18/06/2026
[English Below]
សូមថ្វាយព្រះពរបវរមហាប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៃព្រះវររាជមាតាជាតិខ្មែរ ក្រោមព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ។
សូមថ្វាយព្រះពរព្រះមហាក្សត្រីមានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ។
______________
On this auspicious occasion of the 91st Royal Birthday of Her Majesty Queen Mother Norodom Monineath Sihanouk, the Queen Mother of Cambodia, may Her Majesty be blessed with longevity, health, and prosperity.
14/05/2026
សូមព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា
We would like to extend our deepest respect and heartfelt congratulations to His Majesty King Norodom Sihamoni on the auspicious occasion of His Majesty's 74th Birthday.
May all sacred powers bless His Majesty with boundless happiness, robust health, profound wisdom, and long life, continuing to inspire the Kingdom and future generations.
05/05/2026
🌾អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
នៅពេលដែលប្រទេសកម្ពុជាប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល តាមបែបប្រពៃណីកសិកម្មដ៏ថ្លៃថ្លា ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពធន់ និងការលះបង់របស់ប្រជាកសិករ ដែលជាសសរស្ដម្ភអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
🌾 Celebrating Tradition, Supporting Progress!
Happy Royal Ploughing Ceremony – 05 May 2026.
As Cambodia marks this important agricultural tradition, we reflect on the strength, resilience, and dedication of our farmers—the foundation of our nation’s growth.
01/05/2026
🍀🪷សូមអនុមោទនាពិធីបុណ្យវិសាខបូជា🪷🍀
វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដើម្បីរម្លឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ គឺ៖
១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
៣- ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន។
🍀🪷Happy Visak Bochea!🪷🍀
Visak Bochea is a major Buddhist festival and a national holiday in Cambodia. It is held on the night of the full moon in the month of Visak to honor the Buddha. On this day, both monks and followers perform ceremonies, believing it brings great merit and peace.
The festival celebrates three special events in the Buddha's life:
1. His Birth
2. His Enlightenment (the day he found the truth)
3. His Passing (entering Nirvana (Parinirvana))
01/05/2026
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦👏🏻
________________
Happy on the 140th anniversary of Labor Day, May 1, 2026!👏🏻
13/04/2026
[English Below]
សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន ប៊ី អាយ ស៊ី ត្រាស សូមគោរពជូនពរអតិថិជនទាំងអស់ ទទួលបានបវរសួស្តី សិរីមង្គល វិបុលសុខពីទេវតាឆ្នាំថ្មី និងសូមឱ្យមានសេចក្តីសុខ សុភមង្គល សុខភាពមាំមួន ព្រមទាំងធ្វើដំណើរទៅទីជិត ទីឆ្ងាយ ប្រកបតែសុខសុវត្ថិភាព និងក្តីរីករាយគ្រប់ៗគ្នា។
ក្រុមហ៊ុន ប៊ី អាយ ស៊ី ត្រាស នឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ហើយនឹងបើកដំណើរការធម្មតាវិញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦។
សូមអរគុណ!
Happy Khmer New Year!
On the occasion of Khmer New Year, BICTrust Co., LTD. would like to extend our warmest wishes to all our valued customers. May the New Year bring you good luck, prosperity, and happiness. Wishing you good health, and may your journeys near and far be filled with safety and joy.
BICTrust Co., LTD. would like to inform our valued customers that our company will be closed from April 14 to April 16, 2026, and will resume normal operations on April 17, 2026.
Thank you!
08/03/2026
អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា 💐
Happy International Women’s Day 💐
02/02/2026
🙏 សូមអនុមោទនាពិធីបុណ្យមាឃបូជា!
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏ធំមួយ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី15កើត ខែមាឃ ដើម្បីរំលឹកដល់ព្រឹតិ្តការណ៍សំខាន់ៗទាំងបី៖
🪷ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត
🪷ថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ
🪷ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន។
🙏 Happy Meak Bochea Day!
Meak Bochea is one of Buddhism’s most significant festivals, celebrated on the 15th day of the full moon in the month of Meak. This sacred day commemorates three important events:
🪷 The Great Assembly of 1,250 enlightened monks (Chaturongkasannibat),
🪷 The Buddha’s teaching of the Ovada Patimokkha,
🪷 The Buddha’s declaration of entering Parinirvana three months later.
06/01/2026
[English Below]
អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៦)!
សូមជម្រាបជូនដំណឹងដល់អតិថិជនឱ្យបានជ្រាបថា ក្រុមហ៊ុន ប៊ី អាយ សុី ត្រាសនឹងឈប់សម្រាកនៅថ្ងៃទី ៧ ខែមករា ហើយនឹងបើកដំណើរការធម្មតាឡើងវិញនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦។
Happy 47th Anniversary of the Victory Over Genocide, 7 January 1979 –7 January 2026!
BICTrust company would like to inform our valued customers that BICTrust will be closed on January 7, 2026, and will resume normal operations on January 8, 2026.
Thank you!