28/08/2026
📣 ឱកាសឈ្នះសំបុត្រឥតគិតថ្លៃចូលរួម AIA Pink Run!
ពិសេសសម្រាប់លោកអ្នកជាអតិថិជន AIA ខេមបូឌា ដោយគ្រាន់តែចុះឈ្មោះតេឡេក្រាមបុត AIACambodia លោកអ្នកនឹងមានឱកាសទទួលបានសំបុត្រចូលរួមរត់ AIA Pink Run ដោយឥតគិតថ្លៃ។
របៀបចុះឈ្មោះចូលតេឡេក្រាមបុត៖
1️⃣ ចូលតេឡេក្រាមបុត AIACambodia តាមរយៈ https://t.me/AIACambodia_bot?start=register
2️⃣ វាយពាក្យ /start
3️⃣ បញ្ចូលលេខទូរសព្ទ (សូមប្រាកដថា លេខទូរសព្ទដែលចុះឈ្មោះក្នុងតេឡេក្រាមបុត គឺដូចលេខទូរសព្ទដាក់ក្នុងបណ្ណសន្យារ៉ាប់រង)
4️⃣ រួចបញ្ជាក់លេខកូដ OTP
5️⃣ នោះលោកអ្នកនឹងទទួលបានការបញ្ជាក់ចុះឈ្មោះតេឡេក្រាមបុតបានជោគជ័យ
ចំណាំ៖ សម្រាប់អតិថិជនដែលបានចុះឈ្មោះតេឡេក្រាមបុត AIACambodia ហើយ លោកអ្នកក៏ទទួលបានឱកាសសម្រាប់ចូលរួមផ្សងសំណាងនេះដែរ ដោយមិនចាំបាច់ចុះឈ្មោះម្តងទៀត។
ព័ត៌មានអំពីការផ្តល់ជូន៖
✅ ផ្តល់ជូនសំបុត្រចំនួន 100សំបុត្រ
✅ រយពេលកម្មវិធី៖ ចាប់ពីថ្ងៃ 28 សីហា ដល់ 6 កញ្ញា 2026
✅ ប្រកាសអ្នកឈ្នះនៅថ្ងៃទី 8 កញ្ញា 2026
✅ អ្នកឈ្នះនឹងទទួលបានតំណរសម្រាប់បំពេញព័ត៌មានចូលរួមរត់ AIA Pink Run តាមរយៈតេឡេក្រាមបុត AIACambodia
✅ អ្នកឈ្នះត្រូវបំពេញព័ត៌មានចូលរួមរត់ AIA Pink Run ឱ្យបានមុនម៉ោង 5ល្ងាច ថ្ងៃទី 11 កញ្ញា 2026
👉 ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានឱកាសឈ្នះ!
អ្នកឈ្នះនឹងត្រូវបានជ្រើសរើសតាមរយៈការផ្សងសំណាង។ ការផ្តល់ជូននេះមានសម្រាប់តែអតិថិជន AIA ខេមបូឌា ប៉ុណ្ណោះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
27/08/2026
យុទ្ធនាការ AIA Fit For Hope សំរាប់បងប្អូនអ្នកភ្នំពេញ!
សូមអញ្ជើញបងប្អូនមកទទួលយកការពិនិត្យរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃនៅផ្សារទំនើប អ៉ីអនមល ភ្នំពេញ (អ៊ីអន1 ជាន់ផ្ទាល់ដី)
👉 ពិនិត្យចាប់ពីម៉ោង 9:00ព្រឹក ដល់ 8:00ល្ងាច
👉 ថ្ងៃទី5-6 ខែកញ្ញា ឆ្នាំ2026
👉 ទីតាំង៖ https://share.google/Baqv7mxby1KXlk2zL
👉 ផ្តល់ការពិនិត្យដោយ Orienda International Hospital
ជំងឺមហារីកសុដន់វិវត្តលឿន! ពិនិត្យឱ្យបានឆាប់ ព្យាបាលឱ្យបានទាន់ពេល!
.................
#លើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់
27/08/2026
យុទ្ធនាការ AIA Fit For Hope បានមកដល់ខេត្តបាត់ដំបងហើយ!
សូមអញ្ជើញបងប្អូនមកទទួលយកការពិនិត្យរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃនៅ ការិយាល័យ AIA សាខាខេត្តបាត់ដំបង។
👉 ពិនិត្យចាប់ពីម៉ោង 8:00ព្រឹក ដល់ 5:00ល្ងាច
👉 ថ្ងៃទី5-6 ខែកញ្ញា ឆ្នាំ2026
👉 ទីតាំង៖ https://share.google/0pnXM8vZ31HBCZc5o
👉 ផ្តល់ការពិនិត្យដោយ មន្ទីរពេទ្យ យីគក់ Yi Kuok Hospital
ជំងឺមហារីកសុដន់វិវត្តលឿន! ពិនិត្យឱ្យបានឆាប់ ព្យាបាលឱ្យបានទាន់ពេល!
.................
#លើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់
26/08/2026
✨ កម្មវិធី AIA សាលាសុខភាពឆ្នើម បានត្រឡប់មកវិញហើយ! ✨
តើសាលារបស់អ្នកជាសាលាដែលមានកម្រិតថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ? ហើយមានគំនិតចង់លើកកម្ពស់ការសិក្សាទាក់ទងទៅនឹងអាហាសុខភាព ទម្លាប់រស់នៅឱ្យមានសុខភាពល្អ សុខុមាលភាពផ្លូវចិត្ត សុខភាព និងចីរភាពបរិស្ថាន? 🌳❤️
តោះ! នៅចាំអ្វីទៀត សូមធ្វើការចូលទៅកាន់គេហទំព័ររបស់កម្មវិធី ដើម្បីធ្វើការស្វែងយល់អំពីកម្មវិធី AIA សាលាសុខភាពឆ្នើម និងគុណប្រយោជន៍របស់កម្មវិធីមកកាន់សាលារបស់អ្នក។
🌐 តំណភ្ជាប់ទៅកាន់គេហទំព័រ៖ https://ahs.aia.com/kh/kh/
💬 ស្គេន QR ដើម្បីចូលទៅកាន់ Telegram channel របស់កម្មវិធី AIA សាលាសុខភាពឆ្នើម ដើម្បីទទួលបានការព័ត៌មានថ្មីៗពីកម្មវិធី ក៏ដូចជាសួរសំណួរអំពីកម្មវិធី។
26/08/2026
✈️ មោទនភាពដ៏អស្ចារ្យសម្រាប់ AIA ខេមបូឌា!
សូមអបអរសាទរដល់ ទីប្រឹក្សាផែនការជីវិតឆ្នើម របស់យើង ដែលកំពុងតំណាងឱ្យ AIA ខេមបូឌា ចូលរួមសន្និសីទ MDRT Global នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី 21 ដល់ 28 ខែសីហា ឆ្នាំ 2026។
សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ពួកគេ ក្នុងការជួយឱ្យគ្រួសារកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
MDRT គឺជាការទទួលស្គាល់ដ៏មានកិត្តិយសបំផុតមួយក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ ការឃើញទីប្រឹក្សារបស់យើងដែលជាបេក្ខជនសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក MDRT (MDRT Qualifier) និងឈរក្នុងចំណោមអ្នកជំនាញឆ្នើមៗលើពិភពលោក គឺជាមោទនភាពដ៏ធំធេងសម្រាប់ AIA ខេមបូឌា។ 💪🏆
តើអ្នកត្រៀមខ្លួនហើយឬនៅ ដើម្បីកសាងអាជីពដែលមានអត្ថន័យ ទទួលបានឱកាសរីកចម្រើនគ្មានដែនកំណត់ ការទទួលស្គាល់លើឆាកអន្តរជាតិ និងបង្កើតផលវិជ្ជមានដល់ជីវិតមនុស្សជាច្រើន?
👉 ចូលរួមជាមួយ AIA ខេមបូឌា ក្នុងតួនាទីជាទីប្រឹក្សាផែនការជីវិតថ្ងៃនេះ ហើយចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ ដើម្បីក្លាយជា MDRT Qualifier បន្ទាប់របស់យើង។ ស្វែងយល់បន្ថែមអំពីអាជីពនេះតាមរយៈតំណនេះ https://www.aia.com.kh/km/about-aia/careers/become-life-advisors
25/08/2026
សកម្មភាពសំខាន់ៗនៃការបើកកម្មវិធី AIA Fit For Hope 2026 និងពិនិត្យបឋមរកមហារីកសុដន់ នៅខេត្តសៀមរាប ថ្ងៃទី 21-23 ខែសីហា ឆ្នាំ2026
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារី ខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងគាំទ្រកម្មវិធីនេះ ព្រមទាំង លោកស្រី ឡុង ស្រីនេត (KOL) ដែលបានចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពិនិត្យសុដន់ឱ្យបានទាន់ពេលវេលា។
សូមអរគុណបងប្អូនអ្នកសៀមរាបទាំងអស់គ្នា ក្រុមគ្រូពេទ្យ ដៃគូសហការ និងអ្នកស្ម័គ្រចិត្តដែលបានរួមចំណែកធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។ រាល់ការចូលរួមរបស់អ្នក គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពស្ត្រី និងជំរុញការពិនិត្យរកឃើញជំងឺបានឆាប់រហ័ស។
🌸 ចូលរួមជាមួយ AIA Fit for Hope 2026 ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ព្រោះជំងឺមហារីកសុដន់វត្តន៍លឿន សូមពិនិត្យឱ្យបានឆាប់ ព្យាបាលឱ្យទាន់ពេល។
24/08/2026
ចាំយូរហើយមែនទេ? 😊
🎉 កម្មវិធី AIA សាលាសុខភាពឆ្នើម (2026-2027) នឹងត្រឡប់មកជួបអ្នកវិញក្នុងពេលឆាប់ៗនេះ!
📢 កុំភ្លេចតាមដានគេហទំព័រហ្វេសប៊ុករបស់ AIA ខេមបូឌា ទាំងអស់គ្នា!
22/08/2026
✨ កម្មវិធី “ការយល់ដឹងអំពីសុខភាព និងការការពារហិរញ្ញវត្ថុ” បានបញ្ចប់ដោយជោគជ័យ! ✨
បាត់ដំបង ថ្ងៃទី21 ខែសីហា ឆ្នាំ2026 ៖ ក្រុមហ៊ុន AIA ខេមបូឌា សហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពី “សុខភាព និងការការពារហិរញ្ញវត្ថុ” ដើម្បីលើកកម្ពស់ការយល់ដឹង និងការត្រៀមខ្លួនឱ្យបានកាន់តែប្រសើរសម្រាប់អនាគត។
ក្នុងកម្មវិធីនេះ អ្នកចូលរួមបានទទួលចំណេះដឹង និងគន្លឹះអនុវត្តជាក់ស្តែងលើប្រធានបទសំខាន់ៗរួមមាន៖
✅ ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម វិធីការពារ និងថែរក្សាសុខភាព
✅ ការរៀបចំផែនការហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់គ្រួសារ
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងគាំទ្រកម្មវិធីនេះ។ យើងសង្ឃឹមថា ចំណេះដឹង និងគន្លឹះដែលបានចែករំលែកនាពេលនេះ នឹងជួយឱ្យលោកអ្នក និងក្រុមគ្រួសារមានសុខភាព និងជីវិតកាន់តែប្រសើរ។
21/08/2026
តើលោកអ្នកចង់ទទួលបានបទពិសោធន៍ជីវិតដែលពិសេស និងមានអត្ថន័យជាងមុនដែរឬទេ?
AIA Prestige Club ត្រូវបានបង្កើតឡើងសម្រាប់លោកអ្នក ដើម្បីផ្តល់អត្ថប្រយោជន៍លើសពីសេវាធានារ៉ាប់រងធម្មតា។
ជាមួយ AIA Prestige Club លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពិសេសដូចជា៖
1. សេវាសុខភាព និងសុខុមាលភាព – ការថែទាំសុខភាពដែលមានគុណភាពខ្ពស់
2. ទេសចរណ៍ និងការរស់នៅ – បទពិសោធន៍ និងការរស់នៅប្រកបដោយអត្ថន័យ
3. សេវាកម្មអាទិភាពពី AIA Cambodia – ការទទួលបានសេវាកម្មជាចម្បងដោយមិនចាំបាច់រងចាំ
*ដើម្បីក្លាយជាសមាជិក "AIA Prestige Club" លោកអ្នកត្រូវតែជាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់អេ អាយ អេ ខេមបូឌាដែលកំពុងមានសុពលភាព (បណ្ណសន្យារ៉ាប់រងអាយុជីវិត ឬសុខភាពសម្រាប់បុគ្គល) និងមានបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំទៅតាមលក្ខខណ្ឌ។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់តំណ៖ https://www.aia.com.kh/km/products/prestige-p