02/06/2026
📌 តើអ្វីជាបំណុលអាក្រក់?
បំណុលអាក្រក់ គឺជាបំណុលដែលខ្ចីមកប្រើប្រាស់លើអ្វីដែលមិនបង្កើតចំណូល ឬមិនបន្ថែមតម្លៃដល់អនាគតហិរញ្ញវត្ថុរបស់អ្នក។
ឧទាហរណ៍៖
❌ ខ្ចីលុយទិញរបស់ប្រើប្រាស់ដែលមិនចាំបាច់
❌ ខ្ចីលុយសម្រាប់ការចំណាយហួសសមត្ថភាព
❌ ខ្ចីលុយដោយគ្មានផែនការសងត្រឡប់
មុនពេលខ្ចីលុយ សូមសួរខ្លួនឯងថា៖
"តើបំណុលនេះអាចជួយខ្ញុំបង្កើនចំណូល ឬអភិវឌ្ឍអនាគតបានដែរឬទេ?"
ការយល់ដឹងពីបំណុលអាក្រក់ ជាជំហានដំបូងនៃការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
#គ្រឹះស្ថានឥណទានទេពជ័យ
15/05/2026
ហេតុអ្វីត្រូវឆ្លាតក្នុងការជ្រើសរើសដៃគូរអាជីវកម្ម?
✅ដៃគូល្អ
ជួយឲ្យអាជីវកម្មរីកចម្រើនបានលឿន។
❎ដៃគូខុស
អាចធ្វើឲ្យបាត់បង់ទាំងពេលវេលា និងទំនុកចិត្ត។
មុនសហការ គួរមើល៖
✔️ ភាពស្មោះត្រង់
✔️ ទំនួលខុសត្រូវ
✔️ ប្រភពច្បាស់លាស់
✔️ ចក្ខុវិស័យស្រដៀងគ្នា
ព្រោះដៃគូត្រឹមត្រូវ
អាចជួយឲ្យអាជីវកម្មរឹងមាំបានយូរ។
#គ្រឹះស្ថានឥណទានទេពជ័យ
14/05/2026
សូមគោរពនិងថ្វាយព្រះពរជ័យដ៏ខ្ពង់ខ្ពស់បំផុត ដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ថ្ងៃទី១៤ ឧសភា ២០២៦។ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ និងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ជាតិខ្មែរ។
#គ្រឹះស្ថានឥណទានទេពជ័យ
05/05/2026
🌿 អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល 🌿
ជារៀងរាល់ឆ្នាំ ព្រះរាជពិធីនេះ ធ្វើឲ្យប្រជាជនខ្មែរទាំងអស់គ្នា ដឹងអំពីតម្លៃនៃដី ទឹក និងស្រូវ ដែលជាស្នូលនៃជីវិតកសិករខ្មែរ។ 🌾🙏
#ដីទឹកខ្មែរ #មោទនភាពខ្មែរ
30/04/2026
ការងារ និងសន្តិភាព ជារឿងសំខាន់ក្នុងជីវិត
ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០
លើកតម្កើងកម្លាំង និងការខិតខំរបស់ពលករ ដែលជាមូលដ្ឋានសេដ្ឋកិច្ច។
ពិធីបុណ្យវិសាខបូជា
រំលឹកអំពីព្រះពុទ្ធ និងសារសំខាន់នៃសន្តិភាព និងសីលធម៌។
សូមឲ្យថ្ងៃនេះនាំមកនូវក្តីសុខដល់គ្រប់គ្នា 🙏
#គ្រឹះស្ថានឥណទានទេពជ័យ
14/04/2026
ឆ្នាំថ្មី ក្តីសង្ឃឹមថ្មី ✨
សូមអោយសុខភាពរឹងមាំ និងហិរញ្ញវត្ថុមានស្ថិរភាព🙏
#គ្រឹះស្ថានឥណទានទេពជ័យ