27/07/2026
ពន្ធតូចមិនអាចយកការ យោងការខាតក្នុងឆ្នាំ (tax loss) ទៅកាត់កងនឹងប្រាក់ចំណេញនាឆ្នាំបន្ទាប់បានទេ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
26/07/2026
ពន្ធតូចមិនអនុវត្តអត្រាពន្ធលើប្រាក់ចំណេញដូចពន្ធមធ្យមនិងធំទូទៅនោះទេ គឺអនុវត្តតាមអត្រាកំណើនតាមថ្នាក់ពី ០% រហូតដល់ ២០% អាស្រ័យលើផលចំណេញដែលសម្រេចបាន។
ផលចំណេញទាបបំផុតដែលត្រូវជាប់ពន្ធគឺ ១៨ ០០០ ០០០ រៀល ដែលនឹងត្រូវយកទៅគុណនឹងអត្រាពន្ធ។
យោង៖ អនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
25/07/2026
អ្នកជាប់ពន្ធតូចមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែរួមមាន៖
១. ពន្ធលើប្រាក់បៀវត្ស
២. ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
៣. អាករលើតម្លៃបន្ថែម
៤. បង់តែពន្ធកាត់ទុកលើការជួលចលនទ្រព្យ និងអលនទ្រព្យប៉ុណ្ណោះ (ត្រូវបានលើកលែងភាពជាភ្នាក់ងារពន្ធកាត់ទុកលើពន្ធកាត់ទុកផ្សេងៗទាំងអស់)
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
24/07/2026
មូលដ្ឋានសម្រាប់គិត VAT សម្រាប់ពន្ធតូចគឺ យក ២០% ពីការលក់សរុប បន្ទាប់មកទើបយកទៅគុណអត្រា VAT ១០%។
ដូច្នេះយើងអាចនិយាយក្នុងន័យម្យ៉ាងទៀតថា VAT សម្រាប់ពន្ធតូចគឺ តែយក ២% ប៉ុណ្ណោះ។
ឧទាហរណ៍៖ ចំណូលប្រចាំខែគឺ ១០ ០០០ ដុល្លារ។
មូលដ្ឋានគឺ ១០ ០០០ X ២០% = ២ ០០០ ដុល្លារ
VAT ត្រូវបង់ = ២ ០០០ X ១០% = ២០០ ដុល្លារ ឬ
VAT ត្រូវបង់ = ១០ ០០០ X ២% = ២០០ ដុល្លារ។
23/07/2026
ការរំលស់ទ្រព្យសម្រាប់អ្នកជាប់ពន្ធតូច៖
១. ទ្រព្យដែលបម្រើឱ្យសកម្មភាពអាជីវកម្មសុទ្ធសាធ
២. ទ្រព្យដែលមានតម្លៃសរុបពេលទិញចូលចាប់ពី ១ ០០០ ០០០ រៀល(២៥០$) ឡើងក្នុងមួយឯកតា
៣. រំលស់តាមវិធីសាស្ត្រថយចុះជាលំដាប់តាមអត្រា ៣០%។ល។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
22/07/2026
គោលបំណងនៃការកាន់ស្តុកគឺដើម្បីរក ថ្លៃដើមនៃការលក់ និងស្តុកទំនិញចុងគ្រា។
-ថ្លៃដើមនៃការលក់ = យកស្តុកទំនិញដើមគ្រា + តម្លៃទំនិញដែលបានទិញក្នុងគ្រា - តម្លៃស្តុកទំនិញចុងគ្រា
-តម្លៃស្តុកទំនិញចុងគ្រា = ការរាប់ជាក់ស្ដែង ដោយត្រូវយកចំនួននៅសល់ X តម្លៃលើវិក្កយបត្រទិញចុងក្រោយបង្អស់
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
21/07/2026
ចំពោះការកត់ត្រាចំណាយសម្រាប់អ្នកជាប់ពន្ធតូចគឺមានតែ៧ប្រភេទដូចខាងក្រោមនេះតែប៉ុណ្ណោះ៖
១. ថ្លៃដើមទំនិញឬសេវា (Cost of sales)
២. ចំណាយលើបុគ្គលិក (Salary)
៣. ចំណាយលើទឹក-ភ្លើង (Utility)
៤. ចំណាយលើការជួល (Rent)
៥. ចំណាយរំលស់ (Depreciation)
៦. ចំណាយលើសេវា (Services) និង
៧. ចំណាយផ្សេងៗក្រៅពីចំណាយខាងលើ (Other expenses)
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
20/07/2026
ពន្ធតូចកត់ត្រាតាមបែប Single Entry មិនកត់ត្រាតាមបែបទ្វេភាគ Double Entry ទេ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
19/07/2026
ពន្ធតូចកត់ត្រាដោយប្រើមូលដ្ឋានសាច់ប្រាក់ Cash basic មិនមូលដ្ឋានបង្គរ Accrual basic ទេ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
18/07/2026
ខុសពីពន្ធមធ្យមនិងធំ ពន្ធតូចតម្រូវឱ្យរៀបចំតែតារាងចំណេញខាត(Profit/Loss Statement) តែមួយប៉ុណ្ណោះ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១៥ ស្ដីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។