Cambodia Forex

Cambodia Forex

Share

ផ្ដល់​ជូន ពត៌មាន​សេដ្ឋកិច្ច​, ការប្?

Get started confidently with incredible returns in Financial Market with Master Ken.

ពត៌មាន​សកល​ប្រចាំថ្ងៃ​: t.me/gcifxnews
វិភាគ​ហាងឆេងប្រចាំថ្ងៃ​: t.me/gcifx

Photos from Thmey Thmey's post 06/07/2025

សូមទទួលការគោរពដ៏ខ្ពង់ខ្ពស់។

06/07/2025
06/07/2025

Getting in touch with Securities and Exchange Regulator of Cambodia (SERC) by just scanning the following QR codes.


06/07/2025

ក្រុមហ៊ុន វ៉ត ម្រុំ របស់ខ្ញុំ ជាផលិតផលក្នុងស្រុក ការដាំដុះ តាមបច្ចេកទេស( COrAA)គ្មានជាតិគីមី និងវេចខ្ចប់តាមស្តង់ដារនៃការផលិត!
ខ្ញុំចង់ឃើញប្រជាជនខ្មែរយើងប្រើផលិតផល Made in Cambodia

#ស្លឹកម្រុំ
#ម្សៅម្រុំ
#វ៉ត
#ម្រុំ




06/07/2025

ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ ចូលទីវង្គតមក ចក្រភពខ្មែរក៏ចុះខ្សោយ ហើយនៅពាក់កណ្ដាលសតវត្សរ៍ទី១៣ មេដឹកនាំថៃដែលប្រហែលជាកូនប្រសារស្ដេចខ្មែរនៅអង្គរផងនោះ ក៏បានប្រកាសឯករាជ្យបង្កើតនគរសុខោទ័យ (Sukothai)។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងខ្មែរ និងថៃបានឆ្លងកាត់ទាំងភាពផ្អែមល្ហែម និងជូរចត់ជាមួយគ្នា។ ដូច្នេះហើយទើបអ្នកជំនាញប្រវត្តិសាស្ត្របានដាក់ឈ្មោះអោយទំនាក់ទំនងខ្មែរ-ថៃថា៖ «ទំនាក់ទំនងស្រឡាញ់-ស្អប់ (Love-Hate Relationship)»។ ចំពោះផ្នែកផ្អែមល្ហែម តាំងពីដើមរៀងមក មេដឹកនាំថៃសម្លឹងមកកាន់ចក្រភពអង្គរដោយសេចក្ដីស្ញប់ស្ញែង និងចាត់ទុកថាជាប្រភពនៃចំណេះដឹង។ សូម្បីតែអ្វីៗរបស់ស្ដេចទី១របស់ថៃនៅនគរសុខោទ័យមាន គឺសុទ្ធតែបានមកពីស្ដេចអង្គរ។ ជាក់ស្ដែង ឃុនផាមឿង (ขุนผาเมือง / Khun Pha Maung) ដែលជាស្ដេចដំបូងរបស់ថៃ គឺទទួលបានព្រះខ័នជ័យសិរី (the Jayasri Sword) ពីស្ដេចអង្គរ ហើយឡើងសោយរាជ្យដោយដាក់ឈ្មោះថាស្រីឥន្ទ្រទិត្យ (Sri Indrathit) ដោយយកលំនាំតាមគោរមងារស្ដេចអង្គរ។ ម្យ៉ាងវិញទៀត អ្នកប្រវត្តិសាស្ត្រសន្និដ្ឋានថា ស្នំរបស់ឃុនផាមឿងទៀតសោតឈ្មោះសិការៈមហាទេវី ( Sikara Maha Devi) គឺទំនងជាកូនស្រីរបស់ព្រះបាទជ័យវរ្ម័នទី៨ ដែលជាស្ដេចអង្គរ។ តាមរយៈចំណុចនេះ ឃុនផាមឿងនឹងត្រូវជាកូនប្រសាររបស់ស្ដេចអង្គរ។ រហូតមកដល់សម័យអយុធ្យានៅពាក់កណ្ដាលសតវត្សរ៍ទី១៤ ដោយរាប់ចាប់តាំងពីឆ្នាំ១៣៥១មក មេដឹកនាំថៃក៏នៅស្ញប់ស្ញែងចំពោះអ្វីៗដែលជារបស់ខ្មែរ។ ថ្វីត្បិតតែអយុធ្យាច្បាំងឈ្នះអង្គរ តែអយុធ្យាបានចម្លងអ្វីៗពីខ្មែរអង្គរទៅ រួមមានសិល្បៈ ភាសា និងប្រពៃណីស្ដេចជាដើម។ ឧទាហរណ៍ អ្នកប្រវត្តិសាស្ត្រ និងអ្នកបុរាណវិទ្យាបានរកឃើញ និងកត់ត្រាថា ក្រោយពីអយុធ្យាវាយឈ្នះអង្គរ រចនាបទសិល្បៈរបស់អង្គរដែលជាអ្នកចាញ់បែរជារីកស្គុះស្គាយនៅនគរអយុធ្យាទៅវិញ ជាក់ស្ដែងដូចជា ក្បាច់ផ្កាភ្ញីនៅវត្តមហាធាតុ (Wat Mahathat) នៅក្រុងអយុធ្យាជាដើម។ បុរាណវិទូក៏បានរកឃើញដែរថា បដិមាលោហៈចំនួន ៣ ដែលគេបានកកាយឃើញនៅវត្តរាជបូណ៌ ក្រុងអយុធ្យា តាំងពីសតវត្សរ៍ទី១៥មកនោះ ត្រូវបានគេកប់ដោយឆ្លាក់អក្សរខ្មែរ ព្រោះសម្រាប់ប្រជាជននៅខាងលិច និងខាងជើងភ្នំដងរែក ភាសាខ្មែរគឺជាភាសាដែលរុងរឿង (prestigious language)។ ដូច្នេះហើយទើបគេកត់សម្គាល់ឃើញថា នៅក្នុងភាសាថៃ ថៃបានចម្លងពាក្យពេចន៍យ៉ាងច្រើនពីភាសាខ្មែរ។ មួយវិញទៀត អ្នកប្រវត្តិសាស្ត្រក៏បានកត់ត្រាដែរថា លទ្ធិទេវរាជ (Devaraja) របស់ថៃនៅអយុធ្យា ដែលពេលស្ដេចថៃឡើងគ្រងរាជ្យ គេត្រូវធ្វើពិធីដើម្បីអោយស្ដេចមានរិទ្ធិបារមីដូចជាអាទិទេពនោះ ក៏ជាពិធីដែលថៃចម្លងពីចក្រភពអង្គរដែរ។ នៅពេលដែលអយុធ្យាផ្ដួលរំលំចក្រភពអង្គរនៅសតវត្សរ៍ទី១៥ ក្នុងឆ្នាំ១៤៣១ ថៃជាអ្នកឈ្នះបានប្រមូលយករបស់របរយ៉ាងច្រើនពីអង្គរទៅ។ តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែគោរពអង្គរ ដែលពួកគេហៅថា «នគរហ្លួង (Nagara hlvan)» ឬរាជធានីធំ (the Great Capital)។ សូម្បីតែមកដល់សតវត្សរ៍ទី១៩ មុនសម័យបារាំងចូលមកបន្តិចក៏ដោយ ក៏មេដឹកនាំថៃបានបន្តបង្ហាញពីចិត្តស្ញប់ស្ញែងអ្វីៗដែលជារបស់ខ្មែរដែរ។ ឧទាហរណ៍ ស្ដេចថៃព្រះចៅរាមាទី៤ ឬព្រះចៅមង្គត់ (พระมงกุฎ / King Mongkut) ដែលសោយរាជ្យពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៦៨ ត្រូវបានអ្នកប្រវត្តិសាស្ត្របានកត់ត្រាយ៉ាងច្បាស់ថា ទ្រង់បានបញ្ជាអោយគេចម្លងយករាជស័ព្ទ ដែលជាពាក្យពេចន៍សម្រាប់ស្ដេចប្រើប្រាស់នោះ ពីរាជវង្សខ្មែរយកទៅប្រើប្រាស់ក្នុងរាជវង្សថៃ។ ដូច្នេះហើយទើបមកដល់ឥឡូវ រាជស័ព្ទថៃ និងរាជស័ព្ទខ្មែរមានលក្ខណៈដូចគ្នាយ៉ាងច្រើន។ មួយវិញទៀត នៅឆ្នាំ១៨៦០ ដោយសារស្ញប់ស្ញែងនឹងប្រាសាទរបស់ខ្មែរ ព្រះចៅមង្គត់ដដែល បានបញ្ជាអោយមន្ត្រីថៃចំនួន ៥០០នាក់មកគាស់យកអង្គរវត្តដើម្បីយកទៅតម្លើងនៅរាជធានីបាងកក (កាលនោះទឹកដីសៀមរាបស្ថិតនៅក្រោមថៃ)។ តែមន្ត្រីថៃ គឺព្រះសុផាន់ពិសាន (Phra Suphanpisan) វិលទៅប្រាប់ព្រះអង្គវិញថា អង្គរវត្តធំណាស់នឹងគាស់យកទៅពុំរួចទេ ហើយពេលនោះ ព្រះចៅមង្គត់របស់ថៃក៏បញ្ជាអោយក្រុមមន្ត្រីប្ដូរទៅគាស់យកប្រាសាទតាព្រហ្មវិញម្ដង តែប្រាសាទតាព្រហ្មក៏ធំ និងធ្ងន់ហួសគាស់យកទៅពុំរួច។ នៅក្នុងព្រឹត្តការណ៍នោះ អ្នកប្រវត្តិសាស្ត្រថៃក៏បានកត់ត្រាដែរថា ពេលមន្ត្រីថៃមកគាស់យកប្រាសាទខ្មែរ មានប្រជាជនខ្មែរប្រហែល ៣០០នាក់បានចេញពីព្រៃរួចវាយប្រហារលើមន្ត្រីថៃទាំងនោះ រហូតបណ្ដាលមន្ត្រីធំៗរបស់ថៃមួយចំនួនត្រូវស្លាប់ រួមមាន ព្រះសុផាន់ពិសាន, ព្រះវាំង (Phra Wang) និងកូនប្រុសៗរបស់ព្រះសុផាន់ពិសាន។ ចំណែកឯព្រះមហាថៃ (Phra Mahathai) និងព្រះយុគរ៉ាបាត (Phra Yukkrabat) ក៏ត្រូវបានខ្មែរចាក់អោយត្រូវរបួស។ ដោយសារគម្រោងនេះបរាជ័យ ស្ដេចថៃព្រះចៅមង្គត់ក៏បញ្ជាអោយគេសាងសង់គំរូប្រាសាទអង្គរវត្តដ៏តូចមួយនៅក្នុងរាជវាំងថៃ។ តែជាអកុសល ព្រះអង្គត្រូវស្លាប់នៅឆ្នាំ១៨៦៨ មុនរូបសំណាកអង្គរវត្តនោះត្រូវសាងសង់រួច ដោយព្រះអង្គពុំបាននៅរស់បានឃើញរូបសំណាកអង្គរវត្តនោះទេ។

Sources:
-Charnvit Kasetsiri (2003): “Thailand-Cambodia: A Love-Hate Relationship
-Martin Polkinghorne et. al. (2018): “Evidence for the 15th Century Ayutthayan Occupation of Angkor”
-Prince Dhani (1947): “The Old Siamese Conception of the Monarchy”
-Prince Dhani (2015): “The Royal Palaces”
-Luang Boribal Buribhand & A. B. Griswold (2015): “The Royal Monasteries and Their Significance”
-Chris Baker and Pasuk Phongpaichit (2014): “A History of Thailand”
-David Chandler (2008): “A History of Cambodia”

06/07/2025

ថៃ គំរាមផ្តាច់ភ្លើង អ៊ិនធឺណែត... បានជោគជ័យតែជាមួយប្រទេសភូមា តែថៃខាតធ្ងន់ គ្រាន់តែគំរាមកម្ពុជាលើរឿងផ្តាច់ភ្លើង អ៊ិនធឺណែត និង ប្រេងឥន្ធនៈ ដោយខាងកម្ពុជាផ្តាច់ចោលមុន មិនរង់ចាំថៃឡើយ។

ថៃ ប្រមាថមើលងាយកម្ពុជា បិទព្រំដែនជាឯកតោភាគី ដោយនឹកគិតថា កម្ពុជា ដាច់ពោះស្លាប់ ព្រោះថៃគិតថា កម្ពុជារស់ពឹងផ្អែកលើទំនិញនាំចូលពីថៃ។ ពួកទាហានថៃ គឺជាអ្នកបំផ្លាញសេដ្ឋកិច្ចថៃ ព្រោះពួកទាហានថៃនេះមានអំណាចលើសរដ្ឋាភិបាលថៃដែលកើតចេញពីការបោះឆ្នោត។

ដោយយល់ឃើញកំហុសបង្កឡើងដោយពួកទាហានថៃ នាំសេដ្ឋកិច្ចថៃរលំរលាយ ពួកទាហានថៃ សម្រេចបើក-បិទ ព្រំដែនជាមួយកម្ពុជា របៀបលេងសើច តាមការត្អូញត្អែររបស់ប្រជាជនថៃ និង ពាណិជ្ជករតូចធំរបស់ថៃ ដែលមកទល់ម៉ោងនេះ កម្ពុជា លែងខ្វល់នឹងការគំរាមគ្រប់បែបយ៉ាងរបស់ថៃហើយ។

កម្ពុជា មានលទ្ធភាព បន្តដំណើរទៅមុខ ដោយផាត់ចោលថៃ ប៉ុន្តែ ត្រៀមខ្លួនចូល ICJ ដើម្បីដោះជម្លោះព្រំដែនដោយសន្តិវិធីជាមួយថៃ។

05/07/2025
Photos from Samdech Hun Sen of Cambodia's post 05/07/2025
Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Phnom Penh
12000