28/04/2026
ក្លឹបគ្រឹះស្ថានឥណទានជនបទ (RCI Club) បានរៀបចំកិច្ចប្រជុំ ប្រចាំខែ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ដោយជោគជ័យ នៅការិយាល័យថ្មី CBC កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិក។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សា និងសម្រេចលើចំណុចសំខាន់ៗដូចខាងក្រោម៖
✅ បច្ចុប្បន្នភាពលើកម្មវិធីសប្បុរសធម៌ របស់គ្រឹះស្ថានឥណទានជនបទ
✅ ពិភាក្សា និងកំណត់ទិសដៅផែនការសកម្មភាពលម្អិតរបស់ RCI Club សម្រាប់ឆ្នាំ២០២៦
✅ ទទួលបានការចែករំលែកចំណេះដឹងអំពីផលិតផលធានារ៉ាប់រងអាយុជីវិតខ្នាតតូច
✅ បទបង្ហាញអំពី CBC Mobile App 2. ដែលជាឧបករណ៍សំខាន់ក្នុងការគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល
🙏 យើងខ្ញុំសូមអរគុណចំពោះសមាជិកស្នូលទាំងអស់ និងដៃគូដែលបានចូលរួម និងចែករំលែក។
យើងនឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ឲ្យកាន់តែរឹងមាំ។
The RCI Club successfully conducted its Core Group Monthly Meeting for April 2026 at the new CBC Office, Koh Pich, Phnom Penh, with active participation from members.
Key highlights and outcomes from the meeting include:
✅ Update on the Charity Program of Rural Credit Institutions
✅ Discussion and alignment on the detailed action plan of RCI Club for 2026
✅ Insightful sharing on Micro Life Insurance products
✅ Presentation on CBC Mobile App 2. as a key tool to support digital financial operations
🙏 RCI Club would like to sincerely thank all Core Group members and partners for their active participation and valuable contributions.
We will continue strengthening collaboration to promote rural finance and support sustainable community development.
05/03/2026
កិច្ចប្រជុំបើកដំណើរការ “គម្រោងបណ្តុះបណ្តាលសមត្ថភាពដល់គ្រឹះស្ថានឥណទានជនបទ” ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូខេមបូឌា (CBC)។
កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះត្រូវបានរៀបចំដោយក្រុមហ៊ុន ហ្វីនត្រាស់ ថេកណឡជី ឯ.ក ដោយមានការគាំទ្រពី ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូខេមបូឌា និងការចូលរួមពីសមាជិក ក្លឹបគ្រឹះស្ថានឥណទានជនបទ (RCIs Club) ចំនួន ២០គ្រឹះស្ថាន ដែលផ្តោតសំខាន់ទៅលើទៅលើប្រធានបទចម្បង ចំនួន ២ គឺ៖ “ការធ្វើផែនការអាជីវកម្ម” ចំនួន ២វគ្គ និង “ការធ្វើគំរូហិរញ្ញវត្ថុសម្រាប់អាជីវកម្ម” ចំនួន ៤វគ្គ។
Kick-off Meeting of the “Capacity Building Project for Rural Credit Institutions” was held on March 4, 2026, at the office of Credit Bureau Cambodia (CBC).
This capacity-building training program is organized by FinzTrust Technology Co., Ltd., with the support of Credit Bureau Cambodia (CBC) and the participation of 20 member institutions from the Rural Credit Institutions Club (RCIs Club).
The program focuses on two main topics: "Preparing Business Plan", which will be conducted in two sessions, and "Financial Modeling for Business", which will be conducted in four sessions, aiming to strengthen the institutional capacity of Rural Credit Institutions.
12/02/2026
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ សមាជិកក្លឹបគ្រឹះស្ថានឥណទានជនបទប្រមាណ ២០រូប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ "សៀវភៅណែនាំផលិតផលឥណទានបៃតងសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ" (Green Loan Playbook for MFI Sector)។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយដ៏សំខាន់នៃដំណាក់កាលទី២ នៃគម្រោង "ភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ទាំងអស់គ្នា (CREFA)" ដែលដឹកនាំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយអង្គការ Oxfam និងទទួលបានការគាំទ្រពីស្ថានទូតអៀរឡង់។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបំលែងលទ្ធផលនៃការសិក្សាស្រាវជ្រាវឱ្យក្លាយជាសៀវភៅណែនាំដែលអាចអនុវត្តបានជាក់ស្តែង មានភាពងាយស្រួលប្រើប្រាស់ និងអាចជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការរចនា អនុវត្ត និងតាមដានផលិតផលឥណទានបៃតងឱ្យមានប្រសិទ្ធភាព។
តាមរយៈការផ្តល់យោបល់ និងបទពិសោធន៍អនុវត្តជាក់ស្តែងពីសមាជិក សៀវភៅណែនាំនេះនឹងក្លាយជាឧបករណ៍ដ៏មានតម្លៃ ដែលឆ្លើយតបនឹងតម្រូវការ និងបរិបទពិតប្រាកដនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
10/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអបអរសាទរដល់ប្រធាននិងអនុប្រធានថ្មីនៃក្លឹបគ្រឹះស្ថានឥណទានជនបទដែលត្រូវបានបោះឆ្នោតជ្រើសដើម្បីដឹកនាំក្លឹបសម្រាប់អាណត្តិឆ្នាំ ២០២៦-២០២៧ 🎉
បន្ទាប់ពីមានការចូលរួមបោះឆ្នោតយ៉ាងសកម្មនិងប្រកបដោយតម្លាភាពពីគ្រឹះស្ថានឥណទានជនបទចំនួន ២២ គ្រឹះស្ថាន លោក ឌី ស៊ីថា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថាន ដៃគូ ហ្វាយនែន ភីអិលស៊ី ត្រូវបានជាប់ឆ្នោតជាប្រធានក្លឹបគ្រឹះស្ថានឥណទានជនបទ និង លោក វ៉ែន សាមាន សមាជិកក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លឹប។ ដោយឡែក លោក កុក ថា នាយកប្រតិបត្តិ នៃគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានជាប់ឆ្នោតជាលេខាធិការក្លឹបគ្រឹះស្ថានឥណទានជនបទ។
គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានថ្មីសម្រាប់ក្លឹបគ្រឹះស្ថានឥណទានជនបទរៀបចំឡើងនៅរៀងរាល់ ២ ឆ្នាំម្តងដើម្បីរួមចំណែកក្នុងការគ្រប់គ្រងកិច្ចការរបស់ក្លឹបឱ្យមានប្រសិទ្ធភាពជាពិសេសអភិវឌ្ឍវិស័យឥណទានជនបទនៅកម្ពុជា។ ជាមួយគ្នានេះ ការបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានថ្មីសម្រាប់ក្លឹបគ្រឹះស្ថានឥណទានជនបទ ត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំក្លឹបគ្រឹះស្ថានឥណទានជនបទនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីតំណាងគ្រឹះស្ថានឥណទានជនបទប្រមាណ ៣០ នាក់ផងដែរ។
សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា សង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំថ្មីទាំង ៣ រូប របស់ក្លឹបគ្រឹះស្ថានឥណទានជនបនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការដឹកនាំនិងអភិវឌ្ឍក្លឹបក៏ដូចជាវិស័យឥណទានជបននៅកម្ពុជាឱ្យមានភាពរីកចម្រើននិងចីរភាព៕
28/03/2025
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំកិច្ចប្រជុំក្លឹបគ្រឹះស្ថានឥណទានជនបទលើកទី១ ប្រចាំឆ្នាំ ២០២៥ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពកិច្ចប្រជុំចុងក្រោយ កិច្ចការរបស់ក្លឹប ក៏ដូចជាវិស័យឥណទានជនបទ។
ទន្ទឹមនឹងនេះ កិច្ចប្រជុំដដែលក៏រៀបចំឡើងដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានាដែលក្លឹបបាននឹងកំពុងជួបប្រទះ សំដៅស្វែងរកដំណោះស្រាយរួមសម្រាប់ការអភិវឌ្ឍក្លឹប។
ថ្លែងនៅក្នុងកិច្ចប្រជុំដែលមានតំណាងគ្រឹះស្ថានឥណទានជនបទចូលរួមប្រមាណជិត ៤០នាក់ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្វាគមន៍ដល់តំណាងគ្រឹះស្ថានឥណទានជនបទ ព្រមទាំងផ្តល់អនុសាសន៍លើកទឹកចិត្តដល់គ្រឹះស្ថានឱ្យបន្តចូលរួមសហការចូលរួមវគ្គបណ្តុះបណ្តាលរបស់សមាគមបន្ថែមទៀត ជាពិសេសធ្វើការជាមួយសមាគមដើម្បីជំរុញដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ក្លឹបក៏ដូចជាវិស័យឥណទានជនបទនៅកម្ពុជា៕
02/12/2024
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានកិច្ចការពារអតិថិជន នៃអគ្គនាយកដ្ឋានបទប្បញ្ញតិ្ត និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយក្លឹបគ្រឹះស្ថានឥណទានជនបទ បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំនៃគ្រឹះស្ថានឥណទានជនបទ ស្តីពី “វឌ្ឍភាពប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ និងការធានាបាននូវនិរន្តភាពរបស់គ្រឹះស្ថានឥណទានជនបទ” ក្នុងគោលបំណង៖
✅ ចែករំលែកអំពីវឌ្ឍនភាពប្រចាំឆ្នាំ ២០២៤ និង ផែនការយុទ្ធសាស្រ្ត ២០២៤-២០២៥ របស់ក្លឹបគ្រឹះស្ថានឥណទានជនបទ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
✅ ចែករំលែកជំនាញ និងបទពិសោធន៍លើស្តង់ដាអនុលោមភាពនានា ដែលតម្រូវដោយនិយ័តករ និងភាគីពាក់ព័ន្ធ ពីអ្នកជំនាញសំខាន់ៗ
✅ ត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហកាជាមួយអ្នកវិនិយោគនិង ដៃគូរពាក់ព័ន្ធ
✅ កសាងទំនាក់ទំនងជិតស្និត និងសាមគ្គីភាពនៃក្រុមគ្រួសារគ្រឹះស្ថានឥណទានជនបទ និយ័តករ និងភាគីពាក់ព័ន្ធ។
ជាលទ្ធផល សិក្ខាសាលាប្រចាំឆ្នាំនៃគ្រឹះស្ថានឥណទានជនបទនេះមានអ្នកចូលរួម ជាង ១០០រូប មកពីគ្រឹះស្ថានឥណទានជនបទ ជាង ៥០គ្រឹះស្ថាន និងស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជា៖ ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (ខេមបូឌា) គ្រឹះស្ថាន ធនាគារ ខេប៊ីប្រាសាក់ គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គ្រឹះស្ថានគង្គា ឃែភីថលអិមអេហ្វអាយ ម.ក ក្រុមហ៊ុនធានារ៉ាប់រងឥណទានខ្នាតតូចសិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ម.ក ក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធធនាគារស្នូល ក្រុមហ៊ុនវិនិយោគ អង្គការ Water.org និងដៃគូអាជីវកម្មនានា។
21/11/2024
ការអញ្ជើញចូលរួមសិក្ខាសាលាប្រចាំឆ្នាំនៃគ្រឹះស្ថានឥណទានជនបទ(RCI)
✨ សមាជិកជាទីគោរព✨
សមាគមមីក្រូហិរញ្ញវត្ថុ សូមគោរពអញ្ជើញលោក លោកស្រី ចូលរួមសិក្ខាសាលាប្រចាំឆ្នាំនៃគ្រឹះស្ថានឥណទានជនបទ ស្តីពី "វឌ្ឍភាពប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ និងការធានាបាននូវនិរន្តភាពរបស់គ្រឹះស្ថានឥណទានជនបទ"
គោលបំណងនៃសិក្ខាសាលា៖
✅ ចែករំលែកអំពីវឌ្ឍនភាពប្រចាំឆ្នាំ ២០២៤ និង ផែនការយុទ្ធសាស្រ្ត ២០២៤-២០២៥ របស់ក្លឹបគ្រឹះស្ថានឥណទានជនបទ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
✅ ចែករំលែកជំនាញ និងបទពិសោធន៍លើស្តង់ដាអនុលោមភាពនានា ដែលតម្រូវដោយនិយ័តករ និងភាគីពាក់ព័ន្ធ ពីអ្នកជំនាញសំខាន់ៗ
✅ ត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហកាជាមួយពអ្នកវិនិយោគនិង ដៃគូរពាក់ព័ន្ធ
✅ កសាងទំនាក់ទំនងជិតស្និតនិងសាមគ្គីភាពនៃក្រុមគ្រួសារគ្រឹះស្ថាន
ឥណទានជនបទ និយ័តករ និងភាគីពាក់ព័ន្ធ។
✔️ លម្អិតអំពីសិក្ខាសាលា
📅 កាលបរិច្ឆេទ: ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
⏰ ម៉ោង៖ ១:00 រសៀល ដល់ម៉ោង ៩:00យប់
📍 ទីតាំង៖ ភ្នំពេញ សណ្ឋាគារ HIMAWARI
🔗 តំណសម្រាប់ការចុះឈ្មោះ: https://forms.gle/kHDNcGGP8EgypTer9
🙏យើងខ្ញុំរង់ចាំទទួលស្វាគមន៍អស់លោក លោកស្រីនាពេលឆាប់ៗខាងមុខនេះ🙏
14/11/2024
អបអរសាទរ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ!
24/10/2024
Dear Respective Members,
Boost your skills and advance your team with our special training courses! 💼
Whether you're in Banking, Finance, or looking to enhance your profession, we've got you covered.
✨ Limited Time Offer – Sign up now and get exclusive discounts until 50%.
Hurry up! Don’t miss this opportunity to close out the year stronger than ever.
📅 Enroll today and step into 2025 with confidence!
Register Now: https://forms.office.com/r/Gr52zS7jg4
Courses Details: https://is.gd/eNKVZa
fans