24/10/2022
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្គោលទាំងពីរអ្នកនាង Chou Por និង លោក Sovanneath Chansen ដែលបានចែករំលែកបទពិសោធន៍និងចំណេះដឹងដ៏មានតម្លៃ និងសូមកោតសរសើរដល់សហគ្រិនទាំងអស់ដែលបានចូល រួមយ៉ាងសកម្មនិងការជួយគាំទ្រសម្របសម្រួលកម្មវិធីរបស់ក្រុមការងារទាំងអស់ក្ន្ងងវគ្គបណ្តុះបណ្តាលអនឡាញស្តីអំពី "យុទ្ឌសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រិន" នាថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២២ កន្លងមក។ សូមជូនពរអោយបងប្អូនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងរកស៊ីទទួលទានមានបានគ្រប់ៗគ្នា។ ជាពិសេសសូមថ្លែងអំណរ គុណជាពិសេសដល់អ្នកឧបត្ថម្ភកម្មវិធីធំ ធនាគារ WING Plc. និង អ្នកឧបត្ថម្ភបន្ថែម J Trust Royal Bank និង ធនាគារ ACLEDA Plc.។
17/10/2022
វគ្គបណ្តុះបណ្តាលអនឡាញស្តីអំពី "វិធីសាស្ត្រកត់ត្រាបញ្ជីគណនេយ្យនិងចំណេះដឹងរបាយការណ៍ ហិរញ្ញវត្ថុសម្រាប់សហគ្រិន" ដែលបានរៀបចំឡើងនាថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ បានបញ្ចប់យ៉ាងជោគជ័យ។ ក្នុងនោះមានការចូលរួមពីសហគ្រិនចំនួន១៥រូបមកពីបណ្តាខេត្តក្រុងនានាដូចជាបាត់ដំបង សៀមរាប ភ្នំពេញ និងតាកែវ។ល។ គោលបំណងសំខាន់គឺអភិវឌ្ឍន៍សមត្ថភាពនៃការធ្វើរបស់សហគ្រិនលើការគ្រប់គ្រងហិរញ្ញវត្ថុអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាពិសេសលើការកត់ត្រាបញ្ជីគណនេយ្យនិងវិភាគរបាយការណ៍ហិរញ្ញវត្ថុ។ កម្មវិធីAFBIEនៃSIBB Cambodia សូមថ្លែងអំណរគុណដល់វាគ្មិន លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ WING Bank Plc បានចំណាយពេលដ៏មានតម្លៃចូលរួមចែករំលែកប្រធានបទដ៏សំខាន់ដល់សហគ្រិនរបស់យើង។
**ព័ត៌មានបន្ថែម: https://t.me/rothachhoem
**ក្រុមតេឡេក្រាម: https://t.me/afbieprogram
17/10/2022
កម្មវិធីAFBIE នៃ SIBB Cambodiaសូមគោរពអញ្ជើញ លោកលោកស្រីជាម្ចាស់អាជីវកម្មនិងសហគ្រិនចូលរួមវគ្គបណ្តុះបណ្តាល អនឡាញស្តីអំពី "យុទ្ធសាស្ត្រគ្រប់គ្រង ហិរញ្ញ វត្ថុសំរាប់សហគ្រិន" នាថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៨:៣០ព្រឹក ដល់ ម៉ោង ០៤:៣០ រសៀល។ ប្រសិនបើម្ចាស់អាជីវកម្មមានចំណេះដឹងហិរញ្ញវត្ថុកាន់តែល្អ នោះដំណើរការអាជីវកម្មកាន់តែរីកចំរើននិងភាពប្រកួតប្រជែងកាន់តែល្អខ្ពស់។ ចាប់ផ្តើមវិនិយោគចំណេះដឹងហិរញ្ញវត្ថុថ្ងៃនេះ លោកអ្នកនឹងអាចចំណេញកាន់តែខ្ពស់។ សូមមេត្តាចុះឈ្មោះឥឡូវនេះតាមតំណរភ្ជាប់: shorturl.at/iNR37។
*ព័ត៌មានបន្ថែម https://t.me/rothachhoem
*ក្រុមតេឡេក្រាម https://t.me/afbieprogram
10/10/2022
សូម គោរព អញ្ជើញ សហគ្រិនទាំងអស់ ចូលរួម ប្រជុំពិភាក្សាអនឡាញជាលើកទី៣ប្រចាំខែតុលា តាមកាលវិភាគដូចខាងក្រោម
**កាលបរិច្ឆេទ: អង្គារ៍ ១១ តុលា ២០២២
**ម៉ោង: ០៧:៣០- ០៨:៣០យប់
វត្តមាន របស់ បងប្អូន សហគ្រិន ពិតជាអាចអោយបងប្អូនកាន់មានភាពរីកចំរើនខ្លាំងឡើង។ សូមអរគុណ។
AFBIE Program
SIBB CAMBODIA
***ព័ត៌មានបន្ថែមសូមទំនាក់ទំនង https://t.me/rothachhoem
***ចូលរួមក្រុមតេឡេក្រាម
https://t.me/afbieprogram
08/09/2022
កម្មវិធី AFBIE នៃ SIBB Cambodia សូមថ្លែងអំណរគុណដល់វាគ្មិនទាំងបីរូបដែលបានចែករំលែកចំណេះដឹងនិងចំណេះធ្វើនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ដើម្បីបង្កើនប្រាក់ចំណេញនិងក៏សូមកោតសរសើរដល់សហគ្រិនទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនិងយកចិត្តទុកដាក់ចំពោះសិក្ខាសាលារបស់យើងល្ងាចម្សិលមិញនេះ។ សូមជូនពរបងប្អូនសហគ្រិនទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសេចក្តីចំរើនទាំងអស់គ្នា។
07/09/2022
កម្មវិធីAFBIEនៃSIBB Cambodia សូមគោរពអញ្ជើញលោកលោកស្រីជាម្ចាស់អាជីវកម្មចូលរួមសិក្ខាសាលាអនឡាញក្រោមប្រធានបទ "យុទ្ធសាស្ត្រគ្រប់គ្រងលំហូរសាច់ដើម្បីបង្កើនប្រាក់ចំណេញ" នាល្ងាចនេះចាប់ពីម៉ោង០៧:០០យប់ដល់ម៉ោង ០៨:៤៥យប់។ ប្រសិនបើម្ចាស់អាជីវកម្មមានចំណេះដឹងហិរញ្ញវត្ថុកាន់តែល្អ នោះដំណើរកាន់តែរីកចំរើននិងភាពប្រកួតប្រជែងកាន់តែ។ សូមកុំភ្លេចជួបគ្នាទាំងអស់គ្នាល្ងាចនេះណា។ សូមអរគុណ។ ព័ត៌មានបន្ថែម https://t.me/rothachhoem
***ចូលរួមក្រុមតេឡេក្រាម
https://t.me/afbieprogram
02/09/2022
កាលវិភាគកម្មវិធីសហគ្រិនAFBIEខែកញ្ញា
AFBIE Program Schedule for Sep
រីកលូតលាស់អាជីវកម្មជាមួយកម្មវីធីAFBIE!!!
24/08/2022
កម្មវិធី AFBIE នៃ SIBB Cambodia សូមធ្វើការគោរពអញ្ជើញបងប្អូនសហគ្រិនទាំងអស់ចូលរួមសិក្ខាសាលាអនឡាញស្តីពី "យុទ្ធសាស្ត្រគ្រប់គ្រងអាជីវកម្មស្របតាមបរិបទឌីជីថល" ដោយវាគ្មិនដែលជាអ្នកដឹកនាំអាជីវកម្មវ័យក្មេងពោរពេញដោយបទពិសោធន៍ក្នុងយុគសម័យIndustry 4.0 តាមអន ឡាញនៅយប់ថ្ងៃស្អែក។ ដើម្បីចូលរួមសូមមេត្តាចុចតំណរភ្ជាប់នេះ https://t.me/rothachhoem
Access to Finance and Boost Investments for Entrepreneurs
22/08/2022
Kindly save the date! All business owners and entrepreneurs are cordially welcome for the seminar on "Business Management Strategies in Digitalization". Highly appreciated for your participation. More details, please contact us: https://t.me/rothachhoem
21/08/2022
សូមចូលរួមអបអរសាទរចំពោះសហគ្រិនទាំង អស់នៃកម្មវិធីAFBIEជំនាន់ទី០១ដែលបានចូលរួមវគ្គបណ្តុះបណ្តាលអនឡាញស្តីអំពីការ "យុទ្ធសាស្រ្តទីផ្សារនិងលក់" ដោយជោគជ័យ។ ជំហ៊ានបន្ទាប់ពួកយើងនឹងធ្វើការបង្វឹកបន្ថែមលើការរៀបចំផែនការទីផ្សារនិងសកម្មភាពម៉ាឃីតធីងដើម្បីបង្កើនការលក់ផលិតផលនិងសេវាកម្មស្របទៅនឹងបរិបទឌីជីថលអនឡាញ។ កសាងនិងរីកលូតលាស់អាជីវកម្មរបស់លោកអ្នកជាមួយកម្មវិធីAFBIE។ Access to Finance and Boost Investments for Entrepreneurs SIBB Cambodia
18/08/2022
ការផ្តោតសំខាន់លើការជំរុញលើការបង្កើតនិងការអនុវត្តយុទ្ធសាស្ត្រទីផ្សារនិងលក់អោយបានកាន់តែខ្ពស់និងច្បាស់លាស់យ៉ាងហោចណាស់អោយបាន៧០%នៃប្រតិបត្តិការណ៍អាជីវកម្មទាំងមូល នោះយើងជឿជាក់ថាអាជីវកម្មនោះប្រាកដជាមាននិរន្តរភាព ប្រាក់ចំណេញច្រើន និងការទទួលស្គាល់ម៉ាកសញ្ញាកាន់តែខ្ពស់។ សូមគោរពអញ្ជើញសហគ្រិនទាំងអស់នៃកម្មវិធី AFBIE ជំនាន់ទី០១ ចូលរួមសិក្សាស្វែងយល់អំពីវគ្គបណ្តុះបណ្តាលអនឡាញស្តីអំពី "យុទ្ធសាស្ត្រទីផ្សារនិងលក់" នាចុងសប្តាហ៍នេះដោយសេចក្តីរីករាយនិងមានភាពសកម្ម។ *ព័ត៌មានបន្ថែម អាចសាកសួរតាមតេឡេក្រាម: https://t.me/rothachhoem
Access to Finance and Boost Investments for Entrepreneurs
13/08/2022
កម្មវិធីជួបប្រជុំពិភាក្សាអនឡាញជាមួយសហគ្រិនលើកទី០១ ក្រោមការសម្របសម្រួលរបស់លោកគ្រូ ឈឹម រដ្ឋា ជា Managing Director នៃ SIBB Cambodia និងមានការចូលរួមយ៉ាងសកម្មរបស់សហគ្រិនចំនួន១២រូបមកពីវិស័យពាណិជ្ជកម្ម ការកែច្នៃចំណីអាហារ ផលិតកម្ម អាហារនិងភេសជ្ជះ ការនាំចេញផលិតផល និងសេវាកម្ម។ល។ ការកំនត់នូវសុចនករជាក់លាក់សំរាប់វាស់វែងលើភាពរីកចំរើនរបស់អាជីវកម្មរួមមាន កំណើនការលក់ ស្ថេរភាពលំហូរសាច់ប្រាក់ កំណើនទ្រព្យសម្បតិ្តអាជីវកម្ម ប្រសិទ្ធិភាពសហគ្រិនភាព ការទទួលស្គាល់ម៉ាកសញ្ញា និង កំណើននិយោជិក។ SIBB Cambodia