Fresh Cash Pawn Shop-ហាងបញ្ចាំ ហ្វ្រែសឃែស

Fresh Cash Pawn Shop-ហាងបញ្ចាំ ហ្វ្រែសឃែស

Share

សេវាបញ្ចាំ ប្លង់ដី ផ្ទះ រថយន្ត ម៉ូតូ

07/03/2022

😍រីករាយថ្ងៃសិទ្ធនារី 08 មិនា 2022😍
-ការលើកកម្ពស់តម្លៃស្រ្តីក្នុងសង្គម
-ការបង្កលក្ខណៈឲ្យស្រ្តីមានលទ្ធភាពចូលរួមក្នុងគ្រប់សកម្មភាពសង្គម
សមភាពយេនឌ័រ និងសមធម៌យេនឌ័រ
#ការលើកកំពស់ស្រ្តីក្នុងសង្គម

03/03/2022

🥰ទទួលបញ្ចាំគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ🥰
📲 ព័ត៌មានបន្ថែម៖ 017 74 6666-096 624 6666-097 698 4888

20/02/2022

ពាក្យថា«ចាំ» មួយម៉ាត់គឺខ្លី តែវាអាចពន្យារពេលនៃការចាប់ផ្ដើមរបស់អ្នករយៈពេលវែង បើសិនជាអ្នកនៅតែឧស្សាហ៍ប្រើវា​​ ដឹងមុន ធ្វើមុន អ្នកទៅមុខមុនគេមួយជំហានបាត់ទៅហើយ។ Have a Great Weekend

29/01/2022

😍😍អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន!!🙏🙏 ជូនពរអោយទទួលបានលាភសំណាងគ្រប់ៗគ្នា

17/12/2021

បរាជ័យ ជាឫសគល់នៃភាពជោគជ័យ

28/11/2021

អ្នកមិនអាចលើកផ្ទាំងថ្មដ៏ធំដែលបាំងផ្លូវរបស់អ្នកបានទេ តែអ្នកអាចវាយបំបែកវាជាបំណែកតូចៗបាន គ្រាន់តែត្រូវការពេលវេលាបន្តិច!

15/11/2021

អាថ៌កំបាំងជោគជ័យ ៨ ចំណុចនៃការចាប់ផ្តើមអាជីវកម្មខ្នាតតូច

ជីវិតអាជីវកម្មមួយអាចដំណើរការទៅដោយរលូន និងល្អប្រសើរនៅពេលដែលម្ចាស់អាជីវកម្ម ឬសហគ្រិនមួយរូបធ្វើការដឹកនាំអាជីវកម្មនោះបានល្អ។ ដើម្បីអាចដើរទៅរកភាពជោគជ័យបាន លុះត្រាអ្នកដែលជាម្ចាស់អាជីវកម្មដឹងពីគន្លឹះ និងតាក់តិចក្នុងការដំណើរការវាឱ្យបានប្រសើរ។ ចង់ដឹងថាធ្វើជាម្ចាស់អាជីវកម្មខ្នាតតូចមួយគួរដឹងពីអាថ៌កំបាំង និងតាក់តិចអ្វីខ្លះ តោះទៅអានចំណុចទាំង ៨ ខាងក្រោមនេះ៖
១. អ្នកជាអ្នករង់ចាំពេលវេលា ប៉ុន្តែពេលវេលាមិនរង់ចាំអ្នកនោះទេ
ប្រសិនបើអ្នកអាចសម្លឹងមើល ឬអាចបង្កើតគំនិតអាជីវកម្មមួយផ្ទាល់ខ្លួន សុំព្យាយាមចាប់យកឱកាសនោះឱ្យបានឆាប់រហ័សកុំចំណាយពេលក្នុងការរង់ចាំ។ អ្នកអាចចាប់ផ្ដើមវាពីតិចតូចទៅសិនរួចបន្តធ្វើការពង្រីកទំហំអាជីវកម្មជាដំណាក់កាល សូមកុំព្យាយាមយករឿងលុយកាក់មកធ្វើជាឧបសគ្គ រារាំងការចាប់ផ្តើមដំណើរការអាជីវកម្មមួយនោះ។

២. មិនមែនទាល់តែឥតខ្ចោះទើបអាចចាប់ផ្ដើមបានទេ
នៅលើលោកនេះគ្មានពាក្យថាឥតខ្ចោះនោះទេ ដូច្នេះកុំព្យាយាមរង់ចាំទាល់តែផែនការអាជីវកម្ម ឬដំណើរការណាមួយល្អឥតខ្ចោះសម្រាប់អាជីវកម្មរបស់អ្នក។ ត្រឹមខ្លួនអ្នកមានចិត្តគំនិតជាសហគ្រិនពិតប្រាកដ ស្របទៅនឹងពេលវេលាអំណោយផលល្អប្រសើរហើយសម្រាប់ការចាប់ផ្ដើម។

៣. បើគ្រប់គ្នាមើលឃើញតែវាជាបញ្ហា អ្នកត្រូវបង្កើតវាជាឱកាស
ទោះបីជាអាជីវកម្មតូច ឬធំ ប៉ុន្តែភាពជាសហគ្រិនពិតប្រាកដ គឺជាអ្នកដែលចូលខ្លួនមកដោះស្រាយបញ្ហាចំពោះមុខនៅក្នុងសង្គម។ ការបង្កើតអាជីវកម្មរបស់អ្នកវាធ្វើយ៉ាងណាឆ្លើយតបទៅនឹងការដោះស្រាយបញ្ហារបស់មនុស្ស ហើយអាចធ្វើការកែប្រែស្ថានការណ៍មួយដែលមិនប្រសើរឱ្យក្លាយទៅជារឿងមួយដែលល្អនឹងបង្កើតរឿងថ្មីសម្រាប់សង្គម។

៤. ប្រើធនធានដែលអ្នកកំពុងមានឱ្យអស់លទ្ធភាព
នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មតូចមួយ អាចនិយាយបានថាអ្នកកំពុងរងសម្ពាធដោយសារដើមទុនរបស់អ្នកដែលមានកម្រិត។ ប៉ុន្តែសហគ្រិនពិតប្រាកដ គឺជាបុគ្គលដែលចេះកែច្នៃធនធានដែលមាននៅក្នុងដៃឱ្យអស់ពីលទ្ធភាព។ ការចាប់ផ្ដើមពីតូច ប៉ុន្តែចំគោលដៅបានផ្ដល់មកវិញនៅលទ្ធផលគួរគាប់ប្រសើរ ហើយមិនយូរមិនឆាប់អ្នកនឹងអាចពង្រីកអាជីវកម្មនោះឱ្យកាន់តែធំ និងអាចរកចំណូលបានកាន់តែច្រើន។

៥. ធ្វើការផ្លាស់ប្ដូរខ្លួនឯង និងផ្នត់គំនិត
មិនថាអាជីវកម្ មឬក៏ខ្លួនឯងអ្នកនោះទេ អ្នកមិនអាចទទួលបានការរីកចម្រើន ឬអភិវឌ្ឍន៍ខ្លួនបានឡើយដរាបណាអ្នកមិនអាចធ្វើការផ្លាស់ប្ដូរខ្លួនឯង រួមទាំងផ្នត់គំនិតផងនោះ។ និយាយពីអាជីវកម្មវិញ ការផ្លាស់ប្ដូរនេះ គឺសំខាន់បំផុត វាទាមទារឱ្យអ្នកធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីប្រកួតប្រជែងជាមួយដៃគូនៅកំពុងឈរនៅលើទីផ្សារតែមួយដូចគ្នា។

៦. បង្កើតភាពច្នៃប្រឌិតឱ្យបានច្រើននៅបន្តការអភិវឌ្ឍជានិច្ច
អាជីវកម្មមួយមិនអាចឈរលើទីផ្សារបានដោយគ្មានការច្នៃប្រឌិត និងគំនិតអភិវឌ្ឍន៍នោះទេ។ ភាពល្អ ប្លែក មានលក្ខណៈពិសេស ពោរពេញទៅដោយគំនិតច្នៃប្រឌិតនិងអាចបំពេញតាមតម្រូវការអតិថិជន ឬអ្នកប្រើប្រាស់ គឺជាការរំពឹងទុកពីសំណាក់អតិថិជន ដើម្បីពួកគេទទួលបានផលិតផល ឬសេវាកម្មថ្មី និងកាន់តែផ្ដល់ភាពងាយស្រួល។

៧. ផ្លាស់ប្ដូរពីអ្វីដែលមាននៅគំនិត បង្កើតវាឱ្យទៅជាទម្លាប់ជាប្រចាំ
នៅពេលដំបូងវាអាចត្រឹមតែជាគំនិតអាជីវកម្មមួយដែលល្អ វាធ្វើឱ្យអ្នកសប្បាយចិត្តនៅពេលដែលបានគិតវាឃើញ ហើយគិតថាអាចរកចំណូលបានច្រើន។ ក៏ប៉ុន្តែគំនិតមួយនោះនឹងមិនអាចធ្វើការអភិវឌ្ឍទៅមុខ និងបង្កើតចំណូលដល់អ្នកបានឡើយដរាបណាអ្នកមិនបានយកវាមកអនុវត្ត និងបង្កើតវាទៅជាទម្លាប់ជាប្រចាំដែលអ្នកត្រូវធ្វើ។

៨. បង្កើតផែនការឱ្យបានច្បាស់លាស់
គ្មានការងារណាមួយដែលអាចទទួលបានជោគជ័យ ខណៈមិនបានរៀបចំផែនការ និងផ្លូវដើរទុកជាមុននោះទេ។ បើទោះបីអាជីវកម្មរបស់អ្នកមានទំហំតូចក្តី តែការដែលមានផែនការអាជីវកម្មត្រឹមត្រូវនឹងផ្តល់មកនូវភាពជឿជាក់ ក៏ដូចជាឱកាសទទួលបានភាពជោគជ័យខ្ពស់។ លើសពីនេះអ្នកក៏នឹងមិនប្រឈមជាមួយការឈឺក្បាល ស្មុគស្មាញ ខ្លាំងដែរ ប្រសិនបើអ្នកបានគូសវាសផ្លូវទុកជាមុននៅពេលជួបឧបសគ្គ ព្រោះនៅក្នុងផែនការអ្នកច្បាស់ជាមានត្រៀមផ្លូវ ២ ឬ ៣ ផ្សេងទៀតដើម្បីដើរជាមិនខាន៕

By Clara

10/11/2021

ហាងបញ្ចាំ ហ្រ្វែសឃែស ផ្តល់ជូនសាច់ប្រាក់សុទ្ធ ភ្លាមៗ ដោយលោកអ្នកដាក់បញ្ចាំ កាតគ្រី ម៉ូតូ រថយន្ត........

#ហាងបញ្ចាំហ្រ្វែសឃែស​ #ជម្រើសរហ័សសុវត្ថិភាព #ក្រុងសៀមរាប #អត្រាការប្រាក់សមរម្យ

08/11/2021

ខួបលើកទី 68ឆ្នាំ នៃពិធីបុណ្យឯករាជ្យជាតិ
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានប្រកាសឯករាជ្យ ជូនប្រទេសកម្ពុជា នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953។ ថ្ងៃនេះ គឺជាកិត្តិយស ដ៏ឧត្តុង្គឧត្តម របស់យើងខ្ញុំ ដែលបានប្រារព្ធពិធីប្រវត្តិសាស្ត្រមួយនេះ!

02/11/2021

😍ស្នើសុំកម្ចីភ្លាម បានលុយភ្លាម មិនរង់ចាំយូរ
🥰 អនុម័តលឿនៗ ផ្តល់ជូនភាពងាយស្រួលជូនលោកអ្នក
🙏សូមអញ្ជើញមកកាន់ហាងបញ្ចាំដោយផ្ទាល់ដើម្បីទទួលបានកម្ចី
📲 017​​​ 74 6666 / 096 624 6666

Want your business to be the top-listed Accountant in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Address


Apsara Road
Siem Reap
17251

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 20:00
Wednesday 08:00 - 18:00
Thursday 08:00 - 20:00
Friday 08:00 - 18:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00