TAX PLUS

TAX PLUS

Share

សេវាកម្មដូចជា៖
-ចុះបញ្ជីបើកក្រុមហ៊ុន
-ប្រកាសពន្ធប្រចាំខែ-ឆ្នាំ
-សេវាផ្សេងៗទាក់ទងនឹងពន្ធ & ពាណិជ្ជកម្ម

Photos from TAX PLUS's post 17/02/2024

ប្រកាស ស្តីពី ការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត

25/01/2024

៣សំនួរ សំខាន់ៗពាក់ព័ន្ធនឹង ម៉ាក (MARK)

១. ដូចម្ដេចដែលហៅថា ម៉ាក?
២. ហេតុអ្វី ម៉ាក មានសារៈសំខាន់?
៣. ហេតុអ្វីចុះបញ្ជីម៉ាក មានសារៈសំខាន់?

តោះឈ្វេងយល់ជាមួយគ្នា

១. ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា នៃសហគ្រាសនីមួយៗ។ ម៉ាក ដែលប្រើប្រាស់សំរាប់ទំនិញហៅថា ពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សំរាប់សេវា ហៅថា សេវាសញ្ញា។

២. ម៉ាក មានសារៈសំខាន់ណាស់ដូចជា៖
ក. បង្កើតការទទួលស្គាល់ម៉ាក
ខ. លើកទឹកចិត្តបុគ្គលិកឱ្យចូលរួម
គ. ការពារបញ្ហាផ្លូវច្បាប់នៅពេលអនាគត
ឃ. ពាណិជ្ជសញ្ញា គឺសម្រាប់ជីវិត
ង. ជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដ៏អស្ចារ្យ
ច. ប្រាប់មនុស្សអំពីវិជ្ជាជីវៈនៃអាជីវកម្ម
ឆ. ផ្តល់នូវអារម្មណ៍ថាស្វ័យភាព។

៣. ចុះបញ្ជីម៉ាក មានសារៈសំខាន់ដូចជា៖
ក. សិទ្ធិផ្ដាច់មុខ
ខ. កសាងទំនុកចិត្ត និងការយល់ដឹង
គ. ផលិតផលផ្សេងពីគេ
ឃ. កំណត់គុណភាពផលិតផល
ង. ការបង្កើតទ្រព្យសកម្ម
ច. ការប្រើប្រាស់និមិត្តសញ្ញា
ឆ. ការការពារប្រឆាំងនឹងការរំលោភបំពានលើម៉ាក
ជ. ការចុះឈ្មោះម៉ាកជាសកល។

រៀបចំដោយ ក្រុមហ៊ុន ថាក់ ផ្លាស់ ឯ.ក (TAX PLUS CO., LTD.)
093 999 560 / 098 567 666

23/01/2024

❓កំពុងស្វែងរកភ្នាក់ងារប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំមែនទេ?
TAX PLUS ជាដៃគូរសហការដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក ក្នុងការផ្ដល់ជូននូវសេវាកម្មស្របច្បាប់ និងផ្តល់ទំនុកចិត្តខ្ពស់បំផុតលើ៖
-សេវាប្រកាសពន្ធប្រចាំខែ
-សេវាប្រកាសពន្ធប្រចាំឆ្នាំ
-សេវាចុះបញ្ជីបើកក្រុមហ៊ុនថ្មី
-សេវារៀបចំឯកសារបិទក្រុមហ៊ុន
-សេវាស្នើសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មនានា
-សេវាប្រឹក្សាយោបល់អំពីពន្ធដារ។
សម្រាប់ព័ត៌មានបន្ថែម៖
093 999 560
098 567 666

23/01/2024

៣សំនួរសំខាន់ៗពាក់ព័ន្ធនឹងសហគ្រាសពាណិជ្ជកម្ម
1. តើការចុះបញ្ជីសហគ្រាស/ក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
2. តើការបង្កើតក្រុមហ៊ុនមានធាតុផ្សំសំខាន់ៗអ្វីខ្លះ?
3. តើសហគ្រាសពាណិជ្ជកម្មមានប្រភេទទ្រង់ទ្រាយគតិយុត្តអ្វីខ្លះ?

1. អត្ថប្រយោជន៍នៃការចុះបញ្ជីសហគ្រាស/ក្រុមហ៊ុន
ក. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក
ខ. ជៀសវាងការផាកពិន័យផ្សេងៗ និងតម្រូវឱ្យបិទទ្វារអាជីវកម្ម
គ. ទទួលបានការការពារតាមផ្លូវច្បាប់ និងអត្ថប្រយោជន៍នៃការអនុគ្រោះពន្ធផ្សេងៗ
ឃ. ទាក់ទាញអតិថិជន ព្រោះគ្មានក្រុមហ៊ុនធំណាចង់រកស៊ីសហការជាមួយម្ចាស់អាជីវកម្មដែលមិនចុះបញ្ជីទេ
ង. ជួយសម្រួល ដល់ការទទួលបានប្រាក់កម្ចីពីធនាគារ និងការវិនិយោគពីវិនិយោគិន
ច. ទទួលបានផលប្រយោជនន៍ផ្សេងៗ សម្រាប់និយោជិកពី បសស
ឆ. បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្រោមច្បាប់ និងបទប្បញ្ញតិ្តនៃព្រះរាជាណាចក្រកម្ពុជា

2. ធាតុផ្សំសំខាន់ៗ ទាំង៤ នៃការបង្កើតក្រុមហ៊ុនរួមមាន៖
ក. សមាជិកភាគហ៊ុន គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់ហ៊ុន អ្នកកាន់កាប់ភាគហ៊ុននៃក្រុមហ៊ុន។
ខ. ទ្រព្យសម្បត្តិចូលហ៊ុន គឺសមាជិកភាគហ៊ុន អាចចូលហ៊ុនជាសាច់ប្រាក់ វត្ថុ ចំណេះដឹង ឬសកម្មភាពផ្សេងៗ។
គ. ការចូលរួមលើលទ្ធផល គឺសមាជិកភាគហ៊ុន ត្រូវមានសិទ្ធិទទួលនូវប្រាក់ចំណេញ និងត្រូវរួមចំណែកលើការខាតបង់របស់ក្រុមហ៊ុន។ សមាជិកភាគហ៊ុន ត្រូវទទួលខុសត្រូវលើបំណុលក្រុមហ៊ុន ទៅតាមចំណែកដែលមានចែងតាមទម្រង់គតិយុត្ត នៃសហគ្រាសពាណិជ្ជកម្ម។
ឃ. ឆន្ទៈការគោរពកិច្ចសន្យា គឺសមាជិកភាគហ៊ុននៃក្រុមហ៊ុនទាំងអស់ ត្រូវតែមានភាពស្មោះត្រង់ ចំពោះក្រុមហ៊ុនចាប់តាំងពីខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាបង្កើតក្រុមហ៊ុន។ ការមិនគោរពកិច្ចសន្យា គឺជាការបញ្ចប់ជីវិតក្រុមហ៊ុន។

3. សហគ្រាសពាណិជ្ជកម្ម ត្រូវបានកំណត់តាមទម្រង់គតិយុត្តដូចខាងក្រោម៖

ក. សហគ្រាសឯកបុគ្គល គឺបុគ្គលតែម្នាក់ជាម្ចាស់ក្រុមហ៊ុន ការបង្កើតសហគ្រាសគ្មានលក្ខន្តិកៈ គ្រប់គ្រងអាជីវកម្មក្រុមហ៊ុនតែម្នាក់ឯង ទទួលប្រាក់ចំណេញ និងខាតបង់តែម្នាក់ឯង និងទទួលខុសត្រូវបំណុលគ្មានដែនកំណត់។

ខ. ក្រុមហ៊ុនសហកម្មសិទ្ធិ គឺជាកិច្ចសន្យារវាងបុគ្គលពីរនាក់ ឬច្រើននាក់ ដែលដាក់រួមគ្នានូវ ទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពផ្សេងៗ ដើម្បីប្រកបពាណិជ្ជកម្មរួមគ្នា ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ និងបានចុះបញ្ជី ស្របតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។
ក្រុមហ៊ុនសហកម្មសិទ្ធិត្រូវបានបែងចែកជាពីរគឺ៖
⁃ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
⁃ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត

គ. ក្រុមហ៊ុនមូលធន គឺជាក្រុមហ៊ុនដែលមាន៖ ភាគហ៊ុន ទទួលខុសត្រូវមានកម្រិត លក្ខន្តិកៈក្រុមហ៊ុន អភិបាល និងក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនទទួលខុសត្រូវបំណុលត្រឹមតែតម្លៃភាគហ៊ុន។
ក្រុមហ៊ុនមូលធន ត្រូងបានបែងចែកជា ៣ ប្រភេទរួមមាន៖
⁃ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត
⁃ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
⁃ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។

ឃ. ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ក្រុមហ៊ុនបរទេសត្រូវចាត់ទុកថាបានធ្វើពាណិជ្ជកម្មនៅកម្ពុជា ប្រសិនបើបានធ្វើសកម្មភាពនានាដូចជា៖
⁃ ជួលការិយាល័យ កន្លែងផលិត ឬកែច្នៃ ឬសេវារយៈពេលចាប់ពី១ខែឡើងទៅ។
⁃ ជួលបុគ្គលិកបម្រើការងារមានរយៈពេលចាប់ពី១ខែឡើងទៅ។
⁃ ធ្វើសកម្មភាពដទៃណាមួយដែលច្បាប់អនុញ្ញាតឱ្យចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលបរទេស។
ក្រុមហ៊ុនពាណិជ្ជកម្មបរទេសរួមមាន៖
⁃ ការិយាល័យតំណាងពាណិជ្ជកម្ម ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម
⁃ សាខាក្រុមហ៊ុនបរទេស
⁃ ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ង. សហគ្រាសប្រភេទផ្សេងៗទៀត រួមមានគ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច ក្រុមហ៊ុនចំរុះរដ្ឋនិងឯកជន និងក្រុមហ៊ុនរដ្ឋ។

រៀបចំដោយ ក្រុមហ៊ុន ថាក់ ផ្លាស់ ឯ.ក (TAX PLUS CO., LTD.)
093 999 560 / 098 567 666

Photos from TAX PLUS's post 12/01/2024

សេចក្តីណែនាំ ស្តីពីនីតិវិធីនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ តាមអនឡាញ

Photos from TAX PLUS's post 12/01/2024

សេចក្តីជូនដំណឹង ស្តីពី ការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ

Photos from TAX PLUS's post 09/01/2024

ក្រសួងព័ត៌មានហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ អូសទាញឱ្យពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង និងហាមយកស្ត្រីឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់ស្ត្រីខ្មែរ ។

08/01/2024

សេចក្តីណែនាំ ស្តីពី ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញជាអ្នកជាប់ពន្ធតូច

08/01/2024

សេចក្តីណែនាំ ស្តីពី ការផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)

Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Borey Thai Chhunkry, House No. T56, Street O'land 2, Phum Chres, Sangkat Kouk Kleang, Khan Sen Sok
Phnom Penh