03/07/2026
ក្នុងការរកស៊ី ទុនដែលសំខាន់ជាងគេ គឺ “ទំនុកចិត្ត”។
លុយអាចរកបានវិញ ប៉ុន្តែបើអតិថិជនបាត់បង់ទំនុកចិត្តហើយ ការទទួលបានវិញមិនងាយទេ។
លក់ដោយស្មោះត្រង់ រក្សាពាក្យសន្យា ផ្តល់សេវាល្អ និងគិតពីអតិថិជនជាមុន។ ទាំងនេះហើយជាទុនដែលធ្វើឱ្យអាជីវកម្មរីកចម្រើនបានយូរ។
18/06/2026
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះបរមរាជានុភាព និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរជានិច្ច។
🇰🇭🙏
11/06/2026
📌 តើការវិនិយោគលើមាស ចំណេញ ឬក៏ខាត?
មាសត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដែលអាចរក្សាតម្លៃបានល្អក្នុងរយៈពេលវែង។ ប៉ុន្តែដូចជាការវិនិយោគផ្សេងៗ ការវិនិយោគលើមាសក៏អាចចំណេញ ឬខាតបានដែរ។
✅ អាចចំណេញ នៅពេលតម្លៃមាសកើនឡើង
✅ ជួយការពារតម្លៃប្រាក់ពីអតិផរណា
✅ ងាយស្រួលទិញ និងលក់
ប៉ុន្តែ៖
❌ តម្លៃមាសអាចធ្លាក់ចុះក្នុងរយៈពេលខ្លី
❌ មិនផ្តល់ចំណូលប្រចាំខែដូចអាជីវកម្ម ឬភាគហ៊ុនមួយចំនួន
❌ អាចខាត ប្រសិនបើទិញក្នុងតម្លៃខ្ពស់ ហើយលក់នៅពេលទីផ្សារធ្លាក់
ដូច្នេះ ការវិនិយោគលើមាសមិនមែនធានាថាចំណេញ 100% នោះទេ។ អ្វីដែលសំខាន់គឺការសិក្សាទីផ្សារ ការវិនិយោគតាមលទ្ធភាព និងការគិតក្នុងរយៈពេលវែង។
"វិនិយោគដោយចំណេះដឹង ប្រសើរជាងវិនិយោគដោយការស្មាន។"
#វិនិយោគ #មាស #ហិរញ្ញវត្ថុ #ចំណេះដឹងហិរញ្ញវត្ថុ
14/05/2026
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ត្រូវនឹងថ្ងៃទី១៤ ឧសភា ២០២៦
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យមង្គល សិរីវឌ្ឍនា និងព្រះបរមសុខភាព ថ្វាយព្រះអង្គ គម្រប់ខួប៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ រក្សាព្រះកាយមាំមួន ដើម្បីជាព្រះករុណាដល់ប្រជារាស្ត្រខ្មែរ។
12/05/2026
សមត្ថភាពខ្លះៗដែលត្រូវស្វែងយល់ពីអាជីវកម្ម
🔷អតិថិជន (តើមានគេទិញអត់?)
🔷លុយ (គ្រប់គ្រងហិរញ្ញវត្ថុបានល្អអត់?)
🔷ការគ្រប់គ្រង (អ្នកធ្វើការបានល្អអត់?)
បើអ្នកកំពុងចាប់ផ្តើមអាជីវកម្មថ្មី ខ្ញុំណែនាំឱ្យផ្តោតលើ ៣ ចំណុចដំបូង សិន៖
👉 ទីផ្សារ → ផលិតផល → ការលក់។
04/05/2026
🌾 អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល 🌾
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែពិសាខ។ សូមឲ្យប្រជាជនខ្មែរគ្រប់រូបមានសុខភាពល្អ និងស្រូវវត្ថុធាតុដើមបរិបូណ៌! 🙏
#ព្រះរាជពិធីច្រត់ព្រះនង្គ័ល #វប្បធម៌ខ្មែរ
01/05/2026
ការគោរពដល់ពលកម្ម និងការរំលឹកដល់សន្តិភាព 🌿
#ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០
លើកតម្កើងការខិតខំរបស់ពលករ ដែលជាកម្លាំងសំខាន់នៃសង្គម។
#ពិធីបុណ្យវិសាខបូជា
រំលឹកអំពីព្រះពុទ្ធ និងសារសំខាន់នៃសន្តិភាព និងសីលធម៌។
សូមឲ្យគ្រប់គ្នារស់នៅដោយសុខសន្តិភាព និងក្តីសង្ឃឹម 🙏
14/04/2026
ឆ្នាំថ្មីនេះ សូមអោយអាជីវកម្មរីកចម្រើន 📈 និងមានសុខភាពល្អជានិច្ច🙏