិតមាតិកាវីដេអូ ព្រមទាំងជួយបង្ហាញសក្ដានុពលអាជីវកម្មរបស់អ្នកទៅកាន់សាធារណជនកាន់តែទូលំទូលាយ។

វគ្គនេះបង្រៀនដោយលោក សក្កិ សេរីវុឌ្ឍ អ្នកផលិតមាតិកាលើបណ្ដាញសង្គម និងជាម្ចាស់ទំព័រ "ដុំហ្វីល – Film Reel" ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការចែករំលែកបច្ចេកវិទ្យាថ្មីៗ បច្ចេកទេសថតរូប និងផលិតវីដេអូ។
===============
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NTTI - ក្បែរផ្សារទឹថ្លា)

===============
📢 ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធី FECA 2026
👉 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/poED1NMaZBmqcanw7

03/08/2026

📊 ម្ចាស់អាជីវកម្មជាច្រើន ខំលក់រាល់ថ្ងៃ... តែបែរជាមិនដឹងថា តើលក់ប៉ុន្មានទើបចាប់ផ្ដើមចំណេញ?

បងប្អូនម្ចាស់អាជីវកម្ម និងអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តើធ្លាប់សួរខ្លួនឯងដែរឬទេថា...
❓ តើបានបែងចែកច្បាស់ហើយឬនៅ រវាង ចំណាយថេរ ចំណាយប្រែប្រួល ចំណូលថេរ និងចំណូលបន្ទាប់បន្សំ របស់អាជីវកម្ម?
❓ តើអាជីវកម្មរបស់អ្នក ត្រូវលក់ឱ្យបានប៉ុន្មានក្នុងមួយថ្ងៃ មួយសប្ដាហ៍ ឬមួយខែ ទើបឈានដល់ចំណុចរួចខ្លួន (Break-even Point) និងចាប់ផ្ដើមរកប្រាក់ចំណេញបាន?

បើមិនទាន់ដឹងច្បាស់ ការសម្រេចចិត្តលើអាជីវកម្ម នឹងផ្អែកលើការស្មាន ជាជាងទិន្នន័យពិត។ ការយល់ដឹងអំពី«ចំណុចរួចខ្លួន» នឹងជួយយើងដឹងថា ពេលណាគួរបង្កើនការលក់ កាត់បន្ថយចំណាយ កែប្រែតម្លៃលក់ ឬកែសម្រួលយុទ្ធសាស្ត្រ ដើម្បីឱ្យអាជីវកម្មរីកចម្រើន។

ខ្លឹមសារទាំងនេះ មាននៅក្នុងវគ្គបណ្តុះបណ្តាលដែលបង្រៀននៅក្នុងថ្នាក់ផ្ទាល់ជាមួយ លោកគ្រូ ទិត្យ កំរង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឫទ្ធិពល និងជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ។
🎁 សិក្សាដោយឥតគិតថ្លៃ ១០០% ក្រោមការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
វគ្គ៖ បណ្តុះគំនិតអាជីវកម្ម
វគ្គ៖ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្ម
វគ្គ៖ ការអភិវឌ្ឍ និងការធ្វើផែនការអាជីវកម្ម
===================
📞 ទូរសព្ទ៖ 089 289 459
📲 Telegram ចុះឈ្មោះ៖ https://t.me/rithipul

01/08/2026

ខ្លាំងជំនាញរឹង មិនទាន់គ្រប់គ្រាន់... ត្រូវមាន«ជំនាញទន់» ដើម្បីជំរុញការងារ និងអាជីវកម្មឱ្យកាន់តែរីកចម្រើន!

«ជំនាញទន់» មិនមែនគ្រាន់តែជាជំនាញបន្ថែមនោះទេ ប៉ុន្តែជាគន្លឹះដែលជួយឱ្យយើងកំណត់គោលដៅបានច្បាស់ រៀបចំផែនការបានល្អ ធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព សម្រេចចិត្តបានត្រឹមត្រូវ និងដោះស្រាយបញ្ហាបានកាន់តែមានប្រសិទ្ធភាព។

សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រកបមុខរបរលក់ដូរ ជំនាញទាំងនេះជួយបង្កើនប្រសិទ្ធភាពការងារ ពង្រឹងទំនុកចិត្តក្នុងការសម្រេចចិត្ត បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន និងដៃគូសហការ ព្រមទាំងជួយជំរុញការរីកចម្រើនរបស់អាជីវកម្មក្នុងរយៈពេលវែង។

🎁 សិក្សាវគ្គ «ជំនាញទន់» ដោយឥតគិតថ្លៃ ១០០% ទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សម្រាប់បងប្អូនម្ចាស់អាជីវកម្ម អ្នកប្រកបមុខរបរលក់ដូរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសិក្សាផ្ទាល់ជាមួយ លោកស្រី បែន បុប្ផា គ្រូបណ្តុះបណ្តាលផ្នែកបំណិនជីវិត ភាពជាអ្នកដឹកនាំ និងចំណេះដឹងហិរញ្ញវត្ថុ៕
====================
📞 ទូរសព្ទ៖ 089 289 459 / Telegram ចុះឈ្មោះ៖ https://t.me/rithipul

Photos from Rithipul's post 31/07/2026

ឫទ្ធិពល បណ្តុះបណ្តាលអាជីវកម្មក្រៅប្រព័ន្ធនៅខេត្តត្បូងឃ្មុំ ក្រោមការគាំទ្រមូលនិធិពី SDF
==============
មជ្ឈមណ្ឌលបណ្តុះបណ្តាល ឫទ្ធិពល បានបណ្តុះបណ្តាលម្ចាស់អាជីវកម្ម និងបុគ្គលស្វ័យនិយោជន៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន ៥៥៧នាក់ ក្នុងស្រ្តីមានចំនួន ២៧៥នាក់ នៅខេត្តត្បូងឃ្មុំ ស្តីពី៖«មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្មសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលរៀបចំឡើងនៅក្រុងសួង, ស្រុកអូររាំងឪ, មេមត់, ពញាក្រែក និងស្រុកក្រូចឆ្មារ នាខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងបណ្តុះបណ្តាលម្ចាស់អាជីវកម្ម និងបុគ្គលស្វ័យនិយោជន៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១,៣០០នាក់ ដែលផ្តួចផ្តើម និងអនុវត្តដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាល ឫទ្ធិពល។

គម្រោងនេះ ទទួលបានការគាំទ្រថវិកាពី មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការរៀបចំដោយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP) នៃទីស្តីការគណៈរដ្ឋមន្ត្រី៕

30/07/2026

📊 តើអ្នកដឹងទេថា អាជីវកម្មរបស់អ្នកកំពុងទៅមុខ ឬថយក្រោយ?

ម្ចាស់អាជីវកម្ម បើចង់ដឹងថា អាជីវកម្មកំពុងទៅមុខ ឬថយក្រោយ ចាំបាច់ត្រូវរៀបចំ និងគ្រប់គ្រង ចំណូល និងចំណាយ ឱ្យបានត្រឹមត្រូវ។

ការប្រើប្រាស់ឧបករណ៍សម្រាប់តាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យ មិនថាជាកម្មវិធីកត់ត្រាចំណូល-ចំណាយ ឬប្រព័ន្ធគ្រប់គ្រងផ្សេងៗដែលសមស្របនឹងអាជីវកម្មរបស់អ្នកទេ សុទ្ធតែអាចជួយឱ្យអ្នកមើលឃើញស្ថានភាពអាជីវកម្មបានកាន់តែច្បាស់ និងសម្រេចចិត្តបានដោយផ្អែកលើទិន្នន័យ។

Kotluy App គឺជាឧបករណ៍មួយដែលជួយឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់ដូរ កត់ត្រា តាមដាន ចំណូល ចំណាយ និងប្រាក់ចំណេញ បានយ៉ាងងាយស្រួល ទាំងប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។

ប្រសិនបើបងប្អូនចង់ស្វែងយល់កាន់តែស៊ីជម្រៅ អំពីការវាយតម្លៃស្ថានភាពអាជីវកម្ម ថាគួរបន្ត ពង្រីក ឬកែសម្រួល ក៏ដូចជាការគ្រប់គ្រងចំណូល-ចំណាយ និងការរៀបចំផែនការអាជីវកម្ម ដែលអាចជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើនកាន់តែច្រើន។

បងប្អូនអាចជ្រើសរើសសិក្សាផ្ទាល់ជាមួយ លោកគ្រូ ទិត្យ កំរង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឫទ្ធិពល, អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងជាស្ថាបនិក Kotluy App ។

🎁 សិក្សាដោយឥតគិតថ្លៃ ១០០% ក្រោមការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
📚 វគ្គបណ្ដុះបណ្ដាលចំនួន ៣ វគ្គ៖
វគ្គ៖ បណ្តុះគំនិតអាជីវកម្ម
វគ្គ៖ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្ម
វគ្គ៖ ការអភិវឌ្ឍ និងការធ្វើផែនការអាជីវកម្ម
====================
📞 ទូរសព្ទ៖ 089 289 459 / Telegram ចុះឈ្មោះ៖ https://t.me/rithipul

20/07/2026

🚀 WE ARE HIRING! ឱកាសដើម្បីអភិវឌ្ឍអាជីពជាមួយគ្រួសារ ឫទ្ធិពល

📢 ក្រុមហ៊ុនយើងខ្ញុំ កំពុងស្វែងរកសមាជិកថ្មីដែលមានទំនុកចិត្ត និងសក្ដានុពល ដើម្បីមកបំពេញមុខតំណែង៖
1. Officer, Finance & Admin (01 រូប)
2. Senior Officer, Kotluy App Sale & Customer Support (01 រូប)
3. Customer Support Trainee (03 រូប)

✨ អត្ថប្រយោជន៍ និងការគាំទ្រដែលអ្នកនឹងទទួលបាន៖
💰 ប្រាក់បៀវត្សរ៍សមរម្យ ផ្អែកលើសមត្ថភាពជាក់ស្ដែង
🏥 ធានារ៉ាប់រងសុខភាព និងហានិភ័យការងារ (ប.ស.ស)
🔥 គោលការណ៍ប្រាក់លើកទឹកចិត្តបន្ថែមតាមលទ្ធផលការងារ
📈 ឱកាសអភិវឌ្ឍន៍អាជីព ជំនាញឌីជីថល និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន

====================
👉 បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់៖
📧 អ៊ីមែល៖ [email protected]
📲 Telegram ផ្នែកធនធានមនុស្ស៖ https://t.me/rathayihrm
📞 ទូរសព្ទ៖ 085 333 377
📍 ទីតាំងការិយាល័យ៖ រាជធានីភ្នំពេញ

13/07/2026

🔥 កុំគ្រាន់តែចុច Boost Ads ហើយសង្ឃឹមថាលក់ដាច់… ត្រូវចេះរៀបចំយុទ្ធសាស្ត្រ ដើម្បីសន្សំថវិកា និងបង្កើនការលក់ឱ្យកាន់តែមានប្រសិទ្ធភាព!

🎁 អាហារូបករណ៍ ១០០% ក្រោមការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF)

❓ តើអ្នកកំពុងជួបបញ្ហាទាំងនេះមែនទេ?
❌ ចំណាយលុយ Boost Ads រាល់ខែ តែអត់សូវមានអតិថិជនឆាតមកទិញ
❌ មិនទាន់ចេះកំណត់ក្រុមគោលដៅ ធ្វើឱ្យផ្សាយពាណិជ្ជកម្មមិនចំម៉ូយ
❌ ចង់ពង្រីកការលក់លើ Facebook និង TikTok តែមិនដឹងថាត្រូវចាប់ផ្ដើមពីណា
❌ មិនចេះអានទិន្នន័យ និងវិភាគលទ្ធផល ដើម្បីដឹងថា Ads មួយណាចំណេញ និង Ads មួយណាគួរបញ្ឈប់

💡 បញ្ហាទាំងនេះ នឹងត្រូវលើកយកមកដោះស្រាយនៅក្នុងវគ្គ៖ «បច្ចេកទេស Boost Facebook & TikTok»។ សូមរួសរាន់ចុះឈ្មោះ ចំនួនមានកំណត់!
==============
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦
📍 ទីតាំង៖ វិទ្យាស្ថាន NTTI ភ្នំពេញ (ក្បែរផ្សារទឹកថ្លា)
📞 ទូរសព្ទ៖ 089 289 459
📲 Telegram៖ https://t.me/rithipul

13/07/2026

🎁 ដំណឹងល្អសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF) បានអនុម័តវគ្គបណ្តុះបណ្តាលថ្មីចំនួន ៤ វគ្គបន្ថែមទៀត ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល ដើម្បីជួយបងប្អូនពង្រឹងជំនាញ និងពង្រីកអាជីវកម្មប្រកបដោយនិរន្តរភាព។

🎓 សិក្សាដោយឥតគិតថ្លៃ ១០០% និងសិក្សាត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ ជាមួយអ្នកជំនាញដែលមានបទពិសោធផ្ទាល់។ សូមជ្រើសរើសវគ្គដែលស័ក្តិសមនឹងតម្រូវការរបស់បងប្អូន៖
📉 វគ្គ៖ គ្រប់គ្រងបំណុល និងឥណទាន
🗣 វគ្គ៖ សិល្បៈនៃការនិយាយជាសាធារណៈ
👥 វគ្គ៖ ការដឹកនាំ និងការគ្រប់គ្រងក្រុមការងារ
📲 វគ្គ៖ តិចនិច Boost Facebook & TikTok ដើម្បីជំរុញការផ្សព្វផ្សាយ និងការលក់
================
📞 ទូរសព្ទ៖ 089 289 459
📲 Telegram៖ https://t.me/rithipul

Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


#0841, Monivong Boulevard (Street 93), Phum 11, Sangkat Tonle Bassac, Khan Chamkarmon
Phnom Penh
120101