ATC Service

ATC Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATC Service, Tax preparation service, #234B, Sangkat Stueng Meanchey, Khan Meanchey, Phnom Penh.

សេវាប្រឹក្សាយោបល់គណនេយ្យ និងពន្ធដារ៖
- រៀបចំ បញ្ជីគណនេយ្យ និងប្រកាសពន្ធខែឆ្នាំ
- រៀបចំ ប្រព័ន្ធគ្រប់គ្រងគណនេយ្យ (System)
- រៀបចំ គោលការណ៍និងនីតិវិធីការងារគណនេយ្យ
- រៀបចំ គោលការណ៍ធនធានមនុស្សនិងរដ្ឋបាល
- រៀបចំ បង្វឹកជំនាញបុគ្គលិកដល់ទីតាំងក្រុមហ៊ុន

Photos from ATC Service's post 22/08/2026

សេចក្ដីណែនាំ ស្តីពី ការផ្គត់ផ្គង់មិនជាប់អាករចំពោះសេវាខាងទន្សេចក្ដីណែនាំ ស្តីពី ការផ្គត់ផ្គង់មិនជាប់អាករចំពោះសេវាខាងទន្តសាស្រ្ត

10/08/2026

ការធ្វើទំនើបកម្មគោលនយោបាយពន្ធ ក្នុងយុទ្ធសាស្ដ្រកៀរគរចំណូល របស់រដ្ឋាភិបាលនីតិកាលទី7 (2023-2028)

15/07/2026

មិនអាចខ្វះថ្លៃ 😂🙏

15/07/2026

អំពីកាតព្វកិច្ច របស់អ្នកជាប់ពន្ធមធ្យម ៖
1. កាតព្វកិច្ចប្រកាសពន្ធប្រចាំខែ
+ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល 1% (PPT) ($1,000/1.1x1%=$9.09)
-ប្រាក់ពន្ធបង់ចូលរដ្ឋ =$9.09
+អាករលើតម្លៃបន្ថែម 10% (VAT) ($1,000/1.1x10%=$90.90)
-ប្រាក់ពន្ធបង់ចូលរដ្ឋ =$90.90
+ពន្ធកាត់ទុកលើថ្លៃសេវាកម្ម 15%(WHT 15%) (រាល់ការប្រើប្រាស់សេវាកម្មចាប់ពី 50,000រៀលឡើង សេវាផ្សព្វផ្សាយ, សេវាដឹកជញ្ជូន, សេវាជួសជុល..)
($20 x 15%= $3)
-ប្រាក់ពន្ធបង់ចូលរដ្ឋ =$3
+ពន្ធកាត់ទុកលើការជួល(WHT 10%)ចលទ្រព្យ និង អចលនទ្រព្យ ជាប់ពន្ធកាត់ទុក 10%
($250x10%= $25)
-ប្រាក់ពន្ធបង់ចូលរដ្ឋ =$25
+ពន្ធប្រាក់បៀវត្សប្រចាំខែ (TOS) (ជាប់ពន្ធតាមអត្រាកំណើនតាមថ្នាក់
-0 រៀល ដល់ 1,500,000 រៀល ជាប់ 0%
-1,500,001 រៀល ដល់ 2,000,000 រៀល ជាប់ 5%
-2,000,001 រៀល ដល់ 8,500,000 រៀល ជាប់ 10%
-8,500,001 រៀល ដល់ 12,500,000 រៀល ជាប់ 15%
-លើសពី 12,500,001 ឡើងទៅ ជាប់ 20%
2. កាតព្វកិច្ចប្រចាំឆ្នាំ
- ដាក់ប្រកាសនិងបង់ពន្ធប្រចាំឆ្នាំ អត្រា 20%
-បញ្ជូនឯកសារទៅកាន់និយ័តករ គណនេយ្យ និង សវនកម្ម (ACAR)
-បង់ពន្ធស្លាកយីហោ (ពន្ធតែមប្រិ៍)
-បង់ពន្ធប៉ាតង់ (ប្រាក់ពន្ធបង់ទៅរដ្ឋ 1,200,000 រៀល)
-បង់ពន្ធយានជំនិះ
-បង់ពន្ធអចលនទ្រព្យ
-តម្កល់ប្រតិវេទន៍
Credit to Mrs. Sophy

01/07/2026

សេចក្តីជូនដំណឹង ស្តីពី
ការបើកទទួលការចុះឈ្មោះសិក្សាកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា

ដើម្បីចុះឈ្មោះសូមចុច Link ខាងក្រោម៖
https://sites.google.com/view/ncpacambodia/home
----------------

25/06/2026

#ហេតុអ្វីអ្នកជំនាញហិរញ្ញវត្ថុត្រូវយល់ពីការលក់?
---------
1. Sales គឺជាចំណុចចាប់ផ្តើមនៃ Financial Performance
2. Sales Activities បង្កើត Financial Numbers
3. Finance ត្រូវជួយ Sales ធ្វើការសម្រេចចិត្ត
4. Finance ត្រូវ Predict Future មិនមែនត្រឹម Report Past
5. CEO ត្រូវការយុទ្ធសាស្ត្រពី Finance មិនមែនតែ Report

25/06/2026

សេចក្តីជូនដំណឹង ស្តីពី ការលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន អេសខេ អឹខោនធីង ឯ.ក។

23/06/2026

បើវប្បធម៌គ្រប់គ្រងនៅតែដដែល កុំឆ្ងល់ថាហេតុអ្វីបញ្ហាដដែលៗនៅតែកើតឡើង។

ការផ្លាស់ប្តូរពិតប្រាកដ មិនចាប់ផ្តើមពីការស្តីបន្ទោសទេ តែចាប់ផ្តើមពីការទទួលស្គាល់ចំណុចខ្វះខាត និងហ៊ានកែលម្អវា។
អង្គភាពដែលរីកចម្រើន គឺអង្គភាពដែលមានប្រព័ន្ធអាចវាស់វែង តាមដាន និងកែលម្អបានជានិច្ច មិនមែនពឹងផ្អែកលើមនុស្សម្នាក់ៗតែប៉ុណ្ណោះទេ។

ការផ្លាស់ប្តូរត្រូវការការចូលរួមពីគ្រប់គ្នា ប៉ុន្តែត្រូវការអ្នកដឹកនាំល្អម្នាក់ ជាគំរូនៃអ្វីដែលចង់ឱ្យកើតឡើងផងដែរ។ វប្បធម៌ល្អ មិនកើតឡើងដោយចៃដន្យទេ តែកើតឡើងដោយការដឹកនាំល្អ និងប្រព័ន្ធល្អ។
-------

03/06/2026

អាម៉េរិក ពិចារណាដាក់ពន្ធ១០-១២,៥ភាគរយបន្ថែមលើទំនិញពី៦០ប្រទេសមានកម្ពុជាដែរ។

02/06/2026

INTERNAL CONTROL SYSTEM
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង (Internal Control System)

គឺជាប្រព័ន្ធនៃគោលការណ៍ នីតិវិធី និងវិធានការត្រួតពិនិត្យ ដែលអង្គភាពប្រើប្រាស់ដើម្បីធានាថា ការប្រតិបត្តិការមានប្រសិទ្ធភាព ទិន្នន័យហិរញ្ញវត្ថុត្រឹមត្រូវ ទ្រព្យសម្បត្តិត្រូវបានការពារ និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។

ការអនុវត្ត Internal Control System ជាក់ស្តែង គឺត្រូវបាន “បង្កប់” (Embedded) ទៅក្នុង Policies និង SOPs របស់អង្គភាព ដើម្បីធានាថា ការគ្រប់គ្រងមិនមែនគ្រាន់តែជាទ្រឹស្តី ប៉ុន្តែអនុវត្តបានពិតប្រាកដក្នុងប្រតិបត្តិការប្រចាំថ្ងៃ។Internal Control ត្រូវ៖
- Built into Policy
- Embedded into SOP
- Applied in Daily Operation
- Monitored by Management
- Reviewed by Internal Audit

Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


#234B, Sangkat Stueng Meanchey, Khan Meanchey
Phnom Penh
12300