03/05/2024
9 #មេរៀន ពី Warren Buffet
1. កុំចំណាយពេលខ្វល់ខ្វាយពីរឿងដែលអ្នកមិនអាចជួសជុលបាន។
2. មនុស្សល្ងីល្ងើព្យាយាមបង្ហាញថាពួកគេត្រឹមត្រូវគ្រប់រឿង អ្នកប្រាជ្ញព្យាយាមរកពេលខុស។
3. ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សឆ្លាត ដែលមិនតែងតែយល់ស្របជាមួយអ្នក ជាពិសេសនៅពេលដែលអ្នកធ្វើខុស។
4. ត្រូវចេះរៀនពីកំហុសរបស់អ្នកដទៃ ព្រោះចំណាយតិច និងមានប្រសិទ្ធភាពជាង ការរៀនពីកំហុសខ្លួនឯង។
5. ទម្លាប់ពិតជាធ្វើឱ្យមានភាពខុសប្លែកគ្នាមិនគួរឱ្យជឿនៅក្នុងលក្ខខណ្ឌនៃកន្លែងដែលអ្នកនឹងបញ្ចប់ជីវិត។
6. ផ្តោតពេលវេលារបស់អ្នកដើម្បីដឹកនាំកិច្ចការរបស់អ្នក មិនថាអ្នកដទៃល្ងង់ប៉ុនណានោះទេ អ្នកនៅតែនៅដើម្បីលេងហ្គេមនៅថ្ងៃបន្ទាប់។
7. ផ្លូវជាក់លាក់មួយទៅកាន់ការបរាជ័យ គឺការមិនទុកចិត្តឬជឿជាក់លើខ្លួនឯង។
8.ត្រូវចំណាយពេល ២០ឆ្នាំដើម្បីសាងកេរ្តិ៍ឈ្មោះ ប៉ុន្តែមិនបាន ៥នាទីផងដើម្បីបំផ្លាញវា។
9.ចំណាយពេលដើម្បីដើរជាមួយមនុស្សដែលឆ្លាតជាងអ្នក ព្រោះអ្នកនឹងអណ្តែតឡើងលើកាន់តែប្រសើរ។
រក្សាសិទ្ធិដោយ #ផ្នត់គំនិតសហគ្រិន
18/08/2023
𝟏𝟎 𝐥𝐞𝐬𝐬𝐨𝐧𝐬 𝐥𝐞𝐚𝐫𝐧𝐞𝐝 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐛𝐨𝐨𝐤 "𝐓𝐡𝐞 𝐌𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐌𝐢𝐧𝐝"
1. The millionaire mind is different from the average mind. Millionaires think differently about money and wealth than most people. They have a different set of beliefs, values, and attitudes about money.
2. Millionaires are self-made. They did not inherit their wealth. They created it through hard work, dedication, and smart financial decisions.
3. Millionaires are focused on their goals. They have a clear vision for what they want to achieve in life, and they are laser-focused on achieving their goals.
4. Millionaires are good with money. They know how to make money, save money, and invest money. They are also good at managing their money.
5. Millionaires are risk takers. They are not afraid to take risks, even if it means taking on debt or investing in risky ventures.
6. Millionaires are persistent. They do not give up easily. They keep trying until they achieve their goals.
7. Millionaires are positive. They believe in themselves and their ability to achieve success. They are also optimistic about the future.
8. Millionaires are generous. They give back to their community and to others in need. They also donate to charity and volunteer their time.
9. Millionaires are happy. They are content with their lives and they enjoy their work. They are also grateful for what they have.
10. Millionaires are role models. They inspire others to achieve their own dreams of wealth and success.
Note:-
These are just a few of the many lessons that can be learned from "The Millionaire Mind."
30/07/2023
#មេរៀន 9 ពី Warren Buffet
1. កុំចំណាយពេលខ្វល់ខ្វាយពីរឿងដែលអ្នកមិនអាចជួសជុលបាន។
2. មនុស្សល្ងីល្ងើព្យាយាមបង្ហាញថាពួកគេត្រឹមត្រូវគ្រប់រឿង អ្នកប្រាជ្ញព្យាយាមរកពេលខុស។
3. ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សឆ្លាត ដែលមិនតែងតែយល់ស្របជាមួយអ្នក ជាពិសេសនៅពេលដែលអ្នកធ្វើខុស។
4. ត្រូវចេះរៀនពីកំហុសរបស់អ្នកដទៃ ព្រោះចំណាយតិច និងមានប្រសិទ្ធភាពជាង ការរៀនពីកំហុសខ្លួនឯង។
5. ទម្លាប់ពិតជាធ្វើឱ្យមានភាពខុសប្លែកគ្នាមិនគួរឱ្យជឿនៅក្នុងលក្ខខណ្ឌនៃកន្លែងដែលអ្នកនឹងបញ្ចប់ជីវិត។
6. ផ្តោតពេលវេលារបស់អ្នកដើម្បីដឹកនាំកិច្ចការរបស់អ្នក មិនថាអ្នកដទៃល្ងង់ប៉ុនណានោះទេ អ្នកនៅតែនៅដើម្បីលេងហ្គេមនៅថ្ងៃបន្ទាប់។
7. ផ្លូវជាក់លាក់មួយទៅកាន់ការបរាជ័យ គឺការមិនទុកចិត្តឬជឿជាក់លើខ្លួនឯង។
8.ត្រូវចំណាយពេល ២០ឆ្នាំដើម្បីសាងកេរ្តិ៍ឈ្មោះ ប៉ុន្តែមិនបាន ៥នាទីផងដើម្បីបំផ្លាញវា។
9.ចំណាយពេលដើម្បីដើរជាមួយមនុស្សដែលឆ្លាតជាងអ្នក ព្រោះអ្នកនឹងអណ្តែតឡើងលើកាន់តែប្រសើរ។
Credit: unknown
26/07/2023
Don't believe in Luck, Believe in hard work.
31/05/2023
If investing is entertaining, if you're having fun, you're probably not making any money. Good investing is boring.
09/09/2022
ពុទ្ធិមូលបត្រ៤៤៖ ស្វែងយល់ពីអាជីវកម្មគម្រោងវិនិយោគរួមនៅកម្ពុជា
#គម្រោងវិនិយោគរួម #មូលនិធិ #មូលបត្រ
09/05/2021
❓តើអ្នកដែលគិតចង់វិនិយោគលើ Cryptocurrency ដែររឺទេ ?
❓តើអ្នកគួរដឹងអ្វីខ្លះមុននឹងសម្រេចចិត្តវិនិយោគ Cryptocurrency ?
1. បង្កើនចំនេះដឹង៖ យើងតែងយល់ច្រលំថាវិនិយោគងាយស្រួល ព្រោះមិនបាច់ធ្វើអីអោយលុយធ្វើការជំនួសប្រសិនបើវាស្រួលមែន ហេតុអ្វីមានអ្នកខាត? ការវិនិយោគ Cryptocurrency ក៏ដូចគ្នា អ្នកគួរស្វែងយល់អោយបានច្រើនសិនតើវាមានហានិភ័យអ្វីខ្លះ? តើផលចំណេញវាសាកសមនឹងហានិភ័យដែលប្រថុយដែររឺទេ? តើមានជម្រើសវិនិយោគណាដែលល្អជាងCryptocurrency ? សូម្បីតែនំចំនីអាហារ យើងតែងភ្លក់សិនមុននឹងទិញ ចុះទម្រាំវិនិយោគតើគួរវិនិយោគ Cryptocurrency ទេបើអត់ដឹងអ្វីសោះពីវា ? អ្នកមិនចាំបាច់ជាអ្នកជំនាញខ្លាំងពី Cryptocurrency ទេតែអ្នកអាចស្វែងយល់ខ្លះៗបានតាមរយៈ Join Group CamboFinance សម្រាប់តាមដានពត័មានខ្លីៗ, អានអត្ថបទល្អៗក្នុង Binance Academy ។
2. ចំណេញក៏ទទួល-ខាតក៏ទទួល៖ ការវិនិយោគតែងមានចំណេញមានខាតដូច្នេះត្រូវធ្វើដោយប្រុងប្រយ័ត្ន ទីផ្សារ Crypto មានកំណើនខ្ពស់ ពេលធ្លាក់ក៏ធ្លាក់ខ្លាំងដូច្នេះ អ្នកដែលសំណាងអាចមានលឿន ក៏ មានអ្នកខាតលឿនផងដែរ អ្វីដែលអ្នកអាចធ្វើបានគឺធានាថាបើខាតក៏មិនមានបញ្ហា ព្រោះថាបើចំណេញគឺទុកហើយ ចុះខាតតើមានបញ្ហាទេ ? ដើម្បីធានាថាខាតមិនមានបញ្ហា លុយដែលប្រើវិនិយោគគឺជាលុយខ្លួនឯង មិនមែនខ្ចីគេ លុយដែលប្រើវិនិយោគមិនមែនជាលុយចាំបាច់ត្រូវសងបំណុលជាដើម។
3. កត់ត្រាពីសកម្មភាពវិនិយោគ៖ អ្នកគួរមានកូនសៀវភៅ រឺ ក៏អាចកត់ត្រាក្នុង Smart Phone ក៏បាន គោលបំណងដែលចាំបាច់នោះគឺកត់ត្រាពីផលចំណេញ ផលខាត តាំងពីដើមរហូតដល់ចប់ កត់ត្រាជាប្រចាំថ្ងៃក៏ល្អ ការដែលមានកំណត់ត្រាតាមដានសកម្មភាពវិនិយោគវាជាការដាស់តឿនថា អ្នកគួរប្រុងប្រយ័ត្នលើអ្វី តើអ្នកមានកំហុសអ្វីខ្លះ តើអ្នកធ្វើយ៉ាងម៉េចបានចំណេញបាន។
4. កុំវិនិយោគទាំងស្រុងលើអ្វីមួយ៖ បើមានលុយ ១០០ ដុល្លារវិនិយោគ សូមកុំយកលុយទាំងអស់ទៅដាក់ទាំងស្រុងលើ Crypto សូមកុំឆោឡោតាមគេតាមឯង ប្រើលុយវិនិយោគដោយភាពវ័យឆ្លាត យកទៅដាក់លើភាគហ៊ុនផង Crypto ប័ណ្ណបំណុល អចលនទ្រព្យ... សាកគិតប្រសិនបើយកលុយដាក់ Crypto ទាំងអស់តើពេលវាដួល យើងនៅសល់អី ?
5. បន្តស្រាវជ្រាវជាប្រចាំ៖ បរិយាកាសវិនិយោគមានការប្រែប្រួលជាប់ជាប្រចាំ ដូច្នេះក្នុងនាមជាអ្នកវិនិយោគ អ្នកក៏គួរតែតាមដានស្រាវជ្រាវអោយបានជាប់ជាប្រចាំផងដែរ តើមានអ្វីខ្លះដែលប្រែប្រួល តើមានកាក់ Crypto ចេញថ្មីណាដែលមានសកត្តានុពលពេលអនាគត? តើ Crypto ណាដែលគួរចៀសវាង ? តើជនណាខ្លះមានឥទ្ធិពលធ្វើអោយទីផ្សារ Crypto ប្រែប្រួលបាន ដូច្នេះយើងគួរតាមដានពួកគេ ។
6. ស្វែងរកអ្នកមានបទពិសោធន៍៖ ចំណុចអាចទាំងល្អផង និង មិនល្អផង ល្អសម្រាប់អ្នកវិនិយោគថ្មីថ្មោងស្វែងរកអ្នកណាម្នាក់ដើម្បីផ្តល់ជាយោបល់ ប៉ះចំមនុស្សល្អដែលចង់ចែករំលែកមែន តែបើសយប៉ះចំអ្នកខ្លះមានបំណងគិតពីផលប្រយោជន៍ខ្លួនឯង គេនឺងអូសទាញអ្នកអោយធ្វើអ្វីដើម្បីគេទទួលបានផលចំណេញ សូមប្រុងប្រយ័ត្នអោយមែនទែនចំពោះអ្នកដែលផ្តល់សេវាជាលក្ខណៈ Lifetime Membership ប្រឹក្សាយោបល់ បើបានលុយអ្នកមកអស់ គិតថាគេនៅបន្តខំប្រឹងដើម្បីអ្នកតទៅទៀតទេ ?
7. ប្រុងប្រយ័ត្នពីក្រុម Hacker៖ ករណីមានគេ Hack គណនីវិនិយោគ Cryptocurrency ដើម្បីលួចលុយមានច្រើននាពេលបច្ចុប្បន្ន ដូច្នេះសូមប្រុងប្រយ័ត្នពីពត័មានផ្ទាល់ខ្លួនដែលអ្នកចែករំលែកទៅលើប្រព័ន្ធ Online ។ ដើម្បីកាត់បន្ថយហានិភ័យអ្នកត្រូវចៀសវាង Log in គណនីវិនិយោគ ចូល Device ណាមិនមានសុវត្ថិភាព និង ធ្វើការដូរ Password អោយបានញឹកញាប់ដើម្បីចៀសវាងគេបំបែកបានស្រួល ។
8. វិនិយោគលើកំណើន vs ជួញដូរយកចំណេញ៖ កំណត់គោលដៅរបស់អ្នកតើអ្នកចង់វិនិយោគរយៈពេលវែងដើម្បីយកកំណើន រឺ ជាអ្នកជួញដូរដែលទិញ-លក់លើទីផ្សារញឹកញាប់ ដូច្នេះស្វែងយល់សិន ប្រៀបធៀបពីផលចំណេញនិងខាត រវាងវិនិយោគយកកំណើនរយៈពេលវែង និង ជួញដូររយៈពេលខ្លីដើម្បីយកប្រាក់ចំណេញ (Invest vs Trade in Cryptocurrency) ។
9. ស្វែងរក Broker៖ ការស្វែងរក Broker ក្រុមហ៊ុនកណ្តាលដែលអនុញ្ញាតអោយអ្នកបើកគណនីវិនិយោគរឺជួញដូរ Crypto បានជារឿងសំខាន់ ជាអកុសលយើងមិនអាច recommend ជា Public បានទេចៀសវាងការចោទប្រកាន់ពីទំនាស់ផលប្រយោជន៍ដែលថា CamboFinance បានទទួលផលប្រយោជន៍អ្វីមួយពីក្រុមហ៊ុន Broker ទាំងនោះ យ៉ាងណាមិញជម្រើសងាយៗអ្នកអាចស្វែងរក Broker បានតាមរយៈសួរអ្នកវិនិយោគមុនៗ ឆែកលើប្រព័ន្ធអ៊ីនធើណែត រឺ ជម្រើសល្អបំផុតកន្លែងដែលច្រើនផ្តុំគ្នាប្រហែលជាល្អ មើលតើ Broker ណាដែលសំបូរគេប្រើ ។
10. ប្រុងប្រយ័ត្នពីក្រុមបោក៖ ក្រៅពីប្រយ័ត្នក្រុម Hacker ពីចំណុចលេខ ៧ នៅមានក្រុមបោកផ្សេងទៀតដែលគួរប្រយ័ត្ន ដូចជាក្រុម Pump and Dump ជាដើម អាចមានតាមប្រព័ន្ធ Telegram WhatsApp… ដែលពួកនេះបបួលអ្នកទិញអ្វីមួយក្នុងគោលបំណងបង្ហើមតម្លៃអោយថ្លៃហើយនាំគ្នាលក់ទាំងអស់គ្នាភ្លាមៗដើម្បីអោយថ្លៃធ្លាក់ភ្លាមៗសម្រាប់ក្រឡុកទីផ្សារ Cryptos ។ អ្នកប្រហែលជាគិតថាខ្លួនឯងជាផ្នែកមួយនៃ Pump and Dump តែតាមពិតភាគច្រើនអ្នកចាញ់បោកគេទេ ព្រោះពួកនេះមានក្រុមវាត្រៀមជាស្រេចសម្រាប់លក់អ្វីដែលពួកវាចង់អោយហើមតម្លៃនៅពេលយើងទិញគិតថានឹងលក់វិញបានថ្លៃ វាបែរជាធ្លាក់ថ្លៃធ្វើអោយអ្នកខាតលុយ ដូច្នេះអ្នកគិតថាអ្នកលេងគេ តែតាមពិតគេលេងអ្នកសោះ ។
27/04/2021
PRECIOUS-Gold steadies as focus turns to Fed meeting.
PRECIOUS-Gold steadies as focus turns to Fed meeting
Gold prices were little changed on Tuesday, ahead of the U.S. Federal Reserve's monetary policy meeting, while palladium was pinned below a record peak scaled in the previous session. FUNDAMENTALS * Spot gold was steady at $1,780.86 per ounce by 0057 GMT. U.S. gold futures...
12/03/2021
[English Below]
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងគម្រោងវិនិយោគរួម ក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ទាំងអស់មេត្តាជ្រាបថា៖ ដោយសារស្ថានភាពជាក់ស្តែងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ន.ម.ក. សម្រេចពន្យារពេលក្នុងការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត លើកទី២០ (តាមប្រព័ន្ធអនឡាញ) នេះ ទៅពេលក្រោយ។ ន.ម.ក. នឹងចេញសេចក្តីជូនដំណឹង ចំពោះកាលបរិច្ឆេទថ្មីនៃវគ្គបណ្តុះបណ្តាលនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខទូរសព្ទ ០៩៦ ៩៩៩៧ ៥៩៩ ឬ០១២ ៩៥០ ១០៥ ឬសារអេឡិចត្រូនិច៖ [email protected]។
----------------------------------------------
The Securities and Exchange Commission of Cambodia (SERC) is honored to inform the Securities Firms, CIS Business, and Firms Providing Services in Securities, Derivative Business, and Continuous Professional Education (CPE) Program. Due to the spread of Covid-19 in the community, the 20th Training and Examination for Approved Persons and Continuing Professional Education (Virtual Training) have been postponed and a new notice will be announced accordingly. For more information, please contact 096 9997 599 or 012 950 105 or email: [email protected]
02/03/2021
សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរឈ្មោះរបស់ “គណៈកម្មការមូលបត្រកម្ពុជា” ទៅជា “និយ័តករមូលបត្រកម្ពុជា”។