មាស សុខប្រាក់ - Meas Sokprak

Website

មាស សុខប្រាក់ - Meas Sokprak Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មាស សុខប្រាក់ - Meas Sokprak, Financial Consultant, Phnom Penh.

សួរស្តីអ្នកតាមដានទាំងអស់គ្នា! ខ្ញុំបាទ មាស សុខប្រាក់ អ្នកឯកទេសខាង ហេរិញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច។ ខ្ញុំកំពុងបម្រើការជា អ្នកប្រឹក្សាយោបល់បច្ចេកទេសខាង ហេរិញវត្ថុ ក្នុងក្រុមហ៊ុនមួយនៅទីក្រុង ផតលេន រដ្ឋអូរីហ្គន(Portalnd, Oregon) ដោយមានដើមកំណើតនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខ្ញុំបានផ្លាស់ទីលំនៅទៅនៅ សហរដ្ឋអាមេរិក តាំងពីអាយុ១២ឆ្នាំមកម្លេះ។ ខ្ញុំបានរៀនចប៊សាកលវិទ្យាល័យមុខជំនាញខាងហេរិញ្ញវត្ថុ និងសេដ្ឋកិច្ច។

13/05/2026

#តើគួរទិញផ្ទះមុនឡានឬទិញឡានមុនផ្ទះ?

មាស សុខប្រាក់ - Meas Sokprak

ចំពោះមនុស្សមួយចំនួនសំនួរនេះហាក់បីដូចជាមិនមានអ្វីពិបាកឆ្លើយនោះទេ។ ប៉ុន្តែដោយសារកត្តាជីវភាព ផាសុកភាព និងភាពស៊ីវិល័យសំនួរនេះអាចជាបញ្ហាចោទចំពោះ មនុស្សដែលមានចំណូលធម្យម ឬវ័យធន់កណ្តាល (middle class)។ ជាពិសេសអ្នកដែលមានប្រាក់សន្សំបម្រុងដែលមានចន្លោះពី ២០% ទៅ៥០% នៃតម្លៃសរុបរវាងទ្រព្យទាំង២នេះ ពោលគឺ ផ្ទះ និងឡាន។

មិនថាបង់រំលស់រថយន្តម៉ូតូ ឬផ្ទះ សុទ្ធតែជាការបង់រំលួសជាមួយធនាគារ ដោយយកកម្ចីពីធនាគារជាមួយនិងអត្រាការប្រាក់ដែលតម្រូវអោយម្ចាស់កម្ចីបង់ជាប្រចាំឆ្នាំក្នុងរយៈពេលកំណត់ណាមួយ( ចន្លោះពី៥ទៅ២០ឆ្នាំទៅតាមលក្ខខណ្ឌនៃកម្ចី)។

ប៉ុន្តែបើសិនជាយើងមើលអោយកាន់តែច្បាស់មែនទែនទៅ ជាពិសេសបើយើងមើលចេញពីជ្រុងនៃគនិយ្យករ (accounting perspective) យើងអាចមើលឃើញថា ការបង់រំលួសរវាងរថយន្ត និងផ្ទះសម្បែង គឺខុសគ្នាមែឃនិងដី។

👉រថយន្ត ឬម៉ូតូ គឺជាទ្រព្យអសកម្មដែលមានតម្លៃធ្លាក់ចុះទៅតាមអាយុ និងរយៈពេលប្រើប្រាស់។

ក៏ប៉ុន្តែ👇
👉អចលនទ្រព្យ គឺជាទ្រព្យសកម្មដែលអនុញ្ញាតអោយតម្លៃនៃអចលនទ្រព្យនោះកើនឡើងតាមអាយុកាលរបស់វា។

#សំណួរសួរថា ខណៈស្ថានភាពនៃការជាប់គាំងអចលនទ្រព្យនេះ តើយើងគួរទិញផ្ទះ ឬទិញឡាន?

ចម្លើយយ៉ាងខ្លីគឺ ទៅតាមតម្រូវការ។ នេះគឺ បើសិនជាយើងមានលុយគ្រប់ ពោលគឺមានលុយសម្រាប់ទិញដោយមិនប៉ះពាល់ដល់លុយបម្រុងរបស់យើង។

ចម្លើយវែង គឺសម្រាប់អ្នកដែលមានលុយមិនទាន់គ្រប់ ហើយមិនចង់ទុកលុយទំនេរចោរ គឺ ការបង់រំលស់អចលនទ្រព្យនៅតែជាជម្រើសល្អជាងការបង់រំលស់ឡាន។

ហេតុផលគឺ👇
🔻ឡានប្រឈមនឹងហានិភ័យខ្ពស់ក្នុងគ្រោះថ្នាក់ចរាចរណ៍។ នៅពេលដែលឡានជួបគ្រោះថ្នាក់ចរាចរណ៍ តម្លៃទីផ្សារនៃឡាននឹងធ្លាក់ចុះ ក៏ប៉ុន្តែតម្លៃដែលបង់ឡាននៅដរដែរ ហើយការប្រាក់ដែលយើងបង់បើមិននៅដរដែរ ក៏ឡើងខ្ពស់ទៅតាមលក្ខខណ្ឌយើងបង់ដែរ។

🔻ចំណែកឯផ្ទះ មិនប្រឈមនឹងគ្រោះហនិភ័យច្រើនដូចឡានទេ។ បើទោះបីជាផ្ទះអាចខូចខាតក្នុងគ្រោះអគ្គីភ័យ ឬទឹកជំនន់ក៏ដោយ ក៏មិនមានការប្រឈមច្រើនជាជាងឡានដែលបើកលើដងផ្លូវរាល់ថ្ងៃដែរ
ម្យ៉ាងទៀត បើទោះបីជាវិស័យអចលនទ្រព្យនៅជាប់គាំង ក៏មិនធ្លាក់ថ្លៃចុះច្រើនដូចឡានទេ។ បច្ចុប្បន្នវិស័យផ្ទះជាបគាំងដោយការផ្គត់ផ្គង់ផ្ទះលំនៅស្ថានមានច្រើនលើសកម្រិតជាងតម្រូវការក្នុងទីផ្សារ (Suppler exceeds demand) ធ្វើអោយអ្នកដែលលក់ផ្ទះមិនលក់ក្នុងតម្លៃទាបជាងទេ។

⏭️ #សរុបជារួមមក ក្នុងរយៈពេលវែងការទិញផ្ទះដោយបង់រំលស់នៅតែស្ថិតក្នុងជម្រើសល្អជាងការទិគឡាន ដោយហេតុតែថា ផ្ទះនៅតែមានតម្លៃអាចកើនឡើងជាងឡានដែលអាចរងគ្រោះថ្នាក់លើដងផ្លូវនឹងធ្លាក់ថ្លៃបានគ្រប់ពេល។

#មាសសុខប្រាក់

Address

Phnom Penh

Alerts

Be the first to know and let us send you an email when មាស សុខប្រាក់ - Meas Sokprak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share