Soyan WE.S.Y Cambodia - ឈុតសាប៊ូបណ្ដុះសក់សូយ៉ាន់

Soyan WE.S.Y Cambodia - ឈុតសាប៊ូបណ្ដុះសក់សូយ៉ាន់

Share

- Accounting Information System
- Tax Declaration
- QuickBooks

02/04/2020

ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០
ក្នុង​​ពេល​ប្រារព្ធ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ចិន​​ម្ដង​ៗ​ បន្ទាប់​ពី​សែន​ជ្រូក​ខ្វៃ​រួច​ហើយ​​​​ គេ​សង្កេត​ឃើញ​ថា​ ម្នាក់​ៗ​​​សង្វាតជាមួយការ​​​បរិភោគ​​សាច់ជ្រូក​ខ្វៃ​​យ៉ាង​ឆ្ងាញ់ ជាមួយ​ក្រុម​គ្រួសារ​ សាច់ញាតិ​ និង ​មិត្តភ័ក្ដិ​ជា​ដើម។​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​ផ្នែក​សំខាន់​ៗ​នៃ​ជ្រូក​ខ្វៃ​​ ហើយ​បានកាត់​វា​យក​ទៅ​ឆ្អើរ​ភ្លើង​អោយក្រៀមទុក​គ្រាន់ដាក់​នៅ​កន្លែង​រក​ស៊ី​។​ មូល​ហេតុ​គឺ​​​គេ​មាន​ជំនឿ​​ថា​ ​​វា​នឹង​អាច​នាំ​លាភ​ដល់​​ការ​ប្រកប​របរ​រក​ស៊ី​​ទៀត​ផង​។​ អ្នក​ស្រី​ ជា​ អ៊ីម៉េង ដែល​​ជាប់​សែស្រឡាយ​ចិន​ និង​ដឹង​ច្បាស់​ពី​​ជំនឿ​នេះ​​ត​ពី​ដូច​តា​មក បាន​ប្រាប់​ពី​កន្លែង​សំខាន់​ទាំង​៥ ត្រូវ​កាត់​ទុក។

១ ​ខួរ​ជ្រូក​

ខួរ​គឺ​តំណាង​អោយ​ប្រាជ្ញា​ ស្មារតី​ និង​​ភាព​ឈ្លាស​វៃ​។​ ​តាម​ជំនឿ​​ វា​គឺ​​ជា​របស់​ពិសេស​ជាង​គេ​ ដែល​អាច​អោយ​អ្នក​​ជួញ​ដូរ​​មាន​ភាព​វៃ​ឆ្លាត​​ និង គំនិត​ថ្មី​ៗ​ក្នុង​ការ​រក​ស៊ី​​​ឈ្នះ​គេ​​ក្នុង​ឆ្នាំ​ថ្មី​​ជា​ដើម​។​ ប៉ុន្តែ​គេ​ច្រើនតែកាត់​​មួយ​​ដុំ​​តូច​ប៉ុណ្ណោះ​​នៃ​ខួរ​ជ្រូក​ដើម្បី​រក្សា​ទុក​។

២ ត្រចៀក​ជ្រូក

​ ​ត្រចៀក​ជ្រូក​ទាំង​ពីរគឺ​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ​​ ដែល​គេ​តែង​កាត់​វា​ទុក​ ព្រោះ​គេ​ជឿ​ថា​ត្រចៀក​គឺ​ជា​​សរីរាង្គ​មួយ​ដែល​អាច​លឺ​ដំណឹង​ផ្សេង​ៗ​​ជិតរឺឆ្ងាយ ហើយ​បើ​អ្នក​រក​ស៊ី​​វិញ​គឺ​គេ​ចាំ​​ស្ដាប់​ដំណឹង​​ដែល​ភ្ញៀវ​មក​រក​ទិញ​​ជា​ដើម​​​​។​

៣ ច្រមុះជ្រូក

ជា​ធម្មតា​សត្វ​ជ្រូក​​តែង​ប្រើ​ច្រមុះ​របស់​វា​ សម្រាប់​ហិតក្លិន​ និង ដើម្បីឈ្មុសឈ្មុលរកចំណីស៊ី ប្រៀប​ដូច​ជា​អ្នក​ជួញដូរដែលត្រូវខិត​ខំ​ស្វះ​​ស្វែង​រក​អតិថិជន​របស់​ខ្លួន​ដូច្នោះ​​​ដែរ​។​

៤ ក្រចក​ជើង​ទាំង​បួន ​មិន​តែ​ប៉ុណ្ណោះ​ ​ក្រចក​ជើង​ទាំង​បួន​របស់​ជ្រូក​ ត្រូវគេជឿ​ថា​អាច​នាំអោយមុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូក​អាចដើរទៅមុខបានក៍ដោយសារតែជើងទាំងនេះដែរ។ ម្យ៉ាងពេលដែលជ្រូកខ្វៃដេក គឺ​ជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់​ផ្ទះ​អ៊ីចឹង​ដែរ​។

៥ ​​​កន្ទុយ​ជ្រូក​ សត្វជ្រូក​ប្រើ​កន្ទុយ​របស់​វា​សម្រាប់​បក់​ដេញ​រុយ​ រឺ​ សត្វ​ល្អិត​ជា​ដើម​។​ ដូច្នេះ អ្នក​រក​ស៊ី​ទុក​កន្ទុយជ្រូក​សម្រាប់​អោយ​វាដេញ​​ឧបសគ្គ​​ និង ឧបទ្រព​ចង្រៃ​​នានា​ចេញ​​ពី​ហាង​លក់​ដូរ​​របស់​ពួក​គាត់​។​​ ​សរុប​មក​​ ភាគ​ច្រើន​ម្ចាស់​ផ្ទះ​តែង​តែ​​រក្សា​ទុក​ផ្នែក​ក្បាល​ និង ​ជើង​​នៃ​ជ្រូក​ខ្វៃ​សម្រាប់​ចែក​អោយ​បង​ប្អូន​​កូន​ចៅ​​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​​ ហើយ​ចំណែក​សាច់​​វិញ​ ទើប​ពួក​គាត់​​ចែក​អោយ​ទៅ​​មិត្តភ័ក្ដិ​ និង ភ្ញៀវ​ដែល​មក​​ចូល​រួម​ពិសា​អាហារ​​ជាមួយ​​គ្នា​។

Photos from Soyan WE.S.Y Cambodia - ឈុតសាប៊ូបណ្ដុះសក់សូយ៉ាន់'s post 28/03/2020

ថ្ងៃទី ២៨ ខែ០៣ ឆ្នាំ២០២០
Sponsored by

យោងតាមការចេញសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ទៅលើគ្រឹះស្ថានធនាគារ និងហិញ្ញវត្ថុ គឺតម្រូវឱ្យគ្រឹះស្ថានយកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែង និងតម្រូវឱ្យរៀបចំឥណទានឡើងវិញចំពោះវិស័យអាទិភាពខាងក្រោម៖

១. ទេសចរណ៍

២. កាត់ដេរ

៣. សំណង់

៤. ការដឹកជញ្ជូន។

ខាងក្រោមនេះគឺជាអត្ថន័យនិងខ្លឹមសារទាំងស្រុងរបស់សារាចរណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា៖

Photos from Soyan WE.S.Y Cambodia - ឈុតសាប៊ូបណ្ដុះសក់សូយ៉ាន់'s post 24/03/2020

Sponsored by

ពេលCovid19ផ្ទុះឡើងចិន និងរុស្ស៊ី វ៉ាងទីដាច់លើពិភពលោក ពេលនេះទើបយើងដឹងថានរណាជាជើងខ្លាំងពិត៖ មហាអំណាចមិនចេះអួតរុស្ស៊ី គឺលោកពូទីន ក្រោយពីទម្លាក់ទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីតាលីភ្លាម បានបញ្ជូនអ្នកឯកទេសរោគសាស្ត្រ និងគ្រឿងយន្តសម្លាប់មេរោគ របស់យោធាមកជួយអ៉ីតាលីទប់ទល់នឹងកូវីដ១៩!

យោងតាមប្រភព Daily Mail នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រីអ៉ីតាលី Giuseppe Conte ក្រោយពីទម្លាក់ទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀរ ពូទីន ភ្លាម យល់ព្រមទទួលយកការផ្តល់ជំនួយជាបុគ្គលិកយោធា យានយន្ត និង ឧបករណ៍ផ្សេងៗទៀតពីរុស្ស៊ីដើម្បីជួយស្រោចស្រង់ប្រទេសអ៉ីតាលីឡើងវិញ ពីការវាយប្រហារCovid19 ហើយរុស្ស៊ីក៏នឹងបញ្ជូនអ្នកឯកទេសខាងរោគសាស្ត្រ និងជំងឺរាតត្បាតរបស់យោធាប្រហែល ១០០នាក់ផងដែរ ដើម្បីជួយផ្នែកបច្ចេកទេស និងបង្រៀនដល់យោធា-ពេទ្យអ៉ីតាលីពីរបៀបទប់ស្កាត់ និងកម្ចាត់Covid19!

ការជួយរបស់រុស្ស៊ីនេះផងដែរ គឺកើតឡើងខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអ៉ីតាលីកើនឡើងដល់ ៤.៨២៥ នាក់ ដោយគ្រាន់តែថ្ងៃសៅរ៍មួយមានអ្នកស្លាប់ដល់ទៅ ៧៩៣នាក់ ហើយឥឡូវរដ្ឋាភិបាលអ៉ីតាលីបានរឹតបន្តឹងខ្លាំងឡើងលើវិធានការបិទខេត្តក្រុងនានានៅក្នុងប្រទេស!

ចំពោះតំបន់ Lombardy ដែលជាតំបន់រងគ្រោះធ្ងន់បំផុតនៅអ៉ីតាលី បានដាក់ចេញវិធានការកាន់តែតឹងរ៉ឹងឡើង ខណៈចំនួនអ្នកស្លាប់កាន់តែកើនឡើងៗ ហើយអ្នកវិភាគយល់ឃើញថា ស្ថានការណ៍នេះដែរ ហាក់បីដូចកាលសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ដោយកងទ័ពរុស្ស៊ីបញ្ជូនទៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់គ្រប់គ្រង និងស្ដារហេដ្ឋារចនាសម្ព័ន្ធនានាដល់អាល្លឺម៉ង់ដូច្នោះដែរ!

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដឹកជញ្ជូនរបស់យោធានឹងដឹកកងពលតូចពេទ្យយោធាចល័តចំនួន ៨ ក្រុម គ្រឿងយន្តបាញ់សម្លាប់មេរោគ និង ឧបករណ៍ពេទ្យជាច្រើនទៀតទៅអ៉ីតាលីចាប់ពីថ្ងៃអាទិត្យ ហើយយើងក៏សង្ឃឹមផងដែរ រុស្ស៊ីនឹងជួយស្រោចស្រង់អ៉ីតាលីឲ្យរួចផុតពីបិសាចមរណៈCovid19នេះ ឲ្យវិលមកស្ថានភាពប្រក្រតីវិញឆាប់ៗនេះវិញ៕

ប្រភព៖ Daily Mail

19/03/2020

Sponsored by
អ្នកដឹកនាំគឺជានរណា?
មនុស្សច្រើនណាស់យល់ច្រឡំថា ខ្លួនអាចធ្វើជាអ្នកដឹកនាំ (ប្រធានស្ថាប័នឬអង្គភាព) និងព្រមទាំងអាចនាំស្ថាប័ន ឬអង្គភាពឱ្យបោះជំហានទៅមុខ ទទួលបានជោគជ័យ និងរីកចម្រើនផង។

តាមពិតទៅ វាមិនដូច្នេះទេ អ្នកដឹកនាំ (Leader) មិនមែននរណាក៏អាចធ្វើបាននោះទេ។ បុគ្គល ដើម្បីកាន់តំណែងជាអ្នកដឹកនាំបានប្រកបដោយកិត្តិយស និងតម្លៃ គឺត្រូវមានគុណសម្បត្តិគ្រប់គ្រាន់យ៉ាងហោចណាស់ ៣យ៉ាង។

១). ចំណេះវិជ្ជាជីវៈជំនាញ និងសមត្ថភាពផ្នែកភាពជាអ្នកដឹកនាំ (Leadership) និងការគ្រប់គ្រង ( Management)។

២). ឧបនិស្ស័យ ទេពកោសល្យ និងថាមពលឆន្ទៈ ព្រមទាំងបុគ្គលិកលក្ខណៈគ្រប់គ្រាន់ក្នុងការកាន់កាប់មុខតំណែងជាអ្នកដឹកនាំ

៣). ឥរិយាបថ ចិត្តគំនិត និងប្រព្រឹត្តទង្វើជាអ្នកតម្រង់ខ្លួនឯង និងមនុស្សជុំវិញ ព្រមទាំង សង្គមជា៖

• មនុស្សមានចិត្ត និងបេះដូងទូលាយ ក្នុងទំនាក់ទំនងជាមួយមនុស្សជុំវិញដោយមិនរើសអើង និងធ្វើគ្រប់យ៉ាងដើម្បីមនុស្ស។

• នាំមុខក្នុងការជួយខ្លួនឯង និងមនុស្សជុំវិញឱ្យមានស្មារតីម្ចាស់ការ ថាមពលឆន្ទៈ និងអាចធ្វើការបានយ៉ាងត្រឹមត្រូវជាមួយ (១)ចក្ខុវិស័យនិង,ឬគោលដៅ (២)ការទទួលខុសត្រូវសង្គម (៣)ការផ្លាស់ប្តូរ (៤)ការចែករំលែក (៥)ការរៀបចំមនុស្ស និង (៦)ការចេះសង្កេតមើល,កែតម្រូវឥរិយាបថខ្លួនឯង។

បុគ្គលអាចបង្កើតវាបាន ប្រសិនបើយល់ និងគិតថាចាំបាច់ ហើយចាប់ផ្តើម
ធ្វើការសិក្សាស្រាវជ្រាវ ការអានសៀវភៅនិងអត្ថបទជំនាញ និងការចូលរៀនវគ្គជំនាញខ្លីៗពិសេសៗ ហើយខិតខំប្រឹងប្រែងហ្វឹកហាត់អនុវត្តរៀបចំបណ្តុះវាជាជំហានៗប្រកបដោយជំនឿចិត្ត និងការទទួលខុសត្រូវ។

គ្មានគុណសម្បត្តិយ៉ាងហោចណាស់ ៣យ៉ាងនេះ បុគ្គលនឹងដឹកនាំស្ថាប័នឬអង្គភាព ឱ្យបោះជំហានទៅមុខជាមួយសន្ទុះដូចសត្វអណ្តើក ឬជំហានគីង្គក់ ព្រមទាំង ធ្វើឱ្យមានកំហុសយ៉ាងច្រើនដែលប៉ះពាល់ដល់អនាគត និងនិរន្តរភាពរបស់ស្ថាប័នឬអង្គភាពនោះផង។

ចូរកុំព្យាយាមរុញខ្លួនឱ្យទទួលបានតំណែងជា #អ្នកដឹកនាំ (Leader) ស្ថាប័ន ឬអង្គភាព នៅពេលដែលខ្លួន មិនអាចជួយ និងយឹតយោងស្ថាប័ន ឬអង្គភាពនោះឱ្យជោគជ័យពិតប្រាកដបានឱ្យសោះ។

សូមកុំរស់នៅ និងធ្វើកិច្ចជាមួយគំនិតធ្វើអំពើគ្មានគុណធម៌ ទុច្ចរិត ក្លែងក្លាយ ដែលនាំឱ្យស្ថាប័នឬអង្គភាព ព្រមទាំង មនុស្សរបស់ស្ថាប័នឬអង្គភាពទទួលរងគ្រោះ៕

Photos from Soyan WE.S.Y Cambodia - ឈុតសាប៊ូបណ្ដុះសក់សូយ៉ាន់'s post 19/03/2020

កុំផ្អើលឈូឆរពេក ចិនមានថ្នាំវ៉ាក់សាំងចាក់ការពារមេរោគCOVID-19ហើយ គ្មានអីត្រូវបារម្ភតទៅទៀតទេ។ វិបត្តិហិរញវត្តុពិលោកជិតដល់ទីបញ្ចប់ក្នុងវេលាដ៏ខ្លីខាងមុខនេះហើយ។ ដល់នាទីដែលអ្នកត្រូវគិតគូររឿងសេដ្ឋកិច្ចវិញហើយ ។ អ្នកមិនគួរខ្លាចCOVID-19 ជាងខ្លាចភាពក្រីក្រឡើយប៉ុន្តែមួយរយះពេលនេះអ្នកក៏មិនត្រូវធ្វេសប្រហែសដែរមុនថ្នាំវ៉ាក់សាំងបានមកដល់ ។ ត្រូវគិតវិជ្ជាមាននិងធ្វើអារម្មណ៍Relaxedមួយរយះពេលខ្លីទៀត ។ខ្ញុំហ៊ានធានាថាវិបត្តិនេះនិងរលាយទៅវិញក្នុងរយះពេលមិនលើសពី60ថ្ងៃនោះទេ ។ បន្តក្តីសង្ឃឹមនិងជឿជាក់ ហើយចូរយើងអត់ធ្មត់និងឆ្លងកាត់ដំណាល់កាលដ៏លំបាកនេះទាំងអស់គ្នា ។ក្រោយភ្លៀងមេឃស្រលៈ អ្វីៗតែងតែមានទីបញ្ចប់របស់វា ។

19/03/2020

Sponsored by

Want your business to be the top-listed Accountant in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Siem Reap
12000