Mutita Finance Plc មុទិតាហ្វាយនែនភីអិលស៊ី
Providing loan servicing
31/01/2026
"Pyramid Scheme" គឺជាប្រភេទគំរូអាជីវកម្មដែលគ្មានស្ថិរភាពគង់វង្សបានយូរអង្វែងទេ ព្រោះអីវាពាក់ព័ន្ធនឹងសកម្មភាពគៀងគរ ហៅមនុស្សអោយមកចូលរួមវិនិយោគ ជាជាងសកម្មភាពលក់ ដូរផលិតផល ឬផ្ដល់សេវាកម្មពិតប្រាកដ។
នៅក្នុងគំរូ Pyramid Scheme សមាជិកអាចរកប្រាក់ចំណូលបានច្រើន តាមរយៈការហៅមនុស្សថ្មីៗមកចូលរួម ជាមួយនិងការសន្យាផ្ដល់នូវចំណូល យ៉ាងច្រើនសន្ធឹកមកវិញ ក្នុងរយៈពេលខ្លី ដោយមិនចាំបាច់ធ្វើអ្វី ឬគ្រាន់តែផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។
អ្នកបោកប្រាស់នៅពីក្រោយ Pyramid Scheme នេះ ព្យាយាមក្លែងបន្លំខ្លួនឲ្យដូចនឹងគំរូបណ្ដាញទីផ្សារ Multi-Level Marketingដែរ។ ទោះបីក្រុមនេះអះអាងថាមានផលិតផល ឬសេវាកម្មលក់ក៏ដោយ ក៏ក្រុមនេះប្រើប្រាស់លុយដែលបានមកពីអ្នកវិនិយោគថ្មីៗចុងក្រោយ យកមកទូទាត់ឲ្យអ្នកវិនិយោគមុនៗ។ នៅចំណុចមួយ ដែលគ្មានសមាជិកថ្មីចូលរួមទៀត ប្រាក់ចំណូលនឹងលែងមាន ហើយអ្នកទទួលបានលាភផលច្រើនជាងគេ និងបាត់ខ្លួនអស់ សល់តែសមាជិកថ្មីៗ ដែលអង្គុយសេដ។
ធ្វើដូចម្តេចបានដឹងថាវាគឺជាក្រុមហ៊ុនបែបពីរ៉ាមីត ហើយវាមានភាពគ្រោះថ្នាក់ ឬ ទេ?
វាអាចនឹងគ្រោះថ្នាក់ ប្រសិនបើក្រុមហ៊ុនមួយ គ្មានផលិតផលលក់សោះ ឬ មានតិចតួចបំផុត ហើយទីផ្សារវាមិនដើរ។ អ្នកអាចថ្លឹងថ្លែងបានថា ប្រសិនបើក្រុមហ៊ុននេះ មានទំនោរស្វែងរកសមាជិកថ្មី ជាជាងលក់ផលិតផល/សេវាកម្ម នោះវានឹងមានហានិភ័យខ្ពស់ណាស់ជាក្រុមហ៊ុនពីរ៉ាមីឌ។
Ponzi scheme មានលក្ខណៈស្រដៀងគ្នានេះដែរ គ្រាន់តែសមាជិករំពឹងទុកថានឹងបានលុយ ពីការលក់ផលិតផល ខុសពី Pyramid ដែលសមាជិករំពឹងទុកថានឹងបានលុយពីការណែនាំមនុស្ស។ ប្រិយមិត្តមួយចំនួន អាចនឹងធ្លាប់លឺហើយ នូវឈ្មោះក្រុមហ៊ុន TelexFREE ដែលវាគឺជាឧទាហរណ៍ដ៏ល្អបំផុត របស់ Ponzi scheme។
មុននឹងធ្វើអ្វីមួយទាក់ទងរឿងលុយកាក់ សូមកុំមានភាពលោភលន់ និងស្រវ៉ាចង់បានផលលឿនពេក។ ព្រោះសេចក្តីលោភលន់ នឹងធ្វើអោយអ្នកបាត់បង់ការពិចារណាដិតដល់ ហើយជាចុងក្រោយ មានតែភាពស្តាយក្រោយ។
08/01/2026
អរគុណម្ចាស់ឧបត្ថម្ភ
31/05/2024
31/05/2024
អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ៖ មនុស្សយើងចំណាយលើអាហារច្រើនជាងគេជាប្រចាំថ្ងៃ ។ តស់ ! យើងមករៀនស្វែងយល់ទាំងអស់គ្នា ៖
1. រៀនទិញដុំ បើប្រើរបស់នោះប្រចាំថ្ងៃ ៖ ទឹកមួយដប 1000 រៀល បើទិញមួយកេស ប្រហែល 15000 រៀលបាន 24 ដប ចំណេញ 9000 រៀល ។ បងប្អូនអាចទិញជាដុំនូវរបស់ប្រើប្រាស់ផ្សេងៗទៀតបាន ។
2. ទិញបន្លែ ៖ នៅពេលយើងទិញបន្លែអ្វីមួយ អ្នកលក់អាចថែមស្លឹកខ្ទឹម និងម្ទេស តែភាគច្រើនគឺថែមឱ្យ ដូចនេះយើងមិនចាំបាច់ ចំណាយទិញម្ទេស និង ស្លឹកខ្ទឹមទេ ។
3. ការទិញផ្លែឈើហូប ៖ បើអ្នកចង់ហូបទុរេន កុំទិញពេលខែដែលមានទុរេនតិចតួច អ្នកចាំខែដែលសំបូរទុរេនចាំទិញ ព្រោះបានទាំងគុណភាព បានទាំងតម្លៃល្អ សន្សំលុយបានច្រើនដែរ ព្រោះអ្នកខ្លះចូលចិត្តហូបវាណាស់ ។
4. ធ្វើបាយម្ហូបមកពីផ្ទះ ៖ មិនថាអ្នកធ្វើការ ឬ អ្នករកស៊ីទេ អាចធ្វើបាយខ្លួនឯងហូប អស់តិចហើយទទួលបានសុខភាពល្អជាងទិញគេហូប ។
5. ទិញបាយម្ហូបល្មមដែលខ្លួនហូប កុំទិញឱ្យហូបសល់ បើសិនគេលក់បាយ 6000 រៀល អ្នកហូបសល់ច្រើន អ្នកអាចឱ្យគេដាក់តែ 4000 រៀលបានហើយ ល្មមហើយមិនសល់បាយម្ហូបតែសល់លុយ កុំខ្លាចខ្មាស់គេ ។
6. ទឹកកន្លែងធ្វើការ ៖ កាត់បន្ថយការទិញទឹកខាងក្រៅ ផឹកទឹកនៅក្នុង Office សល់លុយបានយ៉ាងហោចណាស់ 2000 រៀលដែរ ។ 2000 រៀល x 27 days x 12 months x 10 years = $ 1620 ។ ពេលខ្លះយើងធ្វើការ 10 ឆ្នាំរកលុយ $1000 នៅក្នុងខ្លួនគ្មានក៏មានដែរ ។
7. ការដើរហូបក្រៅនៅពេលល្ងាចៗ បន្ទាប់ពីការងារហើយ រួមជាមួយការហូបក្រៅនៅថ្ងៃសម្រាក ៖ បើកាត់បន្ថយបានកាត់ទៅ យូរៗចេញក្រៅម្តងបានហើយ ព្រោះហូបក្រៅចំណាយច្រើនណាស់ ។
8. ការទិញភេសជ្ជៈ ដូចជាកាហ្វេមួយថ្ងៃអ្នកខ្លះអស់ ពីរកែវ បើមួយកែវ 7000 រៀល មួយថ្ងៃចំណាយអស់ 14000 រៀលគ្រាន់តែកាហ្វេមួយមុខ អស់ $105 ក្នុងមួយខែ ។
9. ការផឹកស៊ី ៖ អ្នកខ្លះចូលចិត្តផឹកស៊ីសឹងរាល់ថ្ងៃ អស់លុយច្រើនណាស់ ខូចទាំងសុខភាព ដូចនេះត្រូវចេះកាត់បន្ថយ ឬ ឈប់តែម្តង ។
10. នំឬរបស់ហូបលេង ៖ អ្នកខ្លះមិនមែនមួយថ្ងៃ 3 ពេលទេ អាចហូបគ្រប់ពេលដល់យប់តែម្តង ការធ្វើបែបនេះអស់លុយ ហើយប៉ះពាល់ដល់សុខភាពខ្លាំងទៀតផង បើអាចមួយថ្ងៃហូបតែពីរពេលបានហើយ ។
នៅមានរឿងជាច្រើនទៀតបងប្អូនដែលបងប្អូនមិនបានគិតដល់ ហើយចំណាយអស់ច្រើននៅក្នុងមួយខែដោយគ្រាន់តែហូបនឹងផឹក ។ តស់ ! យើងមកគិតលេងៗ ថាមួយខែអស់ប៉ុន្មានដែរ ៖ ( $1 = 4000 រៀល )
1. បាយ 3 ពេល ៖ 5000 រៀល X 3 ពេល = 15000 រៀល = 15000 X 30 = 450000 រៀល
2. ទឹកបរិសុទ្ធ ៖ 2000 រៀល X 30 ថ្ងៃ = 60000 រៀល
3. កាហ្វេ ៖ 7000 រៀល X 30 ថ្ងៃ = 210000 រៀល
4. របស់ហូបលេង 4000 រៀល X 30 ថ្ងៃ = 120000 រៀល
5. ការផឹកស៊ី ឬ ដើរលេង មួយខែប្រហែល = 150000 រៀលចុះ
ដូចនេះគិតលេងៗ មួយខែអស់ ប្រហែល 990000 រៀល = $247.5 គ្រាន់តែអាហារ ចុះបើអ្នកប្រាក់ខែ តែ $300 តើអ្នកសង្ឃឹមអ្វី ? យើងនៅមានចំណាយជាច្រើនទៀត ដូចជាផ្ទះ ទឹក ភ្លើង Internet សាំង ជួយអ្នកផ្ទះ អ្នកខ្លះមានបំណុលទៀត តើយើងរស់នៅបែបណាដែរ ? វិធីគឺត្រូវកាត់បន្ថយទិញតែរបស់ចាំចាច់ ហើយចេះរកតម្លៃល្អរួមជាមួយគុណភាព ។
អត្ថបទចែករំលែកពីបង SUC NEWS
#ចំណេះដឹងទូទៅ
25/05/2024
👉 មកដឹងពីចំណុចល្អៗជាច្រើន ថាតើហេតុអ្វីអ្នកគួរជ្រើសកម្ចីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
13/05/2024
ខូចឈ្មោះក្នុងប្រព័ន្ធCBC ពិបាកក្នុងការខ្ចីលុយធនាគារ តើគួរធ្វើបែបណា? តស់មកស្ដាប់ការបកស្រា ពេលនិយាយដល់ការខ្ចីលុយធនាគារហើយមានការបង់សងយឺតយ៉ាវ ដែលធ្វើឲ្យអ្នកខ្ចីលុយធនាគារពិបាកទទួលបានខ្ចីទៀតបានយើ....
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh
1211
Opening Hours
| Monday | 19:00 - 07:00 |
| Tuesday | 19:00 - 07:00 |
| Wednesday | 19:00 - 07:00 |
| Thursday | 19:00 - 07:00 |
| Friday | 19:00 - 07:00 |
| Saturday | 07:00 - 06:59 |
| Sunday | 07:00 - 06:59 |