25/07/2025
🇰🇭 Khmer (ភាសាខ្មែរ)
នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំភ្លេីងចំនួន 6គ្រាប់ ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។
🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.
🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。
🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.
🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.
🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。
🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.
#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន
#ថៃជាអ្នកផ្តើមសង្គ្រាម
#ไทยเป็นผู้เริ่มสงคราม
31/12/2021
🎉🎉 រីករាយឆ្នាំថ្មី ឆ្នាំសកល 2022🎉🎉 ឆ្លៀតក្នុងឳកាសឆ្លងឆ្នាំសកលនាពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារព្រមទាំងថ្នាក់ដឹកនាំទាំងអស់នៃ Quick Add Solution សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការជួយគាំទ្រ ដល់សេវាកម្ម ប្រឹក្សារបស់យើងខ្ញុំកន្លងមក ហើយក៏សង្ឃឹម ពុកម៉ែបងប្អូន និងនៅតែបន្តការគាំទ្ររហូតទៅ 🙏🙏។
ក៏ដូចជា សូមប្រសិទ្ធិពរជយ័ជូនពរ ដល់ទ្រង់ ឯកឩត្តម លោក.លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូន ជាពិសេស ទីផ្សា ក៏ដូចជាអតិជនជិតឆ្ងាយទាំអស់ សូមជួបតែសេចក្តីសុខ សុខភាពល្អ សុភមង្គលគ្រប់ក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ចការងា រកស៊ីមានបាន ជានិរន្តរ៍តទៅ🙏🙏🙏
01/10/2021
#កាស្វែងយល់ពីបំណុល
ប្រជាជនខ្មែរយើងភាគច្រើន តែងមិនសូវចង់ជាប់បំណុលគេនោះទេ ហើយពេលខ្លះពួកគាត់យល់ថា អ្នកជំពាក់គេមិនមែនជាអ្នកមានពិតប្រាកដ ឬមិនមែនជាជម្រើសល្អក្នុងការសេពគប់ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា បំណុល្អច្រើន អាចជាឱកាសល្អទៅវិញទេសម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យក្លាយជាមនុស្សដែលមានសេរីភាពហិរញ្ញវត្ថុ។ លោក ង៉ែត ជូ បាននិយាយថា៖ «នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំសួរខ្ញុំពីការដោះបំណុល»។
អ្នកជំនាញខាងលើបានបន្ថែមទៀតថា ប្រសិនបើចង់សួរលោក អាចសួរពីវិធីបង្កើនបំណុលដើម្បីពង្រីកឱកាសល្អជាង ព្រោះជាទូទៅបំណុលកាន់តែច្រើនកាន់តែប្រសើរប្រសិនបើបំណុលនោះជាបំណុលល្អ។ លោកបានបន្ថែមទៀតថា សេដ្ឋីប្រាក់លាន អាចមានបំណុលរាប់លានដុល្លារដែរ។ មហាសេដ្ឋីអាចមានបំណុលរាប់ពានលានដុល្លារ។ បំណុលគ្រាន់តែជាពូជដ៏សំខាន់ចេញពីហោប៉ៅអ្នកដទៃដែលម្នាក់ៗ ត្រូវប្រើប្រកបដោយការទទួលខុសត្រូវ។
លោក ង៉ែត ជូ បានផ្តល់យោបល់ថា បុគ្គលដែលចង់ដោះបំណុល មានន័យថាបំណុលមិនមានសុខភាពល្អនោះទេ។បញ្ហានេះមកពីមូលហេតុសំខាន់ៗចំនួន៣យ៉ាងគឺ៖
ទី១. ប្រើបំណុលខុសគោលដៅ ដែលមិនបម្រើឱ្យសកម្មភាពរកប្រាក់ចំណេញ
ទី២. បរាជ័យក្នុងអាជីវកម្ម ឬការវិនិយោគ
ទី៣. ខ្ចីបំណុលហួសពីលទ្ធភាព។
ជារួម អ្វីដែលយើងត្រូវគិត គឺផ្តោតសំខាន់លើគោលដៅនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យបានល្អកុំបារម្ភពេកពីការជាប់បំណុល តែត្រូវប្រយ័ត្នឱ្យបានខ្ពស់ក្រែងប្រើបំណុលក្នុងផ្លូវមិនត្រឹមត្រូវ៕
្រម៉ា_ប៉ុស្ត៏
14/04/2021
រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ(ឆ្នាំឆ្លូវ) ជូនពរឆ្នាំថ្មី២០២១🙏សូមឱ្យក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ប្រជាពលរដ្ឋទាំងឡាយ ទទួលទានមានបាន មានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសផុតពីជំងឺទាំងឡាយ🙏
និងកុំភ្លេច៣កុំ ៣ការពារ ២ចូលរួមទាំងអស់គ្នា 👌🏻
#ចូលឆ្នាំនៅផ្ទះ_NewYearAtHome
26/06/2020
#កាស្វែងយល់ពីបំណុល
ប្រជាជនខ្មែរយើងភាគច្រើន តែងមិនសូវចង់ជាប់បំណុលគេនោះទេ ហើយពេលខ្លះពួកគាត់យល់ថា អ្នកជំពាក់គេមិនមែនជាអ្នកមានពិតប្រាកដ ឬមិនមែនជាជម្រើសល្អក្នុងការសេពគប់ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា បំណុល្អច្រើន អាចជាឱកាសល្អទៅវិញទេសម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យក្លាយជាមនុស្សដែលមានសេរីភាពហិរញ្ញវត្ថុ។ លោក ង៉ែត ជូ បាននិយាយថា៖ «នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំសួរខ្ញុំពីការដោះបំណុល»។
អ្នកជំនាញខាងលើបានបន្ថែមទៀតថា ប្រសិនបើចង់សួរលោក អាចសួរពីវិធីបង្កើនបំណុលដើម្បីពង្រីកឱកាសល្អជាង ព្រោះជាទូទៅបំណុលកាន់តែច្រើនកាន់តែប្រសើរប្រសិនបើបំណុលនោះជាបំណុលល្អ។ លោកបានបន្ថែមទៀតថា សេដ្ឋីប្រាក់លាន អាចមានបំណុលរាប់លានដុល្លារដែរ។ មហាសេដ្ឋីអាចមានបំណុលរាប់ពានលានដុល្លារ។ បំណុលគ្រាន់តែជាពូជដ៏សំខាន់ចេញពីហោប៉ៅអ្នកដទៃដែលម្នាក់ៗ ត្រូវប្រើប្រកបដោយការទទួលខុសត្រូវ។
លោក ង៉ែត ជូ បានផ្តល់យោបល់ថា បុគ្គលដែលចង់ដោះបំណុល មានន័យថាបំណុលមិនមានសុខភាពល្អនោះទេ។បញ្ហានេះមកពីមូលហេតុសំខាន់ៗចំនួន៣យ៉ាងគឺ៖
ទី១. ប្រើបំណុលខុសគោលដៅ ដែលមិនបម្រើឱ្យសកម្មភាពរកប្រាក់ចំណេញ
ទី២. បរាជ័យក្នុងអាជីវកម្ម ឬការវិនិយោគ
ទី៣. ខ្ចីបំណុលហួសពីលទ្ធភាព។
ជារួម អ្វីដែលយើងត្រូវគិត គឺផ្តោតសំខាន់លើគោលដៅនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យបានល្អកុំបារម្ភពេកពីការជាប់បំណុល តែត្រូវប្រយ័ត្នឱ្យបានខ្ពស់ក្រែងប្រើបំណុលក្នុងផ្លូវមិនត្រឹមត្រូវ៕
From ក្រម៉ា ប៉ុស្ត៏
10/06/2020
“ត្រូវចាកចេញពីភាពដដែលៗ និងចាកចេញពីគំនិតចាស់គំរិល ទើបជាមាគ៌ានាំអ្នកឆ្ពោះទៅរកអ្វីដែលថ្មី”
07/06/2020
ថ្ងៃនេះ Quick add Solution សូមលើកយក ចំនុចខ្លះ មកធ្វើការបង្ហាញ អំពីលក្ខ័ណមួយចំនួន អំពីកម្ចីធនាគារ
__________________
ជាធម្មតា មុននឹងអោយអ្នកខ្ចីប្រាក់ ធនាគារត្រូវការស្វែងយល់ និងវាយតម្លៃព័ត៌មានខ្លះៗជាមុនសិន។
ការវាយតម្លៃនេះអាចហៅបានថា ការវាយតម្លៃហានិភ័យឥណទាន (credit risk assessment) ដែលធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យឥណទាន។ បើនិយាយអោយស្រួលស្ដាប់ គឺគេចង់ដឹងថាអ្នកមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីសងបំណុលដែរឬទេ។
ហេតុនេះ យើងនឹងលើកចំនុចសំខាន់ៗដែលធនាគារច្រើនសិក្សាទៅលើដើម្បីវាយតម្លៃហានិភ័យឥណទាន ដែលហៅបានថា 5C 4R តែពេលនេះយើងលើកយក 5 C មកនិយាយសិន*
1. Character (ចរិតលក្ខណៈ)
ចរិតលក្ខណៈនេះ គឺសំដៅជាពិសេសលើប្រវត្តិឥណទានរបស់អ្នក។ ខាងធនាគារនឹងចង់ដឹងពីប្រវត្តិខ្ចីលុយពីមុនរបស់អ្នក ហើយនិងពេលវេលានៃការសងបំណុលថាទាន់ពេលឬទេ។ ក្រៅពីនេះ គេក៏អាចស៊ើបពីចរិតលក្ខណៈរបស់អ្នកដែរ ដូចជាភាពសុចរិតទៀងត្រង់ កេរ្ដិ៍ឈ្មោះ ទំនាក់ទំនងក្នុងសង្គម ទំនួលខុសត្រូវ និងឆន្ទៈក្នុងការសងបំណុល។ ជាពិសេសគឺគេសាកសួរពីបុគ្គលយោងដែលអាចបញ្ជាក់ពីភាពពិតប្រាកដនៃព័ត៌មានដែលអ្នកផ្ដល់អោយធនាគារ។
2. Capacity (សមត្ថភាព)
ខាងធនាគារនឹងវិនិច្ឆ័យលើសមត្ថភាពដែលអ្នកអាចសងប្រាក់បាន ដោយគេប្រៀបធៀបរវាងប្រាក់ចំណូលនិងបំណុលដែលត្រូវសងនៅខណៈតែមួយ។ ការប្រៀបធៀបនេះអាចគណនាជាតួលេខបានតាមអនុបាតបំណុលនិងប្រាក់ចំណូល (debt-to-income ratio) ដែលប្រាប់ពីសមត្ថភាពដែលកម្រិតប្រាក់ចំណូលរបស់អ្នកអាចសងបំណុលបាន។
ឧទាហរណ៍ថាអ្នកអាចរកប្រាក់ចំណូលប្រចាំខែសរុបចំនួន $1,000 ហើយអ្នកត្រូវទូទាត់បំណុលចំនួន $300 ក្នុងមួយខែ បានន័យថា 30% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នកនឹងត្រូវយកទៅទូទាត់បំណុលប្រចាំខែរបស់អ្នក។ កាលណា ភាគរយនៃប្រាក់ដែលត្រូវទូទាត់បំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នកកាន់តែទាប នោះហានិភ័យរបស់អ្នកកាន់តែតិចដូចគ្នា។
3. Capital (ទ្រព្យសម្បត្តិ)
ធនាគារចង់ដឹងថា អ្នកនឹងមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីសងបំណុលរឺទេ ប្រសិនមានករណីជាយថាហេតុណាមួយ។ ទ្រព្យសម្បត្តិត្រង់នេះ សំដៅលើប្រាក់ដែលមានស្រាប់ក្នុងគណនីធនាគាររបស់អ្នក ប្រភពចំណូល និងទ្រព្យដែលងាយបម្លែងជាលុយបានដូចជាទ្រព្យសកម្ម (liquid assets)ជាដើម។
4. Collateral (ទ្រព្យបញ្ចាំ)
ដើម្បីធានាហានិភ័យឥណទាន ធនាគារច្រើនតម្រូវអោយមានវត្ថុបញ្ចាំ និងត្រូវការសិទ្ធិក្នុងការរក្សាកម្មសិទ្ធិលើទ្រព្យបញ្ចាំទាំងនោះ។ ខាងធនាគារនឹងសិក្សាពីតម្លៃទ្រព្យបញ្ចាំទាំងនោះ ថានឹងអាចលក់ចេញបានក្នុងតម្លៃប៉ុន្មាន។ ក្នុងករណីដែលអ្នកមិនអាចសងបំណុល នោះធនាគារនឹងប្រើប្រាស់សិទ្ធិជាម្ចាស់កម្មសិទ្ធិលើទ្រព្យបញ្ចាំទាំងនោះ ហើយលក់យកថ្លៃសងការខាតបង់របស់គេ។ គួរចំណាំផងដែរថា កម្ចីឥណទានដែលបានធានាដោយទ្រព្យបញ្ចាំច្រើនមានអត្រាការប្រាក់ទាប។
5. Condition (លក្ខខណ្ឌ និង ស្ថានភាព)
ចំណុចសំខាន់មួយទៀតដែលធនាគារសិក្សាលើគឺលក្ខខណ្ឌ និងស្ថានភាពនៃសេដ្ឋកិច្ច។ លក្ខខណ្ឌសំដៅលើអត្រាការប្រាក់ ចំនួនប្រាក់ដែលចង់ខ្ចី ហើយនិងគោលបំណងនៃការខ្ចីថាយកទៅធ្វើអ្វី។ ក្រៅពីនេះ ពួកគេសង្កេតទៅលើស្ថានភាពសេដ្ឋកិច្ចដែលជាចំណុចអ្នកមិនអាចគ្រប់គ្រងបាន។ អ្នកវិភាគហានិភ័យហិរញ្ញវត្ថុតែងតែតាមដានពីនិន្នាការថ្មី(trends)នៃវិស័យការងារឬរបរកស៊ីរបស់អ្នកខ្ចី រួមទាំងបម្លាស់ប្ដូរដែលអាចកើតមាននៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលអាចមានឥទ្ធិពលលើការផ្ដល់ឥណទាន។
ឧទាហរណ៍ដូចវិបត្តិកូវីដ19នេះដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងមុខរបររកសុីរបស់ប្រជាពលរដ្ឋមួយចំនួន វាក៏បានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ឥណទានពីធនាគារដែរ ខណៈអ្នកខ្ចីមានភាពលំបាកក្នុងការសងបំណុល ដោយសារការរងទង្គិចលើប្រាក់ចំណូល។ សរុបទៅគឺគេសិក្សាពីស្ថានភាពសេដ្ឋកិច្ចថាមានជះឥទ្ធិពលទៅលើសមត្ថភាពសងបំណុលរបស់អតិថិជនឬទេ។
គួរចំណាំផងដែរថា ក្រៅពីមើលលើ5ចំណុចនេះ ខាងធនាគារក៏អាចសិក្សានិងពិចារណាទៅលើស្ថានភាពអាយុនិងសុខភាព ក៏ដូចជាមុខរបរនិងបទពិសោធន៍ធ្វើការឬរកស៊ីផងដែរ ក្នុងការវាយតម្លៃនេះ៕